មានដឹង ឬអត់ថា អង្ករក៏អាចយកមកប្រើប្រាស់ក្នុងការថែរក្សាសម្រស់បានដែរ! (មានរបៀបធ្វើ )

អង្ករមិនត្រឹមតែត្រូវបានគេយកមកដាំជាបាយសម្រាប់បរិភោគប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចប្រើប្រាស់ជារូបមន្តថែរក្សាសម្រស់បានទៀតផង។ អ្នកជំនាញខាងកែសម្ភស្សម្នាក់ឈ្មោះ Bharti Taneja បានណែនាំថា ការប្រើប្រាស់អង្ករគឺមានប្រសិទ្ធិភាពបំផុតក្នុងការធ្វើឲ្យសម្រស់ក្មេងជាងវ័យ ព្រោះដោយសារវាមានសារធាតុ Antioxidants ដែលជួយការពារស្បែកមុខពីពន្លឺព្រះអាទិត្យ និងធ្វើឲ្យស្បែកភ្លឺថ្លា។ ហើយបន្ថែមពីនេះទៀត វាក៏ជួយផ្តល់សំណើមទៅដល់ផ្ទៃមុខផងដែរ។

A1

បើនិយាយពីការប្រើប្រាស់ទឹកអង្ករលើផ្ទៃមុខគឺមានតាំងពីសម័យបុរាណមកម្ល៉េះ ជាពិសេសនោះគឺនៅប្រទេសចិន កូរ៉េ និងជប៉ុនជាដើម។ ម្យ៉ាងទៀត ការប្រើប្រាស់អង្ករជារូបមន្តក្នុងផលិតផលថែរក្សាសម្រស់នៅប្រទេសកូរ៉េ គឺមានភាពល្បីល្បាញណាស់។

A2

យោងតាម Dr Nivvedita Mahandru ដែលជាអ្នកឯកទេសខាងផ្នែកស្បែកមុខបានឲ្យយោបល់ថា អ្នកគួរប្រើប្រាស់អង្ករលាយជាគ្រីម,serumឬស្រ្កាប់ក៏បាន ហើយយកវាមកលាបនៅលើផ្ទៃមុខជាប្រចាំដើម្បីឲ្យស្បែកមុខរបស់អ្នកមានភាពភ្លឺថ្លានិងរលោង។ ហើយប្រសិនបើអ្នកមិនចង់ធ្វើវាដោយខ្លួនឯងផ្ទាល់ អ្នកក៏អាចស្វែងរកផលិតផលរបស់ប្រទេសជប៉ុនឬកូរ៉េដែលផ្សំឡើងពីអង្ករបានដែរ។

A3

វិធីប្រើប្រាស់អង្ករដើម្បីថែរក្សាសម្រស់នៅផ្ទះ៖

១.ប្រើទឹកអង្ករថ្មីៗទុកលាងសក់ដើម្បីកំចាត់អង្កែ និងផ្តល់នូវក្លិនក្រអូបប្រហើរ។

A4

២.ចាក់ទឹកអង្ករចូលកូនដបតូចទុកបាញ់លើមុខដើម្បីផ្តល់សំណើម និងការពារស្បែកពីពន្លឺព្រះអាទិត្យ។

A5


៣. ត្រាំកូនកន្សែងស្តើង ឬម៉ាសបិទមុខក្នុងទឹកអង្ករហើយគ្របលើមុខរយៈពេល១០នាទីដើម្បីទទួលបានស្បែកមុខភ្លឺ និងរលោង។

A6

៤.លាយម្សៅអង្ករ និងទឹកដោះគោឆៅហើយចាក់ទឹកឃ្មុំចូលបន្តិចដើម្បីបង្កើតជាម៉ាសបិទមុខ ដើម្បីផ្តល់ពន្លឺភ្លឺថ្លាឱ្យទៅដល់ស្បែកមុខ។

A7

៥.ប្រើប្រេងដូង ប្រេងអាល់ម៉ុនឬប្រេង Vitamin E លាយជាមួយនឹងម្សៅអង្កររួចយកមកលាបលើផ្ទៃមុខដើម្បីបំបាត់ស្នាមជ្រីវជ្រួញ។

A8

៦.យកទឹកអង្ករទៅក្លាសេជាដុំៗដូចដុំទឹកកក រួចអាចយកមកប្រើប្រាស់នៅពេលរលាកឬរមាស់ និងអាចយកមកលុញលើមុខថ្នមៗដើម្បីទទួលបានស្បែកមុខស្រស់ស្អាតជាទីគាប់ចិត្ត៕

A9

 

ប្រភព ៖ បរទេស