ការដេកមមើរគឺជាបញ្ហាមួយដែលមនុស្សជាច្រើនជួបប្រទះ ពោលគឺកើតឡើងចំពោះមនុស្សគ្រប់វ័យតែម្តង។ ហើយអ្វីដែលគួរអោយកត់សម្គាល់ នៅពេលដែលក្រោកពីដំណេក ពួកគេគឺមិនចងចាំថាមានរឿងអ្វីកើតឡើងនោះទេ។ រីឯការដេកមមើរគឺអាចបណ្តាលមកពីមូលហេតុសំខាន់ៗជាច្រើនដូចជា៖
•តំណពូជ
•គេងមិនបានគ្រប់គ្រាន់
•មានជម្ងឺទាក់ទងនឹងដំណេក
•ក្តៅខ្លួន ឬ គ្រុន
•ការប្រើប្រាស់ថ្នាំងងុយគេង
•ស្រ្តេស ថប់បារម្មណ៍
•ញុំាឆ្អែតពេកមុនគេង
•ឈឺក្បាល ឬ មានការប៉ះទង្គិចទៅលើក្បាលជាដើម។
ហើយអ្នកអាចដឹងថាសមាជិកគ្រួសារកំពុងជួបប្រទះនឹងបញ្ហាគេងមមើរនេះបានដោយកត់សម្គាល់ទៅលើរោគសញ្ញាផ្សេងៗដូចជា៖
•អង្គុយនៅលើគ្រែ និង ធ្វើសកម្មភាពដដែលៗដូចជាញីភ្នែក
•បើកភ្នែកប៉ុន្តែគ្មានស្មារតីនឹងនរ
•ធ្វើកាយវិការចម្លែកៗ
•ដាស់មិនងើប
•និយាយម្នាក់ឯងពេលគេង
•បន្ទោរបង់ផ្តេសផ្តាសទាំងមិនដឹងខ្លួន។
ហើយប្រសិនបើខ្លួនអ្នកផ្ទាល់ ឬ សមាជិកគ្រួសារកំពុងតែជួបប្រទះនឹងបញ្ហាមួយនេះ អ្នកគប្បីប្រឹក្សាជាមួយគ្រូពេទ្យជំនាញដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ៕
ប្រភព៖ បរទេស