ចង់ដឹងទេ! ថាការលាបក្រចកញឹកញាប់ អាចនឹងប៉ះពាល់អ្វីខ្លះចំពោះសុខភាពរបស់អ្នក

នាបច្ចុប្បន្ននេះការលាបក្រចកពិតជាពេញនិយមណាស់សម្រាប់ស្រ្តីគ្រប់រូប ដោយមានការច្នៃម៉ូតក្រចកនិងពណ៌ចម្រុះដ៏ស្រស់ស្អាតដែលមើលទៅគួរអោយចាប់អារម្មណ៍បំផុត។ ម្យ៉ាងទៀតស្តី្រមួយចំនួនតែងតែផ្លាស់ប្តូរពណ៌ក្រចករបស់ពួកគេនិងម៉ូតក្រចកសឹងតែរាល់ថ្ងៃទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ ប៉ុន្តែប្រហែលជាពួកគេមិនបានដឹងទេថាក្រៅពីភាពស្រស់ស្អាត ការធ្វើបែបនេះគឺពិតជាមានគុណវិបត្តិចំពោះសុខភាពខ្លាំងណាស់។

A1

មនុស្សមួយចំនួនមិនបានយកចិត្តទុកដាក់នោះទេ ថាផលិតផលថែរក្សាក្រចកក៏ដូចជាថ្នាំក្រចកដែលប្រើសារធាតុគីមីទាំងនោះគឺអាចបង្កគ្រោះថ្នាក់ចំពោះសុខភាព។ នៅក្នុងនោះផលិតផលថ្នាំក្រចកគឺមានបរិមាណខុសៗគ្នានិងផ្សំឡើងពីគ្រឿងផ្សំគីមីដែលមានសមាសធាតុអាចបង្កទៅជាជំងឺមហារីកបាន។

A2

តាមការសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានការពារជំងឺមហារីក រដ្ឋកាលីហ្វ័រញ៉ាបានបង្ហាញពីផលប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរចំពោះអ្នកដែលចូលចិត្តលាបពណ៌ក្រចកដោយចេញរោគសញ្ញាដូចជា៖ ឈឺក្បាល, បញ្ហាដកដង្ហើម និងរលាកស្បែក ដែលជាទូទៅទាក់ទងនឹងជាតិប្រូតេអ៊ីនរបស់សារធាតុរំលាយដែលត្រូវបានគេប្រើប្រាស់នៅក្នុងផលិតផលថ្នាំក្រចកទំាងនោះ។

A3


ជាការពិតណាស់នៅក្នុងថ្នាំក្រចកត្រូវបានគេផ្សំសារធាតុគីមីជាច្រើន ដែលជាហេតុនៃការបង្កផលប៉ះពាល់ទៅដល់ភ្នែក ស្បែក ធ្វើអោយរមាស់នៅលើស្បែកជាដើម។ ហើយការស្រូបយកក្លិនថ្នាំក្រចកទាំងនោះក៏អាចធ្វើអោយប៉ះពាល់ដល់ផ្លូវដង្ហើមរបស់អ្នកបានដែរ។ ជាពិសេសនោះ វាអាចនឹងវិវត្តន៍ទៅជាជំងឺមហារីក, ការកន្ត្រាក់សាច់ដុំដែលមិនអាចគ្រប់គ្រងបានទៅនឹងការបន្តពូជនិងការលូតលាស់ថយចុះថែមទៀតផង។

Photo_2021 07 24_20 30 27

ជាទូទៅមនុស្សជាច្រើនគឺមិនចាប់អារម្មណ៍និងមិនទាន់ដឹងទេថាវាបង្កគ្រោះថ្នាក់ដល់សុខភាពនិងអាយុជិវិតរបស់យើងប៉ុណ្ណាទេ ដូច្នេះហើយសូមកុំលាបវាញឹកញាប់ពេកនិងសូមជួយចែករំលែកពត៌មានដ៏សំខាន់នេះគឺកាន់មិត្តភក្តិឬមនុស្សជាទីស្រឡាញ់របស់អ្នក ដើម្បីការពារពួកគេពីហានិភ័យនិងជម្ងឺអស់ទាំងនេះ៕

13 Fillers Things Manicurist Tell Click_and_Photo_iStock_50422180_LARGE 760x506

ប្រភព ៖​ បរទេស