ចម្លែកណាស់! ជនជាតិឥណ្ឌូនេស៊ីនៅតែប្រកាន់ខ្ជាប់ទំនៀមទំលាប់ផ្លាស់ប្តូរសម្លៀកបំពាក់ឱ្យសាកសព

នៅលើពិភពលោកយើងនេះ គេបានសង្កេតឃើញថាមានពិធីបុណ្យ និងទំនៀមទំលាប់ជាច្រើនដែលមានលក្ខណៈខុសប្លែកពីគ្នា ជាពិសេសនោះគឺទៅតាមតំបន់ និងប្រទេសជាដើម។ ហើយរឹតតែចម្លែកទៀតនោះគឺទំនៀមទំលាប់ផ្លាស់ប្តូរសម្លៀកបំពាក់អោយសាកសពរបស់ជនជាតិដើមភាគតិច Toraja នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលពួកគេនៅតែអនុវត្តតាមទំនៀមទំលាប់មួយនេះយ៉ាងខ្ជាប់ខ្ជួនមកទល់ពេលបច្ចប្បន្ននេះ។

តោះកុំឱ្យមានការងឿងឆ្ងល់ មកដឹងពីរឿងរ៉ាវប្រពៃណីដ៏ចម្លែកនៃការផ្លាស់ប្តូរសម្លៀកបំពាក់សពជូនដូនតានេះទាំងអស់គ្នា!

A1

ការធ្វើពិធីនេះ គឺមាននៅក្នុងស្រុកម៉ាណែន ដែលធ្វើឡើងជារៀងរាល់មួយទៅបីឆ្នាំម្តងក្រោយពីការប្រមូលផល។ ពិធីនេះត្រូវបានគេធ្វើឡើងតែមួយគត់នៅក្នុងតំបន់ ហើយសាកសពទាំងអស់ត្រូវបានគេគោរពបូជាយ៉ាងខ្លាំងពីសំណាក់សមាជិកគ្រួសាររបស់ពួកគេ។

A2

ដើមកំណើតនៃពិធីបុណ្យមួយនេះ គឺកើតឡើងដោយសារប្រជាជន Toraja (តូរ៉ាយ៉ា) នៅលើកោះ Sulawesi របស់ឥណ្ឌូនេស៊ីនេះ បានចាត់ទុកសាកសពជាផ្នែកសំខាន់មួយនៃគ្រួសារ ហេតុនេះហើយទើបគេប្រារព្ធពិធីបុណ្យម៉ាន់នី ដែលភាសាអង់គ្លេសមានន័យថា “ ពិធីលាងសាកសព” បែបនេះ។

ម្យ៉ាងទៀត ព្រោះប្រជាជននៅលើកោះជឿថាបន្ទាប់ពីសាកសពទទួលមរណភាពហើយគឺវិញ្ញាណរបស់អ្នកដែលបានស្លាប់នោះនឹងនៅក្បែរមើលថែរក្សាពួកគេ ដូចនេះហើយទើបសាកសពទាំងនោះសាកសមនឹងទទួលបានការយកចិត្តទុកដាក់ ដូចជាការផ្លាស់ប្តូរសម្លៀកបំបាក់ ការផ្តល់ជាអាហារ ទឹក និងបារីជាដើម។

A4

ហើយប្រជាជនតូរ៉ាយ៉ា មិនបានចាត់ទុកថាការស្លាប់ គឺជាចុងបញ្ចប់នៃជីវិតនោះទេ ផ្ទុយទៅវិញពួកគេចាត់ទុកថាវាជាការចាប់ផ្តើមនៃជីវិតខាងវិញ្ញាណទៅវិញ។ បន្ទាប់ពីការបើកផ្នូរពួកគេបានយកកំទេចកំទីចេញពីសាកសពហើយស្លៀកពាក់អោយសាកសពម្តងទៀតនៅក្នុងសម្លៀកបំពាក់ថ្មី។ ពួកគេក៏បានរក្សាទុករបស់របរផ្ទាល់ខ្លួនរបស់មនុស្សជាទីស្រលាញ់ដែលបានស្លាប់ទៅនោះផងដែរ ដោយមានដូចជា៖ គ្រឿងអលង្ការ, រូបភាព, និងរបស់របរប្រើប្រាស់ជាច្រើនទៀតជាដើម។ ហើយជាធម្មតាសាកសពទាំងនោះត្រូវបានគេបញ្ចុះក្នុងមឈូសឈើនៅខាងក្នុងផ្នូរថ្មជំនួសឱ្យដីផងដែរ។


A3

ពីធិម៉ាន់នីនេះត្រូវបានកើតឡើងនៅភូមិ Barrupu ជាងមួយសតវត្សន៍មកហើយ ដោយយោងទៅតាមរឿងនិទានរបស់កុលសម្ព័ន្ធជនជាតិតូរ៉ាយ៉ាបានលើកឡើងថា មានព្រានព្រៃម្នាក់ឈ្មោះ Pong Romasek បានប្រទះឃើញសាកសពមួយមានសភាពរលេះរលួយនៅក្នុងព្រៃ ហើយគាត់ក៏បានយកសាកសពនោះមកលាងសម្អាត ដោយយកសម្លៀកបំពាក់គាត់គ្របពីលើសាកសពនោះ និងបានបញ្ចុះទៅតាមប្រពៃណី។ លុះតាំងពីពេលនោះមក លោក Pong Romasek គឺតែងតែជួបនឹងសំណាងល្អ និងបានក្លាយទៅជាអ្នកមានម្នាក់ថែមទៀតផង។

A7

ការបញ្ចុះសព គឺជាឱកាសដ៏សំខាន់បំផុតមួយសម្រាប់ជនជាតិតូរ៉ាយ៉ា ដែលពេញមួយជីវិតរបស់ពួកគេភាគច្រើន គឺព្យាយាមសន្សំប្រាក់ដើម្បីឱ្យពួកគេអាចមានពិធីបុណ្យសពគួរឱ្យគោរពសម្រាប់ខ្លួនគេ និងសមាជិកគ្រួសារ។ ម្យ៉ាងទៀត បន្ទាប់ពីគេយកសាកសពចេញពីមឈូសមកដើម្បីផ្លាស់ប្តូរសម្លៀកបំពាក់ ពួកគេត្រូវរក្សារាងកាយសាកសពនោះនៅក្នុងបន្ទប់ដាច់ដោយឡែកមួយ និងបានផ្តល់នូវអាហារ ទឹក និងសម្លៀកបំពាក់ ក៏ដូចជាការនិយាយលេងជាមួយគ្នា និងការយកចិត្តទុកដាក់ដូចជាមនុស្ស ដែលមានជីវិតដែរ។

A5

ជំនឿនេះ ពួកគេត្រូវបានជឿថាអាចឱ្យវិញ្ញាណអ្នកដែលបានស្លាប់នោះនឹងបានទៅកាន់ឋានសួគ៌ ក៏ដូចជាឱ្យសមាជិកគ្រួសាររបស់ពួកគេរកស៊ីមានបានថែមទៀតផង។ ហើយមិនត្រឹមតែប៉ុណ្ណោះទេ ពិធីបុណ្យម៉ាន់នីក៏បានទាក់ទាញភ្ញៀវទេសចរណ៍មួយចំនួនធំមកពីគ្រប់ទិសទីនៃពិភពលោក ដើម្បីចូលរួមជាមួយអ្នកភូមិដោយការចង់ដឹងចង់ឃើញនូវពិធីផ្លាស់ប្តូរសម្លៀកបំពាក់ឱ្យសាកសពនេះផងដែរ៕

A6

ប្រភព ៖ បរទេស