នាបច្ចុប្បន្ននេះគេសង្កេតឃើញថា មានប្រទេសជាច្រើនដែលប្រើប្រាស់កម្មវិធី Tiktok ដើម្បីការកំសាន្ត និងបំបាត់ភាពតានតឹងពីការងារប្រចាំថ្ងៃ។ ហើយមិនត្រឹមតែប៉ុណ្ណោះមានប្រទេសខ្លះក៏អាចរកលុយពីកម្មវិធីមួយនេះបានដែរ។ ដោយចំណូលភាគច្រើននោះគឺបានមកពីការផ្សព្វផ្សាយផលិតផល ឬសេវាកម្មណាមួយក្នុងស្រុកជាដើម។
យោងតាមរបាយការណ៍បានអោយដឹងថា នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២១ ប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន TikTok បានប្រកាសអំពី “ Donation Stickers ” ដែលជ្រើសរើសប្រទេសដើម្បីក្លាយជាដៃគូកម្មវិធីរបស់ខ្លួន ដោយបណ្តាប្រទេសទាំងនោះអាចចំណូលពីកម្មវិធី TikTok តាមរយៈអ្នកគាំទ្របានថែមទៀតផង។
ដែលប្រទេសជាដៃគូរសហការទាំងនោះរួមមាន៖
១.សហរដ្ឋអាមេរិក
២.ឥណ្ឌា
៣.អង់គ្លេស
៤.បារាំង
៥.អាឡឺម៉ង់
៦.ជប៉ុន
៧.កូរ៉េ
៨.វៀតណាម
៩.ឥណ្ឌូនេស៊ី
១០.អ៊ីតាលី
១១.អេស្បាញ
១២.រុស្សី
១៣.អូស្រា្តលី
គួរអោយដឹងដែរថា “Donation Stickers” គឺជាការបង្កើតថ្មីចុងក្រោយរបស់ TikTok សំរាប់ផ្តល់អោយទៅអ្នកដែលបង្កើត Content ដែលជួយអោយពួកគេអាចរកចំណូលពីវីឌីអូ ឬវីឌីអូឡាយក្នុងកម្មវិធី TikTok ដោយទទួលបានការបរិច្ចាគទឹកប្រាក់ពីអ្នកគាំទ្ររបស់ពួកគេ៕
ប្រភព ៖ បរទេស