តោះ! មកដឹងអំពីប្រវត្តិខ្លែងឯករបស់ខ្មែរយើង ដែលដូនតាបានបន្សល់ទុកឱ្យ

ខ្លែងឯក គឺជាប្រភេទខ្លែងម៉្យាងដែលដូនតាខ្មែរយើងបានបន្សល់ទុក្ខអោយ ដោយវាមានតួនាទីសម្រាប់បង្ហោះនៅលើអាកាសដើម្បីកម្សាន្តលេងនារដូវរំហើយ។ ម្យ៉ាងទៀតខ្លែងឯកត្រូវបានគេរាប់បញ្ចូលថាជាកេរមរតករបស់ប្រជាជនខ្មែរដែលមិនអាចកាត់ថ្លៃបាន ព្រោះវាចូលរួមចំណែកក្នុងការឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិខ្មែរ និងថែមទាំងជួយអោយខ្មែរមានឈ្មោះល្បីល្បាញលើឆាកអន្តរជាតិផងដែរ។

A2

ដើមឡើយ “ខ្លែងឯក” បានលេចរូបរាងឡើងតាំងពី ៤០០ឆ្នាំមុនគ្រិស្តសករាជមកម្ល៉េះ (សម័យមុននគរភ្នំ) ហើយវាត្រូវបានគេបង្កើតឡើងសម្រាប់ពិធីបង្ហោះខ្លែងនារដូវច្រូតកាត់ ដែលពិធីនេះមានទំនាក់ទំនងផ្សារភ្ជាប់ជាមួយនឹងវិស័យកសិកម្ម។ កាលនោះ បុព្វបុរសខ្មែរមានជំនឿលើអ្នកតា ដូចនេះហើយពិធីបង្ហោះខ្លែងក៏ធ្វើឡើងដើម្បីសម្តែងការដឹងគុណចំពោះអ្នកតាដែលបានជួយផ្គត់ផ្គង់ទឹកភ្លៀងគ្រប់គ្រាប់សម្រាប់ការបង្កបង្កើនផល និងជួយអោយផលដំណាំលូតលាស់បានផលល្អ។

A3

ដោយសារតែនាសម័យនគរភ្នំ ខ្មែរចាប់ផ្តើមទទួលវប្បធម៌និងជំនឿសាសនាពីឥណ្ឌា ដូច្នេះហើយពិធីបង្ហោះខ្លែងត្រូវបានគេសង្ស័យថារៀបចំឡើងតាមលក្ខណៈព្រហ្មញ្ញសាសនា។ ប៉ុន្តែរហូតមកដល់ក្នុងរជ្ជកាលព្រះបាទអង្គឌួងជាក្សត្រដែលគោរពប្រតិបត្តិតាមព្រះពុទ្ធសាសនា ទ្រង់គឺតែងតែប្រារព្ធព្រះរាជពិធីបង្ហោះខ្លែងនេះតាមបែបព្រះពុទ្ធសាសនាជារៀងរាល់ឆ្នាំ គឺចាប់ថ្ងៃ១២ កើតដល់ថ្ងៃ ១៥កើត ខែមិគសិរ នៅឯរាជធានីឧដុង្គ ដោយមានសង់រោងពិធី ៥ អន្លើ ព្រមទាំងនិមន្តព្រះសង្ឃជារាជគណៈ ចម្រើនព្រះបរិត្តនៅគ្រប់រោងទាំង ៥ ដែលមានតាំងគោមនិងខ្លែងចំនួន៥។

A5


ខ្លែងឯកត្រូវបានគេធ្វើឡើងអំពីឫស្សី និងក្រដាស់ ដោយបំពាក់ "ឯក" (ជាឧបករណ៍តន្ត្រីមួយ) បិទភ្ជាប់នៅលើទ្រនង់ឫស្សីរបស់ខ្លែងដើម្បីបន្លឺរសំឡេងនៅពេលដែលខ្លែងត្រូវបានគេបង្ហោះឡើងទៅលើអាកាស។ ម្យ៉ាងទៀតការបិតឯកទៅលើខ្លែងនេះជាផ្នែកដ៏សំខាន់និងត្រូវធ្វើដោយប្រុងប្រយ័ត្នបំផុតទើបអាចធ្វើអោយខ្លែងបញ្ចេញសម្លេងពិរោះនៅលើអាកាសបាន។

48422210_274296870103640_8402037954712698880_n

រហូតមកដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ១៩៩៤ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏បានរៀបចំអោយមានមហោស្រពខ្លែងលើកទី១ ដែលចាប់តាំងពីពេលនោះមកខ្លែងឯកក៏បានលេចរូបរាងឡើងសារជាថ្មីម្តងទៀតរហូតមកដល់បច្ចុប្បន្ននេះ។ ហើយអ្វីដែលគួរអោយមានមោទនៈភាពនោះគឺខ្លែងឯក ថែមទាំងបានចូលរួមក្នុងមហោស្រពខ្លែងអន្តរជាតិតាមបណ្តាប្រទេសនានាដូចជា៖ ប្រទេសកូរ៉េ ជប៉ុន បារាំង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងអង់គ្លេសថែមទៀតផង៕

4 C

 

ប្រភព ៖ អត្ថបទស្រាវជ្រាវ