តោះ! មកដឹងពីវិធីសាស្រ្តក្នុងការបំបាត់ក្លិនខ្លួនងាយៗ តាមវិធីធម្មជាតិ

បញ្ហាក្លិនខ្លួន គឺតែងតែកើតមានលើមនុស្សគ្រប់វ័យ ហើយវាក៏អាចក្លាយជាផលរំខានដ៏ធំមួយផងដែរ។ ព្រោះប្រសិនបើអ្នកមានក្លិនខ្លួនមិនល្អនោះ វាអាចនឹងធ្វើអោយអ្នកបាត់បង់នូវទំនុកចិត្ត ឬខ្មាស់គេជាដើម។ ប៉ុន្តែកុំបារម្ភអីវាមិនមែនជាបញ្ហាទៀតឡើយ ព្រោះយើងនឹងប្រាប់ពីវិធីសាស្រ្តបែបធម្មជាតិមួយចំនួនដើម្បបំបាត់ក្លិនខ្លួនបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពដោយមិនចាំបាច់ចំនាយលុយច្រើន។

A1

១.ការងូតទឹកប្រចាំថ្ងៃ

វាប្រហែលជាមើលទៅគួរឱ្យអស់សំណើចណាស់ក្នុងការចង្អុលបង្ហាញអោយនរណាម្នាក់ងូតទឹកជារៀងរាល់ថ្ងៃនោះ ប៉ុន្តែវាគឺជាគន្លឹះដែលសំខាន់បំផុតក្នុងការជួយគ្រប់គ្រងក្លិនខ្លួនរបស់អ្នក។ ព្រោះពេញមួយថ្ងៃបាក់តេរីដ៏កខ្វក់ទំាងនោះនឹងប្រមូលផ្តុំនៅលើស្បែករបស់អ្នកហើយក៏បង្កឱ្យមានក្លិនមិនល្អ។ ដូចនេះការងូតទឹកជម្រះកាយជារាល់ថ្ងៃគឺជាវិធីដ៏ប្រសើរមួយដើម្បីកម្ចាត់ញើសនិងបាក់តេរីទាំងអស់នោះអោយចេញពីស្បែករបស់អ្នក។

Dual Shower Heads

២.ផ្លែក្រូចឆ្មា

ក្រូចឆ្មាត្រូវបានគេដឹងថាដើរតួនាទីយ៉ាងល្អបំផុតចំពោះការកម្ចាត់ក្លិនខ្លួនរបស់យើង ហើយខាងក្រោមនេះគឺជាវិធីងាយៗដែលអ្នកអាចសាកល្បងបាន។

១) ច្របាច់យកទឹកក្រូចឆ្មា មួយឬពីរផ្លែ

២) ចាក់ទឹកក្រូចឆ្មានោះចូលដបបាញ់ស្ព្រេមួយដើម្បីបាញ់នៅតំបន់ដែលមានបញ្ហាក្លិននោះ ឬអាចយកមកលាបក៏បាន។

A2

៣.ប្រើទឹកខ្មេះប៉ោម

គួរបញ្ជាក់ដែរថាទឹកខ្មេះប៉ោមគឺត្រូវបានផលិតឡើងពីផ្លែប៉ោមស្រស់ដែលគេផ្អាប់វាដើម្បីធ្វើជាទឹកខ្មេះសម្រាប់ប្រើប្រាស់ ហើយវាក៏ជាឱសថធម្មជាតិមួយប្រភេទដែលអាចព្យាបាលក្លិនខ្លួនបានផងដែរ។


ខាងក្រោមនេះគឺជាវិធីព្យបាល៖

១) ចាក់ទឹកខ្មេះប៉ោមចូលក្នុងចានមួយ រួចដាក់ក្រណាត់ឬសំឡីមួយដុំចូលក្នុងចាននោះនិងត្រាំទុកចោលប្រហែល ៥ ទៅ ១០នាទី

២) បន្ទាប់មកយកក្រណាត់ឬសំឡីនោះមកជូតនៅតំបន់ដែលមានបញ្ហានិងទុកចោលរយះពេល ២ ទៅ ៣ នាទី

៣) បន្ទាប់មកលាងជម្រះជាមួយនឹងទឹកស្អាតចេញគឺជាការស្រេច។

A3

៤.ផ្លាស់ប្តូររបបអាហាររបស់អ្នក

យោងតាមអត្ថបទមួយបានលើកឡើងថា ការញាំអាហារមួយចំនួនដូចជាខ្ទឹមស, សាច់ក្រហម, គ្រឿងស្រវឹង និងខ្ទឹមបារាំងក៏អាចធ្វើអោយអ្នកមានក្លិនខ្លួនមិនល្អបានដែរ។ ដូចនេះសូមអ្នកធ្វើការកាត់បន្ថយនូវរបរអាហារទំាងនេះដើម្បីរក្សាជៀសផុតពីក្លិនរាងកាយដ៏អាក្រក់ទាំងនោះ។

A4

៥.ការផឹកទឹកស្រូវសាលី

មនុស្សជាច្រើនបានផឹកវាដើម្បីថែរក្សារាងដ៏ស្រស់របស់ពួកគេ ប៉ុន្តែវាក៏អាចជួយកម្ចាត់នូវក្លិនមិនល្អពីលើដងខ្លួនរបស់អ្នកបានផងដែរ ដូច្នេះសូមធ្វើការផឹកវារៀងរាល់ថ្ងៃដើម្បីកម្ចាត់រាល់បញ្ហាក្លិនអាក្រក់ទាំងនោះអោយចេញឆ្ងាញពីជីវិតរបស់អ្នក៕

A5

ប្រភព ៖ បរទេស