មានដឹង ឬអត់ថា ប្រភេទឈាម ក៏អាចប្រាប់ពីអត្តចរិកពិតរបស់អ្នកបានដែរ

តាមការសិក្សាមួយបានបង្ហាញថាមនុស្សយើង គឺមានក្រុមប្រភេទឈាមខុសៗគ្នា ហើយវាក៏អាចប្រាប់អំពីអត្តចរិករបស់មនុស្សយើងម្នាក់ៗតាមរយៈប្រភេទឈាម ដែលមាននៅក្នុងខ្លួននោះផងដែរ។ តើអ្នកមានឈាមប្រភេទអ្វី? ហើយតើអ្នកចង់ដឹងឬអត់ ថាខ្លួនជាមនុស្សបែបណា?

តោះមកអានអត្ថបទខាងក្រោមនេះ ដើម្បីដឹងអំពីប្រភេទឈាមទាំង ៤ ដែលរួមមានប្រភេទឈាម A, B, AB, និង O : 

A1

១. ឈាមប្រភេទ A

មនុស្សដែលមានប្រភេទឈាម A គឺជាមនុស្សដែលមានភាពស្មុគស្មាញបន្តិច ប៉ុន្តែពួកគេមានសេចក្តីស្មោះត្រង់ណាស់។ ជាពិសេសនោះពួកគេតែងតែមានទំនោររត់តាមភាពល្អឥតខ្ចោះ ហើយប្រសិនបើធ្វើអ្វីមួយមិនដំណើរការតាមការគ្រោងទុកនោះទេ ពួកគេនឹងកាន់តែមានភាពតានតឹង។ អ្នកមានឈាមប្រភេទ A នេះត្រូវបានគេស្គាល់ថាជាមនុស្សស្លូតបូតសុភាពរាបសារ, ជាមនុស្សជឿជាក់និងមានទំនុកចិត្តលើអ្នកដទៃ។

A2

2. ឈាមប្រភេទ B

មនុស្សដែលមានឈាមប្រភេទ B គឺជាមនុស្សសកម្មនឹងការងារ ហើយក៏ជាមនុស្សដែលមានការច្នៃប្រឌិតខ្ពស់ផងដែរ។ ពួកគេអាចមើលទៅជាមនុស្សរអាត្មានិយមបន្តិច ប៉ុន្តែតាមពិតទៅពួកគេជាមនុស្សយកចិត្តទុកដាក់និងព្រួយបារម្ភច្រើន។ ជាពិសេសគេជាមនុស្សចូលចិត្តភាពឯករាជ្យនិងរឹងមាំ ហើយមិនព្យាយាមធ្វើអ្វីតាមការរំពឹងទុករបស់អ្នកដទៃនោះទេ។


A3

៣. ឈាមប្រភេទ AB

មនុស្សដែលមានឈាមប្រភេទនេះគឺមានបុគ្គលិកលក្ខណៈចម្រុះ ដូច្នេះហើយទើបមានការពិបាកបែកចែកនៃអត្តចរិករបស់ពួកគេ។ តែទោះជាយ៉ាងណា ជាធម្មតាពួកគេជាអ្នកចូលចិត្តផ្នែកវិទ្យាសាស្ត្រ និងសិល្បៈ ម៉្យាងវិញទៀតពួកគេមានមហិច្ឆតាគិតគូរច្រើន និងចូលចិត្តសន្តិភាពផងដែរ។ ហើយមនុស្សទាំងនេះគឺមិនអាចទាយពីចិត្តបាននោះទេ ព្រោះពេលខ្លះពួកគេមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលភាគច្រើនគឺពឹងផ្អែកលើអារម្មណ៍ ជៀសជាងការគ្រោងគិតទុកមុន។

A4

៤. ឈាមប្រភេទ O

មនុស្សដែលមានឈាមប្រភេទ O ជាមនុស្សមានទឹកចិត្តល្អ ទំនុកចិត្តខ្ពស់ និងពូកែស៊ូទ្រាំ។ ពួកគេចូលចិត្តគិតពីអ្វីដែលវិជ្ជមាន និងមានទំនួលខុសត្រូវជាមួយមនុស្សដែលនៅជុំវិញខ្លួន។ ប៉ុន្តែទោះជាមានការចុះសម្រុងជាមួយអ្នកក្បែរខ្លួនក៏ដោយ ក៏ពួកគេចូលចិត្តនៅស្ងៀមស្ងាត់ និងមិនចង់ដឺងលឺពីរឿងអ្នកដទៃឡើយ ហើយភាគច្រើនជាមនុស្សដែលគិតតែពីខ្លួនឯងប៉ុណ្ណោះ៕

A5

ប្រភព ៖ បរទេស