រូបមន្តជោគជ័យទាំង១០ ដែលលោក អ៊ែនឌ្រូ ខនណឹហ្គ៊ី (Andrew Carnegie) បានប្រើដើម្បីក្លាយជាកំពូលអ្នកមាន

លោក អ៊ែនឌ្រូ ខនណឹហ្គ៊ី (Andrew Carnegie) បានមកជាន់ដីសហរដ្ឋអាមេរិកក្នុងឆ្នាំ 1848 ដោយស្ទើតែគ្មានលុយមួយរៀលសោះ។ នៅឆ្នាំ 1901 គាត់បានក្លាយជាកំពូលអ្នកមានជាងគេបំផុតនៅលើពិភពលោក។

ជាមួយអំណាចដ៏ខ្លាំងខ្លារបស់គាត់ គាត់ត្រូវបានអ្នកកាសែតវ័យក្មេងម្នាក់ឈ្មោះ ណាប៉ូឡេអុងហ៊ីល (Napoleon Hill) បានសុំជួបគាត់ ព្រោះ ហ៊ីល (Hill) ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការសរសេរពីរឿងរ៉ាវរបស់មនុស្សជោគជ័យ។

លោក ខនណឹហ្គ៊ី (Carnegie) បានឃើញកំលាំងជំរុញពិសេសមួយនៅក្នុងខ្លួនលោក ហ៊ីល (Hill) ហើយនៅឆ្នាំ 1908 លោកបានសំរេចចិត្តថាឱ្យ ហ៊ីល (Hill) ចងក្រងឯកសារទាំងអស់នៃយុទ្ធសាស្រ្ត ដែលធ្វើឱ្យគាត់ក្លាយជាអ្នកជំនួញដ៏អស្ចារ្យ និងជាសប្បុរសជន។

ជាមួយការរួមគ្នានេះ ពួកគេបានត្រួសត្រាយនូវរបៀបដេីម្បីអភិវឌ្ឍន៍ខ្លួនឯង ហេីយនៅឆ្នាំ 1937 សៀវភៅ «Think and Grow Rich» បានបោះពុម្ភផ្សាយ ហេីយបានក្លាយជាសៀវភៅដែលលក់ដាច់បំផុតផងដែរ។

នៅពេលដែល ហ៊ីល (Hill) បានចាប់ផ្តើមអាជីពរបស់គាត់ ជាអ្នកសរសេរអំពីភាពជោគជ័យ លោក ខនណឹហ្គ៊ី (Carnegie) បានផ្តល់ឱ្យគាត់នូវ «រូបមន្ត10យ៉ាងនៃភាពជោគជ័យ» ដែលបានផ្តល់ជាមូលដ្ឋានគ្រឹះសម្រាប់ការងាររបស់លោក ហ៊ីល (Hill) ជាច្រើន។

នេះជាការសង្ខេបនៃរូបមន្តទាំង១០ ដែលបានលេចរូបរាងឡើងនៅក្នុងការប្រមូលផ្តុំនេះ «វិទ្យាសាស្រ្តនៃភាពជោគជ័យ»៖

១. កំណត់គោលបំណងរបស់អ្នក

បង្កើតផែនការសកម្មភាព ហេីយចាប់ផ្តើមធ្វើការដេីម្បីឆ្ពោះទៅរកវាភ្លាម។

២. បង្កើតសម្ព័ន្ធភាពជាមួយមនុស្សឆ្លាតវៃ

លោក ហ៊ីល (Hill) និយាយថា៖​ «ចូរមានទំនាក់ទំនង និងធ្វើការជាមួយមនុស្ស ដែលមានអ្វីដែលអ្នកគ្មាន»។

៣. ធ្វេីឱ្យលេីសពីអ្វីដែលអ្នកត្រូវធ្វេី

លោក ហ៊ីល (Hill) បានសរសេរថា៖ «ការធ្វើច្រើនជាងអ្វីដែលអ្នកត្រូវធ្វើ គឺជាវីធីតែមួយគត់ ដេីម្បីឡេីងប្រាក់ខែឬឡេីងឋានៈ ហើយត្រូវចាក់ទុកការជួយគេជាកាតព្វកិច្ចរបស់អ្នក»។

៤. ជំនឿ

ការជឿលើខ្លួនឯង និងគោលបំណងរបស់អ្នក នោះអ្នកនឹងចាប់ផ្តេីមធ្វេីដោយមានទំនុកចិត្តទាំងស្រុង។


៥. មានគំនិតផ្តួចផ្តើមផ្ទាល់ខ្លួន

ធ្វើអ្វីដែលអ្នកត្រូវធ្វើ ដោយមិនត្រូវឱ្យមានគេប្រាប់។

៦. បណ្តោយតាមការស្រមេីលស្រមៃរបស់អ្នក

ហ៊ានគិតលើសពីអ្វីដែលបានធ្វើរួចហើយ។

៧. អបអរសាទរភាពជោគជ័យ

អាកប្បកិរិយាវិជ្ជមានកំណត់ឱ្យអ្នកទទួលបានជោគជ័យ និងទទួលការគោរពពីអ្នកដទៃ។

៨. គិតឱ្យបានត្រឹមត្រូវ

នៅក្នុងពាក្យរបស់លោក ហ៊ីល (Hill), ការគិតឱ្យបានត្រឹមត្រូវ គឺជា «សមត្ថភាពក្នុងការញែកការពិតពីការប្រឌិត ហើយប្រើឲ្យស៊ី ជាមួយការព្រួយបារម្ភឬបញ្ហាផ្ទាល់ខ្លួនរបស់អ្នក»។

៩. ផ្តោតលេីការប្រឹងប្រែងរបស់អ្នក

កុំអនុញ្ញាតឱ្យនរណាម្នាក់បង្វែរអ្នក ពីកិច្ចការសំខាន់បំផុតដែលអ្នកកំពុងប្រឈមមុខ។

១០. ប្រាក់ចំណេញបានពីការលំបាក

សូមចងចាំលោក ហ៊ីល (Hill) បានសរសេរថា៖ «រាល់ឧបសគ្គទាំងអស់គឺមានផលប្រយោជន៍របស់វា»។

ប្រភព៖ businessinsider.com