តោះមកស្គាល់ សម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជា ដែលបានចុះក្នុងបញ្ជី UNESCO ទាំងអស់គ្នា!

បន្ទាប់ពីមានព័ត៌មានអំពីប្រាសាទថៃ ដែលកំពុងសាងសង់ ចម្លងរចនាបទពីប្រាសាទអង្គរវត្តរបស់កម្ពុជាថ្មីៗមកនេះ យើងសង្កេតឃើញថាមានការផ្ទុះការមិនពេញចិត្តជាខ្លាំងរបស់ប្រជាជនខ្មែរទូទាំងក្នុង និងក្រៅប្រទេស។ ហើយក៏មានប្រជាជនខ្មែរជាច្រើននាក់ដែលនាំគ្នាធ្វើការទាមទារយុត្តិធម៌ រួមជាមួយការចែករំលែកលើប្រព័ន្ធបណ្តាញសង្គមនានាជាមួយនឹង Hashtag មួយចំនួនដូចខាងក្រោមនេះផងដែរ។

#Angkorwatbelongtocambodia

#JusticeCambodia

#SaveCambodiaculture

#PleasehelpCambodia

#SomeonemusttakeResponsible

ដូចនេះហើយ ដើម្បីរំលឹកថាតើកម្ពុជាមានសម្បត្តិបេតិកភណ្ឌពិភពលោកប៉ុន្មាន ដែលបានចុះបញ្ជី UNESCO យើងខ្ញុំសូមលើកយកសម្បត្តិបេតិកភណ្ឌពិភពលោកទាំងអស់របស់កម្ពុជាដើម្បីមកចែករំលែកដែលក្នុងនោះសរុបមានចំនួន ៨ ដោយ ៣ជាសម្បត្តិវប្បធម៌រូបី  និង ៥ជាសម្បត្តិវប្បធម៌អរូបី ។

Photo_20200209_230913172554768_Sukun_Nisa_Poraman_Thumnail1

១. ប្រាសាទអង្គរវត្ត

ជាសម្បត្តិវប្បធម៌រូបី ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។

A1

២. របាំព្រះរាជទ្រព្យ

ជាសម្បត្តិវប្បធម៌អរូបី ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣។

A2

៣. ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ

ជាសម្បត្តិវប្បធម៌អរូបី ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។

A3

៤. ប្រាសាទព្រះវិហារ


ជាសម្បត្តិវប្បធម៌រូបីចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។

A4

៥. ល្បែងទាញព្រ័ត្រ

ជាសម្បត្តិវប្បធម៌អរូបី ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៥ តែកម្ពុជា ជាសមាជិកមួយក្នុងចំណោម៤ប្រទេស ដែលមានល្បែងស្រដៀងគ្នានេះដែលរួមមានដូចជាប្រទេស កូរ៉េខាងត្បូង វៀតណាម និងហ្វីលីពីនផងដែរ។

18

៦. ចាប៉ីដងវែង

ជាសម្បត្តិវប្បធម៌អរូបីចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ឧបករណ៍ភ្លេងបុរាណខ្មែរ១នេះ ស្ថិតក្នុងបញ្ជីបេតិកភណ្ឌអរូបី ដែលត្រូវការសង្គ្រោះបន្ទាន់។

A6

៧. ប្រាសាទសំបូរព្រៃគុក

ជាសម្បត្តិវប្បធម៌រូបីចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៨កក្កដា ឆ្នាំ២០១៧។ ការសម្រេចនេះធ្វើឡើង នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី ៤១ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។

A7

៨. ល្ខោនខោលវត្តស្វាយអណ្ដែត

ជាសម្បត្តិវប្បធម៌អរូបី ចុះបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌអរូបីរបស់អង្គការ UNESCO នៅក្រុង Port Louis សាធារណរដ្ឋ Mauritius។ ល្ខោនខោលនេះ ក៏ស្ថិតក្នុងបញ្ជីបេតិកភណ្ឌអរូបី ដែលត្រូវការសង្គ្រោះបន្ទាន់ផងដែរ៕

A8

 

ប្រភព ៖​ បរទេស