Spaghetti គឺជាមុខម្ហូបមួយប្រភេទដែលមានរសជាតិឈ្ងុយឆ្ងាញ់និងទទួលបានភាពល្បីល្បាញជាខ្លំាងនៅទូទំាងពិភពលោក ជាពិសេសនោះគឺនៅខាងប៉ែកអ៊ឺរ៉ុប។ ប៉ុន្តែ Spaghetti គឺមានរសជាតិមិនដូចគ្នា ព្រោះវាពឹងផ្អែកទៅលើរសជាតិនៃទឹកជ្រលក់និងគ្រឿងផ្សំជាច្រើនប្រភេទផ្សេងៗគ្នា។
Spaghetti គឺមានដើមកំណើតនៅប្រទេសអ៊ីតាលី ក្នុងនៅសតវត្សរ៍ទី ១៩ ដែលដំបូងឡើយគេបានផលិតសរសៃមីចេញពីម្សៅអង្ករដែលមានឈ្មោះថា Pasta។ បន្ទាប់មក គេក៏បានចាប់ផ្តើមរួមផ្សំគ្រឿងទេសជាច្រើនបណ្ចូលគ្នាដើម្បីបង្កើតជាទឹកជ្រលក់ធ្វើពីផ្លែប៉េងប៉ោះ សម្រាប់ស្រោចពីលើ Pastaនោះដើម្បីធ្វើអោយវាមានរសជាតិឈ្ងុយឆ្ងាញ់និងរហូតក្លាយជាមុខម្ហូប Spaghetti មួយនេះ។
នៅចុងសតវត្សទី ១៩ ភាពល្បីល្បាញរបស់ spaghetti ក៏បានរីករាលដាលពាសពេញផ្ទៃប្រទេស និងបានមានវត្តមានទៅកាន់សហរដ្ឋអាមេរិកទៀតផង។ បន្ទាប់មកទៀត គេក៏បានច្នៃវាបន្ថែមជាមួយនឹងបន្លែដែលងាយរកដូចជាមើមស្លឹកខ្ទឹម និងរួមបញ្ចូលជាមួយគ្រឿងសមុទ្រជាដើម។ ចាប់តាំងពីពេលនោះមក spaghetti ក៏ត្រូវបានមនុស្សជាច្រើនស្គាល់និងទទួលបានប្រជាប្រិយភាពទូទាំងពិភពលោកដោយនឹកស្មានមិនដល់។
ហើយរហូតមកដល់បច្ចុប្បន្ននេះ Spaghetti ត្រូវបានគេបង្កើតជាច្រើនរសជាតិបន្ថែមទៀតដែលមានដូចជា៖ Cavatappi, Carbonado, Chess, Tomato source និងមានជាច្រើនមុខថែមទៀតផង៕
ប្រភព ៖ បរទេស