៥ យ៉ាង ដែលអ្នកត្រូវដឹងអំពីវីរុសទូទៅមួយ ដែលមនុស្សភាគច្រើនមិនសូវជាចាប់អារម្មណ៍

Cytomegalovirus ឬ CMV គឺជាវីរុសមួយប្រភេទ ដែលត្រូវបានគេរកឃើញនៅក្នុងរាងកាយមនុស្សពេញវ័យ និងទារក ប៉ុន្តែភាគច្រើនមនុស្សពេញវ័យមិនចេញរោគសញ្ញាដូចជាទារកទេ ពោលគឺចំពោះទារកទើបនឹងកើតអាចបង្កអោយបញ្ហាសុខភាពធ្ងន់ធ្ងរ និងផលប៉ះពាល់អាក្រក់ផ្សេងទៀតជាដើម។ ហើយវាជាការសំខាន់ណាស់ដែលត្រូវយល់ដឹងអំពីហានិភ័យ និងផលប៉ះពាល់នៃជម្ងឺ CMV មួយនេះដើម្បីទទួលបានការព្យាបាលឱ្យបានឆាប់រហ័ស។

A1

១. CMV អាចបណ្តាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរនិងរ៉ាំរ៉ៃចំពោះទារកទើបនឹងកើត

ទារកម្នាក់ក្នុងចំណោមក្មេង ២០០ នាក់ផ្សេងទៀតដែលមានមេរោគ CMV នេះ ត្រូវបានគេរកឃើញថាបានឆ្លងវីរុសពីកំណើត ពោលគឺម្តាយបានចម្លងមកទារក។ ហើយបើយោងទៅតាម Demmler-Harrison បានអោយដឹងថាប្រហែលជា ៨០% នៃទារកដែលកើតមកដោយវីរុសនេះនឹងមិនមានរោគសញ្ញាអ្វីទាល់តែសោះ។ ប៉ុន្តែ ២០% នៃពួកគេអាចបន្តបាត់បង់ការស្តាប់ (ថ្លង់) ជាបណ្តើរៗ។

ហើយជាអកុសល វីរុសនេះក៏អាចនឹងប៉ះពាល់ដល់ខួរក្បាលទារកផងដែរ ដោយវេជ្ជបណ្ឌិត Dr. Gail Demmler-Harrison អ្នកជំនាញជំងឺឆ្លងនៃមន្ទីរពេទ្យរដ្ឋតិចសាស់បានប្រាប់ថា “ ពួកគេអាចនឹងកើតមកមាន ក្បាលតូច ឬខួរក្បាលរបស់ពួកគេអាចមានលក្ខណៈមិនត្រឹមត្រូវ ឬអាចមានបញ្ហាខុសប្រក្រតីជាដើម ដែលវាអាចបណ្តាលឱ្យបាត់បង់ចក្ខុវិស័យនិងពិការភ្នែកផងដែរ”

A4

២. មនុស្សពេញវ័យជាច្រើនឆ្លងមេរោគហើយមិនដឹងខ្លួន

លោក Demmler-Harrison មានប្រសាសន៍ថា “ វាប្រហែលជាវីរុសDNAទូទៅបំផុតដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង ហើយយើងភាគច្រើននឹងឆ្លងវានៅពេលណាមួយនៅក្នុងជីវិតរបស់យើង។

យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺបានអោយដឹងថា មនុស្សពេញវ័យជាងពាក់កណ្តាលនឹងឆ្លងមេរោគ CMV មុនអាយុ ៤០ ឆ្នាំ ប៉ុន្តែប្រព័ន្ធភាពស៊ាំដែលមានសុខភាពល្អភាគច្រើននឹងរារាំងមនុស្សម្នាក់នោះពីរោគសញ្ញាណាមួយ។ រីឯមនុស្សពេញវ័យដែលប្រព័ន្ធភាពស៊ាំខ្សោយនឹងមានរោគសញ្ញាដូចជា៖ គ្រុនក្តៅ ឈឺបំពង់ក អស់កម្លាំង ឬហើមក្រពេញមាត់ជាដើម។ ហើយក្នុងករណីធ្ងន់ធ្ងរជាងនេះ CMV ក៏អាចបង្កបញ្ហាដល់ភ្នែក សួត ថ្លើម បំពង់អាហារក្រពះ និងពោះវៀនថែមទៀតផង។

A5


៣. CMV មិនមែនជាវីរុសដែលបង្កដោយខ្យល់ទេ

មនុស្សទូទៅមិនអាចឆ្លងវីរុស CMV បានទេ បើគ្រាន់តែនៅក្បែរមនុស្សម្នាក់ទៀតដែលមានវា។ ប៉ុន្តែ CMV អាចឆ្លងតាមរយៈវត្ថុរាវក្នុងខ្លួនរួមមានទឹកមាត់ ទឹកនោម ឈាម ទឹកភ្នែក និងទឹកដោះម្តាយ។ លោក Demmler-Harrison បានមានប្រសាសន៍ថា “ម្តាយគួរតែមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារការឆ្លងវីរុសទៅកូនតូចរបស់ពួកគេនៅអំឡុងពេលមានផ្ទៃពោះ។ ម្យ៉ាងទៀតនៅពេលពួកគេសម្រាលកូនហើយ ក៏គួរតែលាងដៃបន្ទាប់ពីផ្លាស់ប្តូរក្រណាត់កន្ទបទារក ឬជៀសវាងថើបទារកនៅជុំវិញបបូរមាត់និងមុខ”

A6

៤. តើអ្នកអាចដឹងយ៉ាងដូចម្តេចប្រសិនបើទារកទើបនឹងកើតមានជម្ងឺ CMV?

គ្រូពេទ្យជំនាញបានអោយដឹងថាទារកទើបនឹងកើតអាចត្រូវបានគេធ្វើតេស្តរកមើលជម្ងឺ CMV តាមរយៈទឹកមាត់ ទឹកនោម ឬគំរូឈាម។ ហើយទារកទើបនឹងកើតខ្លះ ក៏នឹងបង្ហាញរោគសញ្ញាផ្សេងៗនៃវីរុសមួយនេះដូចជា កន្ទួលតូច ថ្លើមរីក ឆ្អឹងខ្នងភាពមិនធម្មតានៃអង់ស៊ីមថ្លើម ឬប្លាកែតទាបនៅក្នុងឈាមជាដើម។

Blood Sample Positive With Cytomegalovirus

៥. វិធីព្យាបាលជម្ងឺ CMV

ទាំងគ្រូពេទ្យជំនាញ និង Demmler-Harrison បាននិយាយថាការរកឃើញ CMV ឱ្យបានឆាប់បំផុតនោះគឺជាជំហានដំបូងដើម្បីការពាររោគសញ្ញាធ្ងន់ធ្ងរផ្សេងៗដូចជា៖ ថ្លង់ , ពិការភ្នែក និងខួរក្បាលរួមតូច ។ ចំពោះមនុស្សពេញវ័យ និងកុមារដែលមានសុខភាពល្អភាគច្រើនដែលមានជម្ងឺ CMV នេះគឺ ទំនងជាមិនបង្ហាញរោគសញ្ញាអ្វីនោះទេ ដូច្នេះពួកគេមិនចាំបាច់ធ្វើការព្យាបាលឡើយ។ តែបើសម្រាប់អ្នកដែលមានជម្ងឺ CMV និងធ្លាក់ខ្លួនឈឺដោយសារវីរុសនេះ វេជ្ជបណ្ឌិតក៏អាចព្យាបាលរោគសញ្ញាបានអាស្រ័យលើភាពធ្ងន់ធ្ងរបានដែរ។ ចំណែកឯក្រុមអ្នកស្រាវជ្រាវក៏កំពុងបង្កើតវិធីព្យាបាលថ្មីមួយដើម្បីជួយប្រឆាំងនឹងផលប៉ះពាល់រយៈពេលវែងរបស់ CMV ផងដែរ៕

21CMV1 Jumbo

ប្រភព ៖ ​បរទេស