សំណើមដែលមាននៅក្នុងផ្ទះ គឺជាបញ្ហាទូទៅដែលមនុស្សជាច្រើនបានទទួលរង។ វាមិនត្រឹមតែបង្កការខូចខាតដល់ជញ្ជាំង និងពិដានប៉ុណ្ណោះទេ វាថែមទាំងធ្វើអោយមានខ្យល់អាកាសមិនល្អ និងមានដុះផ្សិតតាមជញ្ជាំងទៀតផង ប្រសិនបើយើងមិនបានដោះស្រាយវាទាន់ពេលនោះ។ ការប៉ះពាល់បែបនេះអាចបណ្តាលឱ្យយើងមានបញ្ហាដូចជា ពិបាកដកដង្ហើម មានបញ្ហាភ្នែក និងរមាស់ស្បែកផងដែរ។ មានវិធីធម្មជាតិមួយ ក្នុងការគ្រប់គ្រងសំណើម និងផ្សិតទាំងនោះបាន នោះគឺការប្រើរុក្ខជាតិធម្មជាតិមួយចំនួន ដើម្បីស្រូបយកសំណើមចេញពីផ្ទះរបស់អ្នក។
នៅទីនេះគេហទំព័រ knongsrok នឹងលើកយកប្រភេទរុក្ខជាតិមួយចំនួនដែលមានសម្ថភាពដ៏អស្ចារ្យក្នុងការស្រូបយកសំណើមចេញពីផ្ទះរបស់អ្នកយ៉ាងមានប្រសិទ្ធភាពដូចខាងក្រោម ៖
១. ដើមវល្លិ៍អីវី
ដើមអីវី ជាប្រប្រភេទវល្លិ៍ ដែលមានសម្ថភាពខ្ពស់ក្នុងការស្រូបយកសំណើម។ ជាទូទៅគេដាំវានៅក្នុងផើង ហើយដាក់វានៅក្នុងបន្ទប់ទឹក ផ្ទះបាន និងតាមបង្ហួចជាដើម។
២. ដើមផ្កាលីលី
ដើមផ្កាលីលី ជាប្រភេទរុក្ខជាតិដែលងាយស្រួលក្នុងការដាំដុះ នឹងថែរទាំ។ វាមិនត្រូវការ ពន្លឺ និងទឹកច្រើនពេកនោះទេ អ្នកអាចស្រោចទឹកវា មួយសប្តាហ៍ម្តងក៏បាន ហើយជាទូទៅគេដាក់វានៅក្នុងបន្ទប់ទឹក ឬមុខទ្វាផ្ទះ។
៣. ដើមប្រទាលពីងពាង
ប្រទាលពីងពាង ជាប្រភេទរុក្ខជាតិដែលជួយបំបាត់ជាតិពុលក្នុងខ្យល់ ហើយជាទូទៅគេព្យួរវានៅលើអាងងូតទឹក។
៤. ដើមអីភីទ្រិក
ដូចដែលអ្នកអាចមើលឃើញពីរូបភាពនេះហើយ រុក្ខជាតិនេះមិនចាក់ឫសនៅក្នុងដីនោះទេ វាមានសម្ថភាពខ្ពស់ក្នុងការស្រូបយកសំណើម។ រុក្ខជាតិប្រភេទនេះភាគច្រើនដុះនៅតំបន់ដែលមានភ្លៀងធ្លាក់។ ដោយសារតែធម្មជាតិនៃតំបន់ដែលវាលូតលាស់តាមធម្មជាតិ ដើមរុក្ខជាតិនេះត្រូវបានគ្របដណ្ដប់ដោយកោសិកាឯកទេសដែលគេហៅថាទ្រីកូមដែលមានសមត្ថភាពស្រូបយកទឹកយ៉ាងលឿនបំផុត។
៥. ដើមណុបដូឡីសស្ពីតាតា
ណុបដូឡីសស្ពីតាតាគឺជារុក្ខជាតិដ៏មានប្រជាប្រិយបំផុត។ ជាទូទៅគេដាំវាក្នុងផើងហើយព្យួរវាជាគ្រឿងលំអផ្ទះ និងជាភ្នាក់ងារស្រូបយកសារធាតុគីមីបានយ៉ាងមានប្រសិទ្ធភាព។ ជាធម្មតាគេដាក់វានៅក្នុងផ្ទះបាយ។
៦. ជីអង្កាម
រុក្ខជាតិក្រអូបដែលមានប្រជាប្រិយនេះគឺល្អឥតខ្ចោះនៅពេលនិយាយអំពីការស្រូបយកសំណើមនៅផ្ទះ។ សមត្ថភាពរបស់វាក្នុងការដុះលូតលាស់នៅក្នុងបរិស្ថាននិងដីមានសំណើមធ្វើឱ្យវាក្លាយជារុក្ខជាតិល្អបំផុតដែលមាននៅក្នុងសួនច្បារ ផ្ទះបាយ ជាដើម។ ជាទូទៅរុក្ខជាតិជីអង្កាមនេះ មានការអត់ធ្មត់ចំពោះអាកាសធាតុ និងស្រូបយកសំណើមពីបរិយាកាសបានយ៉ាងប្រសើរ។
៧. ដើមសេះបង្កង់
រុក្ខជាតិនេះត្រូវបានគេទទួលស្គាល់ថា ជាគ្រឿងលំអដ៏មានប្រជាប្រិយបំផុត មិនតែប៉ុណ្ណោះ វាថែមទាំងមានសម្ថភាពដ៏អស្ចារ្យក្នុងការស្រូបយកសំណើម និងជាតិពុលពីបរិយាកាសទៀតផង។
៨. ដើមផ្កាអ័រគីដេ
ដើមផ្កាអ័រគីដេ គឺជារុក្ខជាតិផ្កាដ៏ស្រស់ស្អាតដែលធ្វើឱ្យផ្ទះរបស់អ្នកមានភាពកក់ក្តៅនិងជួយកាត់បន្ថយសំណើមនៅក្នុងបន្ទប់។ ដោយសារតែឫសរបស់វាមិននៅក្នុងដី ពួកវាអាចស្រូបយកសារធាតុចិញ្ចឹមរបស់ពួកវាពីខ្យល់នៅជុំវិញពួកវា។ ការដាក់ពួកគេនៅក្នុងបន្ទប់ទឹកគឺជាគំនិតល្អ ព្រោះពួកវាអាចស្រូបយកសំណើមបានយ៉ាងលឿន។
៩. ដូងតឿ
ដើមដូងតឿគឺជាជំរើសដ៏ល្អមួយដើម្បីជួយគ្រប់គ្រងកំរិតសំណើមបានយ៉ាងមានប្រសិទ្ធិភាព។ ដើមឈើនេះនឹងស្រូបយកសំណើមតាមរយៈស្លឹករបស់វា។
១០. ដើមដ្រាគែណា
នេះជាប្រភេទរុក្ខជាតិដែលមានផ្កាពណ៌សហើយក្រអូបខ្លាំង។ ជាធម្មតាគេដាក់វានៅក្នុងបន្ទប់ទទួលភ្ញៀវ។
លក្ខណៈសម្បត្តិដែលមានប្រយោជន៍បំផុតមួយរបស់អត្ថបទនេះគឺសមត្ថភាពក្នុងការសម្អាត និងបន្សុទ្ធខ្យល់នៃសារធាតុគីមីដែលបង្កគ្រោះថ្នាក់មួយចំនួនដល់សុខភាពមនុស្ស។
តើអ្នកចូលចិត្តដាក់រុក្ខជាតិនៅក្នុងបន្ទប់ទឹកដើម្បីស្រូបយកជាតិសំណើម ឬគ្រាន់តែធ្វើឱ្យវាមើលទៅមានពណ៌ចម្រុះច្រើនដែរ ឬទេ?
ប្រភព៖ Bright Side
ប្រែសម្រួល៖ Sokhort