វប្បធម៌នៅក្នុងប្រទេសជប៉ុនគឺពិតជាមានភាពសម្បូរបែប និង អាថ៌កំបាំងជាច្រើនដែលមនុស្សមួយចំនួនមិនធ្លាប់បានដឹងនៅឡើយនោះទេ។ ក្នុងនោះក៏មានពិធីបុណ្យដ៏ចម្លែកមួយដែលមានឈ្មោះថា Yokai ដែលមានមនុស្សតែងខ្លួនយ៉ាងចម្លែកដូចនឹងខ្មោចព្រាយបិសាចដែលតំណាងអោយសត្វម្យ៉ាងដែលមានឈ្មោះថា Yokai ។ សម្រាប់ជនជាតិជប៉ុន សត្វចម្លែក Yokai គឺជាសត្វដ៏គួរឱ្យភ័យខ្លាច និង មានរូបរាងអាក្រក់ថែមទៀតផង។
គួរអោយដឹងដែរថា ពិធីបុណ្យ Yokai Matsuri នេះគឺបានចាប់ផ្តើមនៅឆ្នាំ 2000 ដើម្បីរក្សានូវរឿងព្រេងនិទាននៃសត្វទាំងនេះដោយគេប្រារព្ធជាក្បួនដង្ហែរបស់មនុស្សដែលស្លៀកឈុតបិសាច Yokai គ្រប់ប្រភេទ។ ហើយសកម្មភាពសប្បាយមួយទៀតគឺការទៅទស្សនាវិមានជាច្រើនដែលបានបង្កើតឡើងនៅទីតាំងផ្សេងៗគ្នានៅទូទាំងទីក្រុងដែលបង្ហាញពីកន្លែងដែលសត្វចម្លែក Yokai ធ្លាប់បានបង្ហាញខ្លួន។
តាមពិតទៅសម័យបុរាណគឺជាសម័យដែលសម្បូរទៅដោយអក្សរសិល្ប៍ និង រឿងព្រេងនិទានដែលនិយាយ និងពន្យល់អំពី Yokai ។ ដោយកាលនោះប្រជាជនជប៉ុនពិតជាមានជំនឿទៅលើ Yokai ហើយពួកគេចាត់ទុកវាជាផ្នែកមួយនៃប្រពៃណី និង វប្បធម៌របស់ប្រទេសជប៉ុន។ ជាពិសេសនោះគឺត្រូវបានចាក់ឫសនៅក្នុងទីក្រុង និង ភូមិតូចៗទូទាំងប្រទេស។ ហើយបើយោងទៅតាមរឿងព្រេងបាននិយាយថា មនុស្សត្រូវបានបញ្ឆោតដោយ yokai ឱ្យចេញទៅតាមផ្លូវក្នុងរាត្រី។ ហើយនៅពេលនោះ សត្វចម្លែកដ៏គួរឱ្យភ័យខ្លាចទាំងនេះបានឆ្លៀតឱកាសសម្លាប់មនុស្សចង់ដឹង និង ចង់ឃើញពួកគេទាំងអស់ដែលបានមកមើលក្បួនដង្ហែរ macabre។
ម្យ៉ាងទៀត សត្វចម្លែកទាំងនេះនឹងផ្លាស់ទីឆ្លងកាត់ព្រំដែនដ៏ច្របូកច្របល់រវាងការពិត និង ការប្រឌិត ការជឿជាក់ និង ការមិនជឿ ភាពល្អ និង អាក្រក់។ ហើយដើមកំណើតនៃ yokai គឺត្រូវបានចាក់ឫសនៅក្នុងសាសនា Shinto រួមទាំងជំនឿទៅលើសត្វ និង ការគោរពបូជាចំពោះធម្មជាតិផងដែរ។ ដោយ Shinto គឺជាសាសនាចំណាស់ជាងគេនៅក្នុងប្រទេសជប៉ុន ហើយឈ្មោះរបស់វា Shinto (神道) មានន័យថា "ផ្លូវរបស់ព្រះ"។
ជាទូទៅ ពិធីបុណ្យ Yokai នេះត្រូវបានគេប្រារព្ធឡើងនាពេលរដូវក្តៅ និង នៅពេលយប់ក្នុងអំឡុងពិធីបុណ្យ Obon (お盆) ដែលជាថ្ងៃបុណ្យព្រះពុទ្ធសាសនា ហើយក៏ជាពេលដែលវិញ្ញាណនៃអ្នកស្លាប់ត្រូវបានគេជឿថាបានទៅលេងផ្ទះរបស់គ្រួសារដែលរស់នៅរបស់ពួកគេ។ ដូច្នេះទើបគេប្រារព្ធពិធីនេះឡើង ដើម្បីនាំវិញ្ញាណរបស់អ្នកស្លាប់បានត្រលប់ទៅផ្ទះវិញ៕
ប្រភព ៖ បរទេស