ដើមកាកាវ ត្រូវបានគេចាប់ផ្តើមបណ្តុះនៅប្រទេសអាមេរិកខាងត្បូងតាំងពី ៥០០០ ឆ្នាំមុនមកម្ល៉េះ ហើយមកដល់សព្វថ្ងៃនេះក៏នៅតែបន្តមានការដាំដុះនៅជុំវិញពិភពលោក។ រុក្ខជាតិកាកាវ ត្រូវបានគេចម្រាញ់ធ្វើជាម្សៅកាកាវ ដោយដុតនៅកម្តៅក្តៅល្មមមួយ បន្ទាប់មកក៏កិនវាធ្វើជាម្សៅសម្រាប់ប្រើប្រាស់។ គួរអោយដឹងដែរថា ក្រៅពីត្រូវបានគេយកទៅធ្វើជាសូកូឡា ម្សៅកាកាវគឺពិតជាមានអត្ថប្រយោជន៍ច្រើនណាស់ចំពោះសុខភាព។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍នៃម្សៅកាកាវដែលអ្នកគួរយល់ដឹង៖
១.ជួយអោយសម្ពាធឈាមទាប
ម្សៅកាកាវត្រូវបានគេរកឃើញថាសម្បូរទៅដោយសារធាតុ Flavonoids ដែលអាចជួយរក្សាសម្ពាធឈាមឲ្យនៅទាបឬថេរ , អាចជួយអោយប្រព័ន្ធលំហូរឈាមដំណើរការបានល្អ និងថែមទាំងអាចបង្ការឈាមកកបានផងដែរ។
២.មិនប្រឈមនឹងជម្ងឺទឹកនោមផ្អែម
ម្សៅកាកាវ គឺមិនសូវជាមានជាតិផ្អែមនោះទេ ហើយវាថែមទាំងចូលរួមចំណែកក្នុងការត្រួតពិនិត្យដល់សកម្មភាពអាំងស៊ុយលីនទៀតផង ដែលអាចជួយបង្ការអ្នកមិនឲ្យកើតជម្ងឺទឹកនោមផ្អែមនោះឡើយ។
៣.ជៀសផុតពីជម្ងឺបេះដូង
យោងតាមការសិក្សាបានអោយដឹងថា ម្សៅកាកាវគឺសម្បូរទៅដោយសារធាតុប៉ូតាស្យូមដែលអាចបង្ការនូវជម្ងឺបេះដូងផ្សេងៗដោយបង្កើនភាពសុំានៅក្នុងរាងកាយ។
៤.សម្បូរទៅដោយសារធាតុចិញ្ចឹម
•សារធាតុចិញ្ចឹមដែលមាននៅក្នុងម្សៅកាកាវមានដូចជា៖
•ជាតិដែក
•ប្រូតេអ៊ីន(ជំនួយឆ្អឹងនិងសាច់ដុំឲ្យរឹងមាំ)
•ម៉ាញ៉េស្យូម (ជំនួយសុខភាពឆ្អឹងនិងធ្មេញ សម្រួលមេតាបូលីសនិងប្រព័ន្ធសរសៃប្រសាទ)
•ប៉ូតាស្យូម (ជំនួយប្រព័ន្ធសាច់ដុំនិងប្រព័ន្ធណឺរ៉ូនឲ្យដំណើរការល្អ)
•Fiber (សម្រួលដល់ប្រព័ន្ធរំលាយអាហារនិងការពារពីជម្ងឺផ្សេងៗដែលពាក់ព័ន្ធនឹងពោះវៀនធំដូចជា Irritable Bowel Syndromeជាដើម)៕
ប្រភព ៖ បរទេស