តោះមកស្គាល់ពី ប្រភេទភីស្សាផ្សេងៗគ្នា ដែលមកពីជុំវិញពិភពលោក!

ភីស្សា គឺជាអាហារមួយប្រភេទ ដែលពេញនិយមខ្លាំងបំផុតនៅជុំវិញពិភពលោក ហើយបើទោះបីជាវាមានដើមកំណើតនៅប្រទេសអ៊ីតាលីក៏ពិតមែន ប៉ុន្តែនៅតាមប្រទេសផ្សេងៗទៀតក៏មាននូវប្រភេទអាហារដែលស្រដៀងទៅនឹងភីស្សាផងដែរ។ ហើយខាងក្រោមនេះគឺសុទ្ធតែជាប្រភេទភីស្សា ទៅតាមតំបន់ និងប្រទេសនីមួយៗ!

Eating Pizza

១. ប្រទេសអាមេរិក

ប្រទេសអាមេរិក គឺជាអ្នកនាំយកនូវភីស្សាដំបូងគេបង្អស់ពីប្រទេសអ៊ីតាលី នៅកំឡុងសតវត្សទី១៩ ហើយទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅសតវត្សទី២០។ ហើយពួកអាមេរិកក៏បានច្នៃភីស្សារបស់ខ្លួនទៅតាមតំបន់ដែលមានដូចជា Californian style Chicago deep dish និង New Jersey ‘pizza pie’ ជាដើម។

A1

២. ប្រទេសទួគី

ភីស្សានៅប្រទេសទូគីវិញ គឺមានឈ្មោះថា Lamacun ដែលធ្វើឡើងពីសាច់កិន, ជី និងបន្លែដែលរុំដោយសម្បកនំស្តើងមួយប្រភេទ។

A2

៣. ប្រទេសប៉ូឡូញ

Zapiekanka ជាប្រភេទភីស្សាដែលមានលក់នៅតាមដងផ្លូវក្នុងប្រទេសប៉ូឡូញ ហើយគេធ្វើវាដោយប្រើនំបុ័ងវែង ដូចនំបុ័ងសាំងវិច ដែលមានឈីស, ទឹកប៉េងប៉ោះ និងបន្លែនៅពីលើ។

A3

៤. ប្រទេសក្រិច

ភីស្សារបស់ប្រទេសក្រិច មានលក្ខណៈខុសពីភីស្សាប្រទេសអ៊ីតាលី ដោយគេប្រើសម្បកនំក្រាស់ហើយស្វិត និងចម្អិននៅក្នុងខ្ទះដោយប្រើខ្លាញ់។ ចំណែកឯ topping វិញគឺមានដូចជា Fetta គ្រាប់អូលីវ និងខ្ទឹមក្រហមជាដើម។

A4

៥. ប្រទេសអាល្លឺម៉ង់ និងប្រទេសបារាំង


Tarte Flambee ឬ Flammkuchen គឺជាភីស្សាបែបពួក western ដែលធ្វើឡើងពីសម្បកនំស្តើងៗ ជ្រុងៗ ហើយមានឈីស fromage blanc ឬ crème fraiche នៅពីលើ ជាមួយនឹងខ្ទឹមបារាំងហាន់ស្តើងៗ និងសាច់ជ្រូកជាប់ខ្លាញ់។

A5

៦. ប្រទេសហ្សកហ្ស៊ី

ភីស្សានៅប្រទេសហ្សកហ្ស៊ីវិញមានឈ្មោះថា Khachapuri ដែលធ្វើឡើងពីនំបុ័ងរាងមូល ទ្រវែង ហើយនៅចំកណ្តាលមានឈីស និងពងមាន់ជាដើម។

A6

៧. ប្រទេសអេស្ប៉ាញ

Coca គឺជាអាហារដ៏ពេញនិយមនៅប្រទេសអេស្ប៉ាញ ហើយវាមានលក្ខណៈស្រដៀងទៅនឹងភីស្សាយ៉ាងខ្លាំង ដោយផ្សំឡើងពីសាច់ក្រក និងបន្លែផ្សេងៗទៀតនៅពីលើសម្បកនំស្តើង។

A7

៨. ប្រទេសឥណ្ឌា

Paratha មានលក្ខណៈស្រដៀងទៅនឹងភីស្សា Neapolitan របស់អ៊ីតាលីដោយសារតែមានសម្បកស្តើង និងស្រួយ។ ហើយវាផ្សំឡើងពីសាច់ បន្លែផ្សេងៗ និងពងមាន់ជាដើម ដែលអាចបង់នៅពីលើ ឬចម្អិននៅខាងក្នុងក៏បាន។

A8

៩. ប្រទេសលីបង់

Lahembajin បកប្រែមកថា «សាច់ជាមួយនឹងសម្បកនំ» ហើយគ្រឿងផ្សំវាគឺដូចទៅនឹងឈ្មោះអញ្ចឹងដែរ ដោយមានសាច់កិន ជី  បន្លែ និងគ្រឿងទេសផ្សេងៗនៅពីលើសម្បកនំស្តើង ដែលមានរសជាតិឈ្ងុញឆ្ងាញ់មួយបែប៕

A9

ប្រភព ៖ បរទេស