មកដឹងពីប្រវតិ្តនៃការបង្កើតក្លិនទឹកអប់ ដែលបានបន្សល់ទុករហូតមកដល់បច្ចុប្បន្ននេះ

មនុស្សសម័យនេះ គឺនិយមក្នុងការប្រើប្រាស់ទឹកអប់ជាខ្លាំង មិនថាពេលចេញទៅធ្វើការ ឬជួបនរណាម្នាក់នោះឡើយ ព្រោះដើម្បីធ្វើអោយក្លិនខ្លួនរបស់ពួកគេក្រអូប និងថែមទាំងជួយបិតបាំងនូវក្លិនញើសថែមទៀតផង។ យ៉ាងណាមិញ ក្លិនទឹកអប់ត្រូវបានគេដឹងថាមានវត្តមានជាយូរលង់ណាស់មកហើយ និងត្រូវបានគេប្រើប្រាស់ពីសំណាក់មនុស្សគ្រប់គ្នានៅជុំវិញពិភពលោក។

ហើយខាងក្រោមនេះគឺជាប្រវត្តិនៃការបង្កើតទឹកអប់ដែលមនុស្សភាគច្រើនមិនសូវបានដឹងពីមុនមក ៖

A1

តាមពិតទៅគ្មាននរណាម្នាក់ដឹងច្បាស់នោះទេថាពេលណា និងកន្លែងណាដែលទឹកអប់ដំបូងត្រូវបានផលិតនោះ ប៉ុន្តែយើងគ្រាន់តែដឹងថាមនុស្សបានផលិតទឹកអប់តាំងពី ៤០០០ ឆ្នាំមុនមកម្ល៉េះ ដោយប្រទេសចិន អេហ្ស៊ីប ប្រទេសឥណ្ឌា និងមជ្ឈឹមបូព៌ា។ ហើយបើយោងតាមឯកសារ Mesopotamian ពីបុរាណ យើងដឹងថាមានអ្នកគីមីវិទ្យាដំបូងគេបង្អស់នៅលើពិភពលោកម្នាក់ដែលមានឈ្មោះថាអ្នកស្រី Tapputi គឺជាអ្នកលាយចំរុះនៃក្លិនផ្កា និងប្រេងធម្មជាតិដើម្បីធ្វើជាទឹកអប់។

A2

ក្រោយមកទៀតអ្នកបុរាណវិទូបានរកឃើញដបទឹកអប់ និងប្រដាប់បញ្ជូលដែលមានក្លិន ១៤ ប្រភេទផ្សេងៗគ្នារួមមានដូចជា៖ Anise, Pine, Bergamot និង Almond ជាដើម។ ហើយក្លិនក្រអូបធម្មជាតិទាំងនេះត្រូវបានលាយជាមួយប្រេងអូលីវ ហើយអាចប្រើនៅលើស្បែក ឬសក់បានថែមទៀតផង។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានសតវត្សចុងក្រោយនេះគឺមានការផ្លាស់ប្តូរក្លិនទឹកអប់ពីធម្មជាតិទៅជាក្លិនក្រអូបសិប្បនិម្មិតវិញ។


A3

ហើយបើយើងត្រលប់ទៅទសវត្សឆ្នាំ ១៩២០ ឃើញថាក្លិនក្រអូបដែលពេញនិយមបំផុតសម្រាប់ស្ត្រីកាលពីសម័យនោះគឺមានក្លិនក្រអូបគួរឱ្យចាប់អារម្មណ៍ដែលជាក្លិនចេញពីធម្មជាតិពិតៗ និងខុសឆ្ងាយពីក្លិនក្រអូបរបស់ទឹកអប់នាពេលបច្ចុប្បន្ននេះ។

A4

សព្វថ្ងៃនេះទឹកអប់គឺមានការផលិតដោយក្រុមហ៊ុនខ្នាតធំជាច្រើន និងមានឈ្មោះល្បីល្បាញថែមទៀតផង។ ចំណែកឯការវិវត្តន៍របស់ក្លិនទឹកអប់ក៏មានច្រើនប្រភេទរាប់មិនអស់ដែរ ដោយវាអាចបំពេញតាមតម្រូវការរបស់មនុស្សសម័យថ្មី និងផ្សំចេញពីវត្ថុធាតុដើមខុសៗគ្នា៕

A5

ប្រភព ៖ បរទេស