តោះ! មកដឹងពីប្រទេសទាំង៥ ដែលហាមឃាត់ប្រជាជនរបស់ពួកគេមិនឱ្យជក់បារី

សព្វថ្ងៃនេះមានមនុស្សជាច្រើនដែលចូលចិត្តជក់បារីមិនថាជាយុវវ័យឬមនុស្សចាស់នោះទេ បើទោះបើជាដឹងថាវាមានផលប៉ះពាល់ខ្លាំងចំពោះសុខភាពក៏ដោយ។ ប៉ុន្តែនៅក្នុងនោះក៏មានប្រទេសមួយចំនួនដែលធ្វើការហាមឃាត់មិនអនុញ្ញាតអោយជក់បារីដែរ ពោលគឺដោយសារតែវាមានផលប៉ះពាល់ចំពោះសុខភាពរបស់អ្នកជក់, មនុស្សនៅជុំវិញខ្លួននិងបរិស្ថានជាដើម។

ខាងក្រោមនេះគឺជាប្រទេសទាំង៥ និងច្បាប់របស់ពួកគេក្នុងការហាមឃាត់មិនអោយប្រជាជនជក់បារី៖

A1

១.ប្រទេសប៊ូតាន

ក្នុងឆ្នាំ ២០០៤ ប្រទេសប៊ូតានបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលហាមឃាត់ការជក់បារីនៅគ្រប់ទីកន្លែងសាធារណៈ។ កាលពីខែមិថុនាឆ្នាំ ២០១០ ប្រទេសនេះបានអនុវត្តច្បាប់ប្រឆាំងថ្នាំជក់ដ៏តឹងរឹងបំផុតមួយក្នុងពិភពលោកដោយហាមឃាត់ការលក់ឬរត់ពន្ធថ្នាំជក់ចូលក្នុងប្រទេសរបស់ពួកគេ។ ហើយប្រសិនបើអ្នកដែលត្រូវគេបានរកឃើញថាមានពិរុទ្ធពីបទល្មើសនេះគឺអាចជាប់ពន្ធនាគារពី ៣ ទៅ ៥ ឆ្នាំដោយគ្មានឱកាសទទួលបានការបង់ប្រាក់ដើម្បីធានានោះឡើយ។

A2

២.ប្រទេសកូស្តារីកា (Costa Rica)

ក្នុងឆ្នាំ ២០១២ ប្រទេសកូស្តារីកាបានអនុម័តបទបញ្ជាហាមជក់បារីយ៉ាងតឹងរឹងមួយបំផុតមួយនៅលើពិភពលោក។ ច្បាប់នេះត្រូវបានអនុវត្តនៅគ្រប់ទីកន្លែងទីសាធារណៈដូចជា៖ ក្នុងឡានក្រុង, តាក់ស៊ី, រង្គសាល, កាស៊ីណូ, និងកន្លែងធ្វើការជាដើម។ ហើយប្រទេសនេះត្រូវបានគេកត់សម្គាល់ថាមានការអនុលោមខ្ពស់បំផុតបន្ទាប់ពីច្បាប់នេះបានអនុវត្ត។

A3

៣. ប្រទេសកូឡុំប៊ី (Colombia)


ក្នុងឆ្នាំ ២០០៩ ប្រទេសកូឡុំប៊ីបានពង្រីកបទបញ្ជាប្រឆាំងនឹងការជក់បារីរបស់ខ្លួននៅតាមកន្លែងធ្វើការ, ក្នុងផ្ទះ, និងកន្លែងសាធារណៈ។ ហើយក៏ការហាមឃាត់មិនអោយផ្សាយពាណិជ្ជកម្មអំពីបារីឬមានកន្លែងសម្រាប់ជក់បារីនោះដែរ។

A4

៤. ប្រទេសអ៊ុយរូហ្គាយ

នៅខែមីនា ឆ្នាំ ២០០៤ ប្រទេសអ៊ុយរូហ្គាយបានក្លាយជាប្រទេសអាមេរិកឡាទីនដំបូងគេបង្អស់ដែលហាមឃាត់ការជក់បារីនៅតាមកន្លែងសាធារណៈដែលរួមមាន៖ ភោជនីយដ្ឋាន, បារ និងកន្លែងធ្វើការជាដើម។ ហើយនៅឆ្នាំ ២០០៨ មានយុទ្ធនាការមួយត្រូវបានចាប់ផ្តើមដើម្បីលើកកម្ពស់នៃការមិនជក់បារីនៅក្នុងផ្ទះ, ក្នុងរថយន្ត, និងនៅចំពោះមុខកុមារផងដែរ។

A5

៥. ប្រទេសម៉ាឡេស៊ី

ប្រទេសម៉ាឡេស៊ីបានហាមឃាត់ការជក់បារីនៅតាមទីសាធារណៈជាច្រើនរួមមាន៖ មន្ទីរពេទ្យ, អាកាសយានដ្ឋាន, បង្គន់សាធារណៈ, ទីស្នាក់ការរដ្ឋាភិបាល និងហាងកាហ្វេជាដើម។ នៅខែមិថុនាឆ្នាំ ២០១០ ប្រទេសម៉ាឡេស៊ីបានចេញច្បាប់ផាកពិន័យចំពោះបុគ្គលណាដែលជក់បារីដោយពិន័យជាប្រាក់ចំនួន ១០, ០០០RM (ប្រហែល ៣.២០០ ដុល្លារអាមេរិក) និងជាប់ពន្ធធានាគារ ២ឆ្នាំថែមទៀតផង៕

A6

ប្រភព ៖ បរទេស