មូលហេតុពិសេស ដែលធ្វើឱ្យទឹកដោះអូដ្ឋ មានតម្លៃថ្លៃជាងទឹកដោះគោធម្មតា!

តាមពិតទៅវាគ្មានអីចម្លែកទេ ដែលទឹកដោះអូដ្ឋមានតម្លៃថ្លៃជាងទឹកដោះគោធម្មតានោះ ព្រោះវាមានផ្ទុកទៅដោយសារធាតុជាច្រើនមុខ  និងជារបស់ដែលកម្រផងដែរ។ ពោលគឺនៅប្រទេសមួយចំនួនការផលិតទឹកដោះគោជាមធ្យមគឺប្រហែល ៧.៥ ហ្គាឡុនក្នុងមួយថ្ងៃ រីឯសត្វអូដ្ឋវិញគឺផ្តល់ទឹកដោះបានត្រឹមតែតែប្រមាណ ១,៥ ហ្គាឡុនក្នុងមួយថ្ងៃ ( ៦ លីត្រ / ថ្ងៃ) ប៉ុណ្ណោះ។

A1

ជាការពិតណាស់ដែលទឹកដោះគោធម្មតាត្រូវបានពេញនិយមពីសំណាក់មនុស្សទូទៅនៅជុំវិញពិភពលោក ប៉ុន្តែសម្រាប់ទឹកដោះអូដ្ឋវិញគឺត្រូវបានគេចាត់ទុកថាជាអាហារដ៏សំខាន់បំផុតនៅក្នុងតំបន់អាហ្វ្រិក និងមជ្ឈឹមបូព៌ា។ ហើយម្យ៉ាងទៀត ទឹកដោះអូដ្ឋក៏មានហេតុផលសំខាន់មួយដែលតម្រូវអោយទីផ្សារអន្តរជាតិចាប់ផ្តើមបើកលក់វាផងដែរ។

A2

ទឹកដោះអូដ្ឋអាចមានតម្លៃ ៣០ ដុល្លារក្នុងមួយលីត្រ បើប្រៀបធៀបទៅនឹងទឹកដោះគោធម្មតាគឺវាមានតម្លៃគុណ ៣០ ដងឯនោះ ដែលជាហេតុធ្វើអោយវាមិនមានប្រជាប្រិយភាពដូចទឹកដោះគោធម្មតានោះទេ។ ហើយបើប្រៀបធៀបទៅនឹងការផលិតជារៀងរាល់ឆ្នាំវិញ ទឹកដោះគោគឺត្រូវបានគេផលិតនៅទូទាំងពិភពលោកចំនួន ៦០០ លានតោន ខណៈពេលដែលទឹកដោះអូដ្ឋផលិតបានត្រឹមប្រមាណ ៣ លានតោនតែប៉ុណ្ណោះ។

A3

ម្យ៉ាងទៀតដោយសារតែប្រជាជននៅមជ្ឈឹមបូព៌ាចូលចិត្តប្រើសត្វអូដ្ឋជាមធ្យោបាយធ្វើដំណើរ និងផឹកទឹកដោះអូដ្ឋជាអាហារ (ស្របពេលដែលចំនួនសត្វអូដ្ឋមានតិចផងនោះ) ទើបវាជាហេតុនាំអោយការផលិតទឹកដោះអូដ្ឋមានតម្លៃថ្លៃ និងមិនគ្រប់គាន់សម្រាប់តម្រូវការ។


A4

មួយវិញទៀតមូលហេតុដែលនាំអោយតម្រូវការទឹកដោះអូដ្ឋមានការឡើងខ្ពស់នោះ ព្រោះទឹកដោះអូដ្ឋមានផ្ទុកទៅដោយសារធាតុចិញ្ចឹមច្រើនជាងទឹកដោះគោ, មានជាតិខ្លាញ់តិចជាង, សម្បូរកាល់ស្យូម, ប៉ូតាស្យូមច្រើនជាងទឹកដោះគោ និងល្អបំផុតសម្រាប់ជំនួយដល់សុខភាពផងដែរ។ ហើយដោយសារតែគុណប្រយោជន៍ទាំងនេះហើយ ទើបបានធ្វើឱ្យមនុស្សជាច្រើនចាប់ផ្តើមប្រើទឹកដោះអូដ្ឋជំនួសអោយទឹកដោះគោវិញ។

A5

អ្វីដែលពិសេសនោះគឺទឹកដោះអូដ្ឋមានក្លិនស្រដៀងទៅនឹងទឹកដោះគោដែរ ប៉ុន្តែមានរសជាតិប្រៃជាងទឹកដោះគោធម្មតាបន្តិចដែលធ្វើអោយវាកាន់តែមានរសជាតិឆ្ងាញ់៕

A6

ប្រភព ៖ បរទេស