មូលហេតុសំខាន់ៗ៥យ៉ាង ដែលបណ្តាលឱ្យស្បែកក្បាលរបស់អ្នករមាស់ខ្លាំង

យោងទៅតាមវេជ្ជបណ្ឌិត Marisa Garshick គ្រូពេទ្យឯកទេសខាងរោគសើស្បែកបានអោយដឹងថា ការរមាស់ស្បែកក្បាលគឺជាជំងឺទូទៅមួយដែលមនុស្សគ្រប់គ្នាតែងតែជួបប្រទះ។ ហើយចំពោះមនុស្សមួយចំនួន ស្បែកក្បាលពួកគេអាចនឹងរមាស់ជាស្ថានភាពបណ្តោះអាសន្នដូចជា ភាពរសើបទៅនឹងអ្វីមួយដែលទាក់ទងនឹងស្បែកនិងការឆ្លងចៃ។ ម្យ៉ាងទៀតវាអាចទាក់ទងនឹងស្ថានភាពរ៉ាំរ៉ៃដូចជា ជំងឺរបកស្បែកក្រហមឬជំងឺសរសៃប្រសាទជាដើម។ ហើយកត្តាមួយចំនួនដែលបណ្តាលឱ្យស្បែកក្បាលរមាស់មានដូចជា៖

A1

១.សំណើមទាប

ខ្យល់ស្ងួតអាចបណ្តាលអោយសក់ជ្រុះ និងស្បែកក្បាលឡើងប្រេងដែលបណ្តាលឱ្យស្បែកងាយនឹងប្រតិកម្ម។ វេជ្ជបណ្ឌិត Dendy Engelman ឯកទេសរោគសើស្បែកនៅ Shafer Clinic ទីក្រុងញូវយ៉កបាននិយាយថា “ យើងត្រូវការប្រេងធម្មជាតិដើម្បីបង្កើតរបាំងការពារបាក់តេរី និងជាតិពុលទាំងនោះ ដូច្នេះអ្នកចាំបាច់ត្រូវមានការប្រុងប្រយ័ត្នបន្ថែមក្នុងកំឡុងខែត្រជាក់ដោយពាក់មួក និងប្រើប្រាស់ផលិតផលថែរក្សាសក់ជាដើម។ ក្នុងនោះលោកបានណែនាំឱ្យប្រើឧបករណ៍បំលែងសំណើមដូចជា Canopy Humidifier ដើម្បីការពារភាពស្ងួត និងការពាររបាំងស្បែករបស់អ្នក។

A2

២.អង្គែស្បែកក្បាល

វេជ្ជបណ្ឌិត Engelman មានប្រសាសន៍ថា“ ដោយសារតែក្រពេញ sebaceous មានច្រើននៅលើស្បែកក្បាលរបស់អ្នក ហេតុនេះវាចាំបាច់ណាស់ក្នុងការសម្អាតស្បែកក្បាលរបស់អ្នកអោយបានស្អាត។ ព្រោះប្រសិនបើសក់ឡើងប្រេង នោះវានឹងធ្វើឫសសក់ស្ទះនិងមានអង្គែស្បែកក្បាល។ ដូច្នេះលោកបានណែនាំឱ្យប្រើសាប៊ូកក់សក់ដែលមានលក្ខណៈជួយស្បែកក្បាលនិងប្រេងបន្ទន់សក់ជាដើម។

Closeup Woman Hair With Dandruff Falling On Shoulders

៣.ជំងឺរបកស្បែកក្រហម


ជំងឺរបកស្បែកក្រហមមិនត្រឹមតែមានផលប៉ះពាល់ដល់កែងដៃ ជង្គង់ និងត្រគាកនៃរាងកាយប៉ុណ្ណោះទេ ពោលគឺវាថែមទាំងជះឥទ្ធិពលដល់ស្បែកក្បាលទៀតផង។ លោកបណ្ឌិត Garshick បានកត់សម្គាល់ថា សាប៊ូកក់សក់ដែលមានផ្ទុកអាស៊ីត salicylic គឺជាជំរើសព្យាបាលដ៏មានអត្ថប្រយោជន៍បំផុតសម្រាប់អ្នកដែលមានជម្ងឺនេះ។ គាត់បាននិយាយថា“ ចំពោះអ្នកដែលមានជំងឺរបកស្បែកក្រហមគួរណាស់តែត្រូវពិគ្រោះជាមួយខាងគ្រូពេទ្យជំនាញ ដើម្បីចៀសវាងការរើសយកផលិតខុស ដែលបណ្តាលឱ្យការរលាកកាន់តែធ្ងន់ធ្ងរនិងមានការឆ្លងមេរោគផ្សេងៗ”។

A4

៤.ជំងឺ Eczema ឬត្រអក

ជម្ងឺស្បែកទូទៅនេះអាចដុះលើផ្នែកណាមួយនៃរាងកាយរួមទាំងស្បែកក្បាល។ វេជ្ជបណ្ឌិតEngelmanមានប្រសាសន៍ថា “ ជម្ងឺនេះគឺវិវឌ្ឍន៍នៅពេលស្បែកមិនអាចផលិតសេរ៉ាមិចបានគ្រប់គ្រាន់ដើម្បីទប់សំណើមឱ្យបានត្រឹមត្រូវហើយលទ្ធផលនោះគឺស្បែកងាយនឹងស្ងួតហើយរមាស់” ។ ម្យ៉ាងទៀតជំងឺត្រអកនេះអាចបណ្តាលមកពីជម្ងឺតំណពូជផងដែរ ប៉ុន្តែវាមានវិធីជាច្រើនដើម្បីបន្ថយរោគសញ្ញាដូចជាជៀសវាងការងូតទឹកក្តៅខ្លាំង។

A6

៥. ជំងឺឫសសក់

វេជ្ជបណ្ឌិត Engelman បានពន្យល់ថា ការបង្ករោគដោយបាក់តេរីឬផ្សិតអាចបណ្តាលអោយមានជម្ងឺឫសសក់ ដែលវាបង្ហាញសញ្ញាជាស្នាមជាំក្រហម ឬស ឈឺចាប់ និងរមាស់ស្បែក។ ហើយប្រសិនបើរោគសញ្ញាមិនបាត់ទៅវិញដោយខ្លួនឯងបន្ទាប់ពី2-3ថ្ងៃនោះទេ អ្នកគួរតែទៅជួបគ្រូពេទ្យជំនាញខាងសើស្បែកជាបន្ទាន់។ហើយប្រសិនបើអ្នកមិនច្បាស់ថាតើអ្វីដែលបណ្តាលឱ្យស្បែកក្បាលេបស់អ្នករមាស់នោះទេ សូមរួសរាន់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងសើស្បែកដែលអាចពិនិត្យតំបន់នោះនិងកំណត់នូវអ្វីដែលអាចបង្កឱ្យមានរោគសញ្ញារបស់អ្នក៕

A5

 

ប្រភព ៖ បរទេស