វិធី៥យ៉ាង ដែលអ្នកគួរតែសាកល្បងដើម្បីធ្វើឲ្យបន្ទប់គេងរបស់អ្នកមានភាពកក់ក្តៅជាងមុន!

ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តចំណាយពេលនៅក្នុងបន្ទប់គេងច្រើនជាងទៅខាងក្រៅ នោះការរៀបចំកន្លែងគេងឲ្យមានភាពកក់ក្តៅគឺសំខាន់ណាស់។ ម្យ៉ាងទៀតការរស់នៅដោយមានសណ្តាប់ធ្លាប់ ក៏អាចល្អចំពោះសុខភាព និងផ្លូវចិត្តរបស់អ្នកផងដែរ។ ហើយខាងក្រោមនេះគឺជាគន្លឹះ៥យ៉ាងដើម្បីបង្កើនភាពកក់ក្តៅនៅក្នុងបន្ទប់គេងរបស់អ្នក!

A1

១. ចាប់ផ្តើមពីគ្រែគេងទៅ

គ្រែគេង គឺជារបស់ដែលសំខាន់ជាងគេក្នុងបន្ទប់គេង ដូចនេះអ្នកគប្បីជ្រើសរើសគ្រែដែលមានពូកទន់, ងាយស្រួលក្នុងការគេង និងជៀសវាងពូកណារឹងពេកដែលនាំឲ្យចុកខ្នង។ បន្ថែមពីលើនេះទៅទៀតអ្នកក៏គួរជ្រើសរើសខ្នើយដែលស្រួលកើយ និងភួយក្រាស់ល្មមដែលអាចផ្តល់ភាពកក់ក្តៅដល់អ្នកផងដែរ។

A2

២. ពណ៌ជញ្ជាំង

ពណ៌ជញ្ជាំងក៏ចូលរួមក្នុងការបង្កើនភាពកក់ក្តៅដល់បន្ទប់អ្នកបានដែរ ព្រោះប្រសិនបើអ្នកលាបពណ៌ឆើតពេកនោះវាអាចនឹងរំខានដល់ចក្ខុវិស័យរបស់អ្នក។ ដូចនេះគប្បីជ្រើសរើសពណ៌ដែលមានលក្ខណៈស្រាលៗ លាតៗដូចជាពណ៌ខៀវស្តើងឬពណ៌ត្នោតជាដើម។

A3

៣. ពន្លឺ


បន្ទប់អ្នកគួរមានពន្លឺចេញចូលគ្រប់គ្រាន់នៅពេលថ្ងៃ ចំណែកឯពេលយប់វិញគប្បីមានកូនអំពូលតូចមួយដាក់នៅក្បែរគ្រែដើម្បីកុំឲ្យងងឹតពេក។ ប៉ុន្តែជៀសវាងការបើកភ្លើងគេងពេលយប់ព្រោះវាអាចនឹងរំខានដល់ដំណេកនិងប៉ះពាល់ដល់សុខភាពសុខភាព។

A4

៤. ទូរទស្សន៍

ប្រសិនបើអ្នកមានទូរទស្សន៍ក្នុងបន្ទប់គេង សូមមេត្តាដាក់វាឲ្យឆ្ងាយពីគ្រែគេង។ ហើយមិនត្រឹមតែទូរទស្សន៍នោះទេ សូម្បីតែទូរស័ព្ទ ឬថេបប្លែតផ្សេងៗក៏ពុំគួរដាក់នៅជិតខ្លួននៅពេលគេងនោះដែរ ព្រោះវានឹងជះឥទ្ធិពលអាក្រក់ចំពោះខួរក្បាល និងផ្នែកផ្សេងៗទៀត។

A5

៥. ការសម្អាតជាប្រចាំ

ជាចុងក្រោយនោះ គឺអ្នកគួរតែសម្អាតបន្ទប់គេងរបស់អ្នកជាប្រចាំ ព្រោះតាមរបាយការណ៍របស់វេជ្ជបណ្ឌិតបានអោយដឹងថា ការរស់នៅមានផាសុខភាពនឹងធ្វើអោយអ្នកក្លាយជាមនុស្សដែលសកម្ម, មានអារម្មណ៍ល្អ, ការគិតវិជ្ជមាន និងថែមទាំងមានសុខភាពល្អថែមទៀតផង៕

A6

ប្រភព ៖ បរទេស