គ្មានការងារណាដែលចាប់ផ្តើមភ្លាមរលូនភ្លាមនោះទេ គ្រប់យ៉ាងត្រូវការពេលវេលាព្រមជាមួយនឹងការតាំងចិត្ត។ ការងារដែលយើងធ្វើ មិនប្រាកដថារលូនទាំងអស់នោះទេ តែងតែមានឧបសគ្គ ប៉ុន្តែសួរថាយើងគួរតែឈប់ត្រឹមហ្នឹង ឬក៏បន្ត?
KnongsrokTV សូមណែនាំវិធីខ្លះៗ គួរដោះស្រាយពេលកំពុងជួបឧបសគ្គ៖
ចំណុចទី១៖ ត្រូវគិតវិជ្ជមានជានិច្ច ការគិតវិជ្ជមាននឹងធ្វើឲ្យយើងមានអារម្មណ៍ល្អ ហើយអាចរកវិធីដោះស្រាយទៅមុខទៀតនឹងមិនមានគំនិតចង់បង់បោះដោយងាយៗទេ។
ចំណុចទី២: ត្រូវតែទន្ទេញពាក្យតស៊ូនិងប្រឹងប្រែងជានិច្ច
បើសិនជាយើងមិនខំប្រឹងទេ មិនគិតវិជ្ជមានទេ មិនលើកទឹកចិត្តខ្លួនងងទេ មិនស៊ូទេ មិនគិតពីក្តីស្រមៃដែលខំសាងមកទេ យើងនឹងចុះចាញ់ហើយបោះបង់ចោល! ការតស៊ូ និងការប្រឹងប្រែងតែងតែនាំឲ្យយើងដើរទៅរកផ្លូវដែលចង់ដើរ ផ្លូវដែលដើរទៅរកភាពជោគជ័យនៅកន្លែងដែលមនុស្សចេះតស៊ូ និងមិនបោះបង់ងាយ។
ចំណុចទី៣ : តស៊ូរហូតជោគជ័យ
ផ្ទុយទៅវិញ បើយើងនូវតែហ៊ានជន្នះឧបសគ្គ ប្រឹងប្រែងដូចមុន ស៊ូទ្រាំជានិច្ចមិនយូរទេ យើងនឹងទៅដល់គោលដៅ ហើយមនុស្សជាច្រើននឹងចាំទះដៃអបអរសាទរជាមួយយើង។
សរុបជារួម ពេលខ្លះភាពជោគជ័យនៅជិតបង្កើយតែគ្រាន់តែត្រូវការពេលវេលាថាអ្នកអាចអត់ធ្មត់បានដែរឬទេ ត្រូវដាក់គោលដៅហើយត្រូវធ្វើឲ្យក្ដីស្រមៃនោះក្លាយជាការពិតឲ្យបាន៕
អត្ថបទដោយ ឌី ដានីកា