ទម្លាប់ទាំង១០ ផ្លាស់ប្តូរខ្លួនឯង និងចាប់ផ្តើមជីវិតដែលមានតែភាពរីករាយ

នរណាដែលមិនធ្លាប់ជួបរឿងរ៉ាវជូរចត់ក្នុងជិវិត តើនរណាដែលមិនធ្លាប់បាក់ទឹកចិត្ត? អ្វីក៏មិនចង់ធ្វើ មានអារម្មណ៍ថាហត់នឿយគ្រប់យ៉ាង។ ចូរចាំថា មិនមែនមានតែអ្នកម្នាក់ដែលជួបរឿងមិនល្អ ជួបតែរឿងមិនសប្បាយនោះទេ គឺមានមនុស្សច្រើនណាស់ដែលពួកគេឆ្លងកាត់រឿងរ៉ាវផ្សេងៗគ្នាដែលអ្នកមិនបានដឹង ហើយជួនកាលពួកគេអាចជួបរឿងលំបាកជាងអ្នករាប់រយដងទៀតផង។

ដើម្បីឲ្យខ្លួនអ្នកមានសេចក្តីសុខ និងជីវិតមានភាពរីករាយច្រើនជាងទុក្ខ​ ហើយដើម្បីអនាគតដ៏វែងឆ្ងាយខាងមុខ អ្នកត្រូវចេះងើបឈរឡើង កុំឱបក្រសោបអារម្មណ៍មិនល្អទាំងនោះយូរពេក។

Laughing Happy Cultura RM Moof 56a9063a5f9b58b7d0f7681c

ជាការពិតណាស់ការនិយាយវាងាយស្រួលជាងការអនុវត្តន៍ ប៉ុន្តែអ្នកអាចព្យាយាមវិធីសាស្រ្តខាងក្រោមនេះបាន ៖

 ទិញកាដូរជូនខ្លួនឯង

ការទិញការដូរសម្រាប់ខ្លួនឯងដូចជាសម្លៀកបំពាក់ថ្មី ឬរបស់ដែលអ្នកចូលចិត្តគឺជាវិធីដ៏ល្អបំផុតដែលអាចឲ្យអ្នកមានអារម្មណ៍សប្បាយរីករាយ និងជាការលើកទឹកចិត្តឲ្យខ្លួនឯងផងដែរ។

972899c5 1e6a 4c92 B647 4070e529d5b7 Stocksy_txp984c4cdbjsj100_small_1704047

 រកអ្នកដែលទុកចិត្តដើម្បីរំលែករឿងក្នុងចិត្ត

នៅពេលអ្នកមានអារម្មណ៍ថាហត់នឿយ ឬពិបាកចិត្ត អ្នកអាចរកមនុស្សម្នាក់ដែលអ្នកទុកចិត្តឲ្យជួយដោះស្រាយបញ្ហាដែលអ្នកមាន ដើម្បីឲ្យអ្នកបានធូរស្បើយក្នុងអារម្មណ៍បានមួយចំណែក។

240_F_220031777_MQtHkhmwLhpoMENA9wBPAsedXVTx24aF

 រៀនគិតវិជ្ជមាន

ប្រសិនបើមានរឿងមិនល្អកើតឡើង ដែលធ្វើឲ្យអ្នកបាក់ទឹកចិត្ត ឬខកចិត្ត អ្នកមិនគួរស្តីបន្ទោសខ្លួនឯងនោះឡើយ។ អ្នកត្រូវរៀនគិតវិជ្ជមាន អ្នកត្រូវគិតថាអ្វីៗនឹងផ្លាស់ប្តូរទៅជាល្អឡើងវិញ ជិវិតអ្នកនឹងជួបមនុស្សល្អៗ និងរឿងល្អៗរហូតទៅ។

Grateful For

 ស្រលាញ់ខ្លួនឯង

ការស្រលាញ់ខ្លួនឯងគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវតែធ្វើ ព្រោះវានឹងធ្វើឲ្យអ្នកមានសេចក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត។

Jpg

 លេងកីឡាដែលអ្នកចូលចិត្ត

ការលេងកីឡាវាមិនត្រឹមតែជាលំហាត់ប្រាណដែលអាចជួយឲ្យសុខភាពល្អនោះទេ ប៉ុន្តែក៏អាចឲ្យអ្នកភ្ជាប់ទំនាក់ទំនងជាមនុស្សជាច្រើនទៀត។ ការទំនាក់ទំនងជាមួយមនុស្សថ្មីៗគឺជារឿងដ៏ល្អមួយដែលធ្វើឲ្យអ្នកបាក់ទឹកចិត្តមានភាពល្អប្រសើរឡើង។


Gf 2021 Happy New Year

 ត្រូវហ៊ាននិយាយពាក្យថា “ ទេ ”

មានរឿងខ្លះគឺពិបាកនឹងបដិសេដ ប៉ុន្តែពេលខ្លះអ្នកត្រូវយល់ពីចិត្តខ្លួនឯងឲ្យបានច្រើន ចេះស្រលាញ់ខ្លួនឯងឲ្យបានច្រើន កុំដើម្បីអ្នកដទៃ ឬរវល់តែខ្លាចចិត្តគេពេក។ អ្នកត្រូវរកសេចក្តីសុខឲ្យខ្លួនឯង និងគិតពីខ្លួនឯងច្រើនជាងអ្នកដទៃ ហេតុនេះអ្វីដែលអ្នកមិនពេញចិត្ត ឬមិនចង់ធ្វើ អ្នកត្រូវតែនិយាយពាក្យថា “ ទេ ”។

 កាត់បន្ថយការលេងហ្វេសបុក ឬ Social media ផ្សេងៗទៀត

នៅពេលដែលអ្នកកំពុងតែមានអារម្មណ៍មិនល្អ ឬពិបាកចិត្តអ្នកប្រហែលជាគិតថា ប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់នោះអាចជួយឲ្យអ្នកបានល្អប្រសើរឡើងវិញ ប៉ុន្តែវាមិនដូចអ្វីដែលអ្នកគិតនោះទេ។ អ្នកមិនគួរយកពេលវេលានៅជាមួយនឹងពួកវាច្រើនពេកនោះទេ ព្រោះថាវានឹងធ្វើឲ្យអ្នកមានអារម្មណ៍កាន់តែពិបាកចិត្តដោយសារតែរូបភាពមួយចំនួននៅលើបណ្តាញសង្គម។

Mobile Users At Risk_lead

 សរសេរគោលដៅរបស់អ្នក

អ្នកត្រូវកត់ត្រាបំណងប្រាថ្នាដែលអ្នកចង់បាន និងកំណត់ពេលវេលាថាអ្នកនឹងយកឲ្យបាន ព្រោះការធ្វើបែបនេះនឹងជួយជម្រុញឲ្យអ្នកចាប់ផ្តើមធ្វើវាឲ្យដល់គោលដៅ។

Woman Writing In Her Diary At Sunset

 ពេញចិត្តអ្វីដែលអ្នកមាន

ការពេញចិត្តនូវអ្វីដែលខ្លួនឯងមានគឺជាសេចក្តីសុខផ្លូវចិត្តមួយដ៏ធំធេង ដែលអ្នកផ្តល់ឲ្យខ្លួនឯង។ នៅពេលដែលអ្នកពេញចិត្តអ្វីដែលអ្នកមាន មិនប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ អ្នកនឹងមិនសូវជួបរឿងពិបាកចិត្តនោះទេ អ្នកតែងតែមានភាពរីករាយជានិច្ច។

Grateful For

 ត្រូវចេះក្រោកឈរឡើង

ជាការពិតនៅពេលជិវិតជួបតែរឿងខកបំណង និងភាពឈឺចាប់ច្រើន អ្នកនឹងបាក់ទឹកចិត្ត ហត់នឿយ និងមិនចង់ធ្វើអ្វីទំាងអស់។ ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពបែបនេះ អ្នកត្រូវងើបឡើង ត្រូវធ្វើជាមនុស្សរីករាយដូចពីមុនវិញ ដើម្បីអនាគតដ៏ល្អដែលកំពុងរងចាំ អ្នកមិនត្រូវចុះចាញ់ត្រឹមនេះទេ។

Du Ei7FWsAAEhR9

ប្រភព៖បរទេស