ប្លែកមែន ទំនៀមទម្លាប់ខ្មែរបុរាណបញ្ចុះ​សពទុក​យូរឆ្នាំ លុះមាន​ឱកាសល្អ​ ទើប​យក​ធាតុ​មកបូជា​រួមគ្នា

ទំនៀម​​បូជាសព អាចខុសគ្នាខ្លះ​ពីតំបន់មួយ​ទៅតំបន់​មួយ​ក្នុង​ព្រះនគរកម្ពុជា នៅគង់វង្សរហូតមកដល់បច្ចុប្បន្ន។ នេះ​ជា​មរតក​ដ៏​សម្បូណ៌បែប​ក្នុង​អារ្យធម៌​ខ្មែរ នៅតំបន់អង្គរ ខេត្តសៀមរាប គេច្រើន​បញ្ចុះ​សពទុក​យូរឆ្នាំ លុះមាន​ឱកាសល្អ​ ទើបគេនាំគ្នាលើក​យក​ធាតុ​មកធ្វើបុណ្យ​ បូជា​រួមគ្នាយ៉ាង​គគ្រឹកគគ្រេង ដែលនេះ​មិនខុស​ពី​ទំនៀមព្រះរាជវាំងខ្មែរ​ពីមុន​ឡើយ ។

153000788_1097467924105116_6695013390669684048_n

154349164_1097467950771780_7663768962234945517_n

154648458_1097467930771782_6330006767694507623_n

ព្រះសពគេតែងតែតម្កល់​ទុកយូរ ហើយកាល​ពី​ឆ្នាំ១៩០៦ ព្រះនគរកម្ពុជា​ធ្វើ​ព្រះរាជពិធីថ្វាយ​ព្រះភ្លើង​ព្រះបរមសពព្រះសុវណ្ណកោដ្ឋ (ព្រះបាទនរោត្តម) ក៏មាន​ព្រះអដ្ឋិ (ធាតុ) ព្រះរាជវង្សានុវង្ស​ សរុប​២៧អង្គ​​ ហែយក​មក​ធ្វើ​បុណ្យ​រួមជាមួយគ្នា​យ៉ាង​មហោឡារិកដែរ ។ ឆ្នាំ១៩១៤ ក្នុង​ព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើង​ព្រះបរមសពសម្តេច​ព្រះសង្ឃរាជ និល ទៀង ក៏មានថ្វាយព្រះភ្លើង​ព្រះសពព្រះរាជវង្សានុវង្ស១៥អង្គរួមជាមួយទៀត នៅ​មានអ្វីៗច្រើនសន្ធឹកសន្ធាប់​ណាស់​ ដែល​យើង​មិនទាន់យល់ដឹង។

153170129_1097467874105121_4081802249910957480_n


153460614_1097467900771785_7013670574597741649_n

ដូច្នេះ​មាន​តែការខិតខំប្រឹងប្រែង​ស្វះស្វែងសិក្សារៀនសូត្រឲ្យភ្លឺស្វាង​នោះហើយ ទើបនាំមកនូវ​សេចក្កីចម្រើនលូតលាស់ ៕

154371682_1097467947438447_5265094844843238170_n

ប្រភព៖ Preap Chanmara