៧ចំណុច ដែលបង្ហាញថាអ្នកកំពុងបំផ្លាញខ្លួនឯងដោយមិនដឹងខ្លួន!

នៅពេលខ្លះអ្នកប្រាកដជាមានអារម្មណ៍ថាមិនមានកម្លាំងធ្វើអ្វីសោះ សូម្បីតែងើបចេញពីគ្រែគេងរបស់អ្នក។ ចំណែកឯពេលខ្លះអ្នកអាចនឹងមានអារម្មណ៍ថាអស់សង្ឃឹម គ្មានឆន្ទៈក្នុងការធ្វើការងារប្រចាំថ្ងៃដដែលៗទាំងអស់នោះទេ។ តែកុំបារម្ភអី! ព្រោះនេះជារឿងធម្មតាទេប្រសិនបើអ្នកមានអារម្មណ៍បែបនេះម្តងម្កាល ប៉ុន្តែប្រសិនបើការគិតបែបនេះកើតមានឡើងជារៀងរាល់ថ្ងៃវិញ នោះអ្នកអាចនឹងកំពុងប្រឈមនឹងការបំផ្លាញខ្លួនឯងហើយ។

ខាងក្រោមនេះគឺជា ៧ចំណុចសំខាន់ៗដែលបង្ហាញថាអ្នកកំពុងបំផ្លាញខ្លួនឯងដោយប្រយោល!

Https___cdn.cnn.com_cnnnext_dam_assets_201012164713 Seasonal Depression Stock

១. អ្នកតឹងរឹងចំពោះខ្លួនឯងពេក

តើអ្នកជាមនុស្សដែលចូលចិត្តមើលស្រាលខ្លួនឯង គិតថាខ្លួនឯងមិនល្អ ហើយភាគច្រើនមើលឃើញតែកំហុសខ្លួនឯងមែនទេ? ប្រសិនបើមែន អ្នកគួរតែកាត់បន្ថយទម្លាប់នេះចេញ ហើយចាប់ផ្តើមចាត់ទុកខ្លួនអ្នកដូចជាមិត្តល្អម្នាក់ ដោយប្រើប្រាស់នូវពាក្យពេជន៍សមរម្យ លើកទឹកចិត្តខ្លួនឯងនិងបើកចិត្តឲ្យទូលាយជាងមុន។

២. ចាំតែចាប់កំហុស

អ្នកតែងតែគិតបែបទុតិដ្ឋិនិយមចំពោះរាល់កំហុសដែលអ្នកបានសាង ដែលនាំឲ្យអ្នកគិតថាខ្លួនឯងជាមនុស្សដែលគ្មានប្រយោជន៍ ធ្វើអ្វីក៏មិនដែលត្រូវ ហើយការគិតបែបអវិជ្ជមាននេះអាចនាំអ្នកទៅរកជម្ងឺបាក់ទឹកចិត្តថែមទៀតផង។

Depression 696x464

៣. ពន្យារពេលជារឿយៗ

អ្នកមានកិច្ចការជាច្រើនដែលត្រូវបំពេញ ប៉ុន្តែអ្នកមិនចង់ធ្វើការងារទាំងនោះទេ ហើយចាំទាល់តែដល់ពេលកំណត់តែម្តង ទើបស្រវ៉េស្រវ៉ាចាប់ផ្តើមធ្វើ។ ហើយនេះក៏ជាសញ្ញាមួយដែលអ្នកកំពុងធ្វើបាបខ្លួនឯងផងដែរ។

A4

៤. គ្មានរបៀបរៀបរយ

អ្នកមិនខ្ចីរៀបចំខ្លួនសូម្បីតែងូតទឹក ដុសធ្មេញ ហើយអ្នកធ្វើការទាំងអារម្មណ៍មិនមូល ភ្លេចមុខ ភ្លេចក្រោយ យឺតយ៉ាវ និងធ្វើការងារខ្ជះខ្ជាយឲ្យតែរួចពីដៃជាដើម។


A5

៥. គិតថាខ្លួនឯងគ្មានតម្លៃ

នៅពេលដែលមានរឿងក្នុងចិត្ត អ្នកតែងតែលាក់លៀម មិននិយាយចេញមកក្រៅឲ្យគេដឹងនោះទេ ព្រោះអ្នកគិតថាខ្លួនឯងរអ៊ូច្រើន ឥតប្រយោជន៍ និងគ្មាននរណាចង់ស្តាប់នោះទេ។

Social Anxiety Disorder Does Your Teen Have Overwhelming Social Anxiety 1280x960

៦. អំណាចរបស់អ្នកដទៃ

នៅពេលដែលអ្នកស្លូត ស្មោះត្រង់ពេក ហើយប្រសិនបើរាប់អានចំមនុស្សខុសទៀត នោះអ្នកអាចនឹងត្រូវគេប្រើអំណាចគាបសង្កត់ពីលើដោយមិនដឹងខ្លួន។

៧. អ្នកមានអារម្មណ៍ថាធុញថប់នឹងអ្វីៗគ្រប់យ៉ាង

អ្នកមានកាតព្វកិច្ចជាច្រើនដែលត្រូវបំពេញ ដែលនាំឲ្យអ្នកមានអារម្មណ៍ថាស្មុគស្មាញយ៉ាងខ្លាំង ចង់បោះបង់រាល់ភារកិច្ច និងគោលបំណងរបស់អ្នកចោល។

A6

ដូចនេះ ប្រសិនបើអ្នកសង្កេតឃើញថាខ្លួនមានបង្ហាញសញ្ញាទាំង៧នេះ អ្នកគប្បីហាត់ពុតអារម្មណ៍ឲ្យមកគិតបែបវិជ្ជមានវិញ ព្យាយាមស្រលាញ់ខ្លួនឯងឲ្យបានច្រើនជាងមុន និងកុំភ្លេចប្រើពេលដើម្បីសម្រាកផង៕

Ask The Expert What Is A Good Nights Sleep 2

ប្រភព ៖​ បរទេស