ដើមកំណើតដំបូងនៃក្បាច់គុណចិនតៃជី

តៃជីគឺជាក្បាច់គុនចិនបុរាណដែលមានវ័យចំណាស់ និង ត្រូវបានគេហាត់ដើម្បីពង្រឹងសុខភាព។ ហើយតៃជីត្រូវបានបង្កើតឡើងដោយលោកសង្ឃមួយអង្គដែលមាននាម Zhang San Feng តាំងពីប្រហែល ៧០០ ទៅ ១៥០០ ឆ្នាំមុនមកម្ល៉េះ។

1

រីឯក្បាច់គុនចំណាស់មួយនេះគឺផ្តោតសំខាន់ទៅលើការដកដង្ហើមដែលហៅថា Qigong។ ម្យ៉ាងទៀតគេតែងតែប្រើប្រាស់ក្បាច់គុនតៃជីជាលំហាត់ប្រាណមួយផងដែរ ដោយសារការធ្វើចលនាយឺតៗ មួយៗដែលផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។

2

ហើយដើម្បីយល់ដឹងពីប្រវត្តិសាស្រ្តតៃជីឲ្យកាន់តែច្បាស់ អ្នកក៏គួរយល់អំពីទស្សនៈតៅដែលបង្កើតឡើងដោយឡៅស៊ឺជាមុនសិន។ ដោយទស្សនៈតៅនេះមានជំនឿទៅលើលំនឹងនៃYing និង Yang ដែល Ying តំណាងឲ្យភាពខ្មៅងងឹតចំណែកឯ Yang តំណាងឲ្យពន្លឺ។


3

ហើយលោកសង្ឃ Zhang San Feng បានបង្កើតក្បាច់គុនមួយនេះឡើងនៅពេលគាត់ប្រទះនឹងការប្រយុទ្ធគ្នារវាងសត្វពស់ និង សត្វក្រៀលមួយគូរ។ ដោយចលនា និង ចង្វាក់នៃក្បាច់គុនតៃជីគឺត្រូវបានយកតាមការប្រយុទ្ធរបស់សត្វទាំងពីរក្បាលនេះឯង។ លុះមកដល់សព្វថ្ងៃ តៃជីក៏នៅតែត្រូវបានគេប្រើប្រាស់ជាប្រចាំដើម្បីសុខភាពជាជាងសម្រាប់ការវាយប្រហារទៅទៀត៕

4

ប្រភព ៖ បរទេស