មូលហេតុដែលមិនគួរផឹកកាហ្វេពេលព្រឹក ដោយក្រពះទទេនោះទេ!

យើងទទួលស្គាល់ថាការផឹកកាហ្វេ គឺមានអត្ថប្រយោជន៍សម្រាប់រាងកាយរបស់អ្នកក៏ពិតមែន ប៉ុន្តែវាក៏អាចបង្កគ្រោះថ្នាក់ផងដែរប្រសិនបើអ្នកផឹកវានៅពេលដែលអ្នកមិនទាន់ញុំាអាហារពេលព្រឹកនោះ។

A1

បច្ចុប្បន្នកាហ្វេគឺមានការពេញនិយមបំផុត ហើយវាពិតជាមានច្រើនរសជាតិណាស់សម្រាប់តម្រូវទៅតាមការចូលចិត្តរបស់មនុស្សម្នាក់ៗ។ តាមការស្រាវជ្រាវមួយបានបង្ហាញថាការផឹកកាហ្វេដោយពោះទទេ គឺវាអាចមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាពមនុស្សទូទៅដូចជាធ្វើអោយប៉ះពាល់ដល់ក្រពះរបស់អ្នកធ្ងន់ធ្ងរ និងបណ្តាលឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកបញ្ចេញនូវអាស៊ីត hydrochloric ជាដើម។

A2

ម្យ៉ាងទៀតវានឹងធ្វើអោយការផលិតអាស៊ីតក្រពះកើនឡើងដែលអាចបំផ្លាញស្រទាប់ក្រពះរបស់អ្នក និងបណ្តាលឱ្យក្រហាយទ្រូងថែមទៀតផង។ លោកវេជ្ជបណ្ឌិត Adam Simon ដែលជាប្រធានផ្នែកវេជ្ជសាស្រ្តនៅក្រុមហ៊ុន PushDoctor.co.uk បានបង្ហាញថា វាក៏អាចបង្កើនរោគសញ្ញានៃការថប់អារម្មណ៏ ក៏ដូចជាការបង្កើនចង្វាក់បេះដូងធ្វើអោយឆាប់ខឹងនិងអសមត្ថភាពក្នុងការផ្តោតអារម្មណ៍ផងដែរ ម៉្យាងទៀតការទទួលទានកាហ្វេពិតជាធ្វើឱ្យកម្រិតអរម៉ូន cortisol ថយចុះជាខ្លាំង។

A3


ជាការពិតណាស់ មានមនុស្សមួយចំនួនដែលបានញ៉ាំកាហ្វេដោយក្រពះទទេអស់រយៈពេលជាច្រើនឆ្នាំមកហើយនិងទទួលបានអារម្មណ៍ថាវាមិនប្រក្រតីទៀតផង ប៉ុន្តែពួកគេនៅតែគិតថាវាគ្រាន់តែជាអាការៈធម្មតាប៉ុណ្ណោះ ផ្ទុយទៅវិញពួកគេមិនដឹងនោះទេថា វានឹងធ្វើអោយសុខភាពរបស់ពួកគេប្រឈមទៅនឹងបញ្ហានៅថ្ងៃក្រោយដែលនឹកស្មានមិនដល់។

A4

ហេតុនេះអ្នកគួរតែស្វែងរកអាហារពេលព្រឹកឬអាហារសម្រន់ជាមុនសិន មុននឹងធ្វើការទទួលទានកាហ្វេ ព្រោះអាហារពេលព្រឹកគឺមានសារៈសំខាន់ណាស់ចំពោះសុខភាពរបស់អ្នក។ មួយវិញទៀត យកល្អដើម្បីទទួលបានសុខភាពល្អអ្នកក៏គួរតែជ្រើសរើសម៉ោងសម្រាប់ផឹកកាហ្វេនោះដែរ ឧទាហរណ៍ដូចជាផឹកកាហ្វេនៅម៉ោង ៩ ព្រឹក ឬពេលថ្ងៃរសៀលបន្ទាប់ពីទទួលទានអាហាររួចជាដើម។ ហើយសូមបញ្ឃប់នូវការផឹកកាហ្វេពេលព្រឹកដោយមិនទាន់ទទួលទានអាហារទៀត ព្រោះក្រពះរបស់អ្នកងាយនឹងរងការប៉ះពាល់ខ្លាំងណាស់៕

A5

ប្រភព​ ៖ ​បរទេស