ប្រយ័ត្នឱ្យមែនទែន! កត្តា ៥យ៉ាងនេះ អាចនាំឱ្យអាជីវកម្មរបស់អ្នកទទួលបរាជ័យបាន

សព្វថ្ងៃមានអាជីវកម្មតូច ធំ ជាច្រើនដែលបានបង្កើតឡើងដោយសហគ្រិនដ៏ពូកែនិងទទួលបានជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន។ ប៉ុន្តែនៅក្នុងនោះក៏មានកត្តាខ្លះៗដែលអាចធ្វើអោយជំនួញមួយទទួលបានបរាជ័យនិងមិនអាចបន្តទៅមុខទៀតបានដែរ។ ដោយការបរាជ័យទំាងនោះគឺស្ថិតនៅលើការកង្វះនៃយុត្តិសាស្រ្តអាជីវកម្ម ដែលជាហេតុធ្វើអោយអាជីវកម្មរបស់អ្នកដួលរលំបានយ៉ាងងាយ។

ខាងក្រោមនេះគឺជាកត្តាទាំង ៥យ៉ាងដែលអ្នកគួរតែជៀសវាងប្រសិនបើអ្នកមិនចង់អោយអាជីវកម្មមួយទទួលបរាជ័យ!

A1

១.កង្វះដើមទុន

លុយគឺជាផ្នែកសំខាន់មួយនៅក្នុងអាជីវកម្ម ហើយជាការពិតណាស់សូម្បីតែអាជីវកម្មដែលរកប្រាក់ចំណេញក៏អាចរងគ្រោះដោយសារវិបត្តិលំហូរសាច់ប្រាក់ដ៏លំបាកនេះដែរ ដោយជារឿយៗវាបណ្តាលមកពីការគ្រប់គ្រងគ្មានប្រសិទ្ធភាពរបស់ម្ចាស់ភាគហ៊ុនធំ ភាគហ៊ុនមិនល្អ និងវិក័យប័ត្រយឺតជាដើម។ ហើយប្រសិនបើអ្នកគ្មានលទ្ធភាពក្នុងការទទួលបានដើមទុនកំណើនសេដ្ឋកិច្ចមិនថាក្នុងទម្រង់ដូចជា៖ ការសន្សំផ្ទាល់ខ្លួន, មូលនិធិឯកជន ឬហិរញ្ញវត្ថុទេ នោះអាជីវកម្មរបស់អ្នកប្រហែលជាមិនមានការរីកលូតលាស់ឡើយ។

A2

២.ការគ្រប់គ្រងហិរញ្ញវត្ថុខ្សោយ

ម្ចាស់អាជីវកម្មមួយត្រូវតែដឹងអំពីស្ថានភាពហិរញ្ញវត្ថុនិងសាច់ប្រាក់របស់ពួកគេនៅពេលណាមួយ។ ហើយការព្យាករណ៍ប្រាក់ចំណូល និងចំណាយត្រឹមត្រូវក៏អាចនឹងជួយទ្រទ្រង់លំហូរសាច់ប្រាក់របស់អាជីវកម្មបានដែរ។ ដូចនេះម្ចាស់អាជីវកម្មក៏គួរតែស្វែងយល់ពីការគ្រប់គ្រងការចំណាយរបស់ខ្លួនផងដែរ ដើម្បីអាចកាត់បន្ថយនូវហានិភ័យនៃការបរាជ័យរបស់អាជីវកម្ម។

A3

៣.ផែនការមិនល្អនិងកង្វះយុត្តិសាស្ត្រ


ការខកខានមិនបានរៀបចំផែនការគ្រប់គ្រង់អាជីវកម្មនិងបង្កើតអាជីវកម្មរហ័សពេក អាចនឹងធ្វើអោយអ្នកជួបរឿងមិនល្អ។ ហើយនិយាយអោយចំទៅការធ្វើផែនការរយៈពេលវែង គឺជាគន្លឹះនៃភាពជោគជ័យនៃអាជីវកម្មមួយ។ ហេតុនេះនៅពេលគូសផែនទីពីការរីកចម្រើននៃអាជីវកម្មរបស់ខ្លួន ម្ចាស់អាជីវកម្មត្រូវធ្វើការស្រាវជ្រាវទីផ្សារជាមុនសិនដើម្បីកំណត់ថាតើអតិថិជនរបស់ពួកគេជានរណានិងអ្វីដែលអតិថិជនរបស់ពួកគេត្រូវការ។ ម្យ៉ាងទៀតម្ចាស់អាជីវកម្មក៏ត្រូវស្គាល់ពីដៃគូប្រកួតប្រជែងរបស់ខ្លួន និងស្វែងយល់បន្ថែមនៃគន្លឺះនៃការជោគជ័យផងដែរ។

A4

៤. ភាពជាអ្នកដឹកនាំខ្សោយ

មេដឹកនាំល្អម្នាក់ត្រូវទទួលស្គាល់ពីជំនាញដែលពួកគេខ្វះខាតឬការងារដែលពួកគេមិនមានពេលវេលាសម្រាប់ធ្វើ ហើយដើម្បីដោះស្រាយបញ្ហានេះពួកគេគួរតែជួលបុគ្គលិកនិងស្វែងរកដំបូន្មានវិជ្ជាជីវៈបន្ថែម ដើម្បីបំពេញចន្លោះប្រហោងទាំងនោះ។ ហើយប្រសិនបើជាការដឹកនាំមិនល្អនោះទេ កង្វះយុត្តិសាស្រ្តនៃការគ្រប់គ្រង់នោះនឹងធ្វើអោយអាជីវកម្មដួលរលំនិងមិនអាចបន្តទៅមុខបានទៀតឡើយ។

A5

៥. ការពឹងផ្អែកលើអតិថិជនធំៗ

ការពឹងផ្អែកលើអតិថិជនធំៗមួយចំនួនអាចនឹងនាំឱ្យបរាជ័យក្នុងអាជីវកម្មបានយ៉ាងងាយស្រួល ព្រោះប្រសិនបើម្នាក់ក្នុងចំណោមអតិថិជនធំណាមួយដកខ្លួនចេញភ្លាមៗនោះ ទាំងលំហូរសាច់ប្រាក់និងប្រាក់ចំណេញរបស់អ្នកនឹងត្រូវបានប៉ះពាល់ជាខ្លាំង។ ដូចនេះដើម្បីកាត់បន្ថយហានិភ័យរបស់ម្ចាស់អាជីវកម្ម ពួកគេត្រូវតែបង្កើនចំនួនអតិថិជននិងជំរុញអតិថិជនចាស់ឱ្យចុះកិច្ចសន្យាជាមួយ ដើម្បីរក្សាអតិថិជនចាស់និងបង្កើនអតិថិជនថ្មីសម្រាប់អាជីវកម្មជោគជ័យមួយ៕

A6

ប្រភព ៖ បរទេស