ខ្លាំងមែនកូនក្រមុំហែរបណ្ណាការទៅដណ្តឹងកូនកំលោះ ធ្វើឱ្យផ្អើលពេញបណ្តាញសង្គម

កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ​២០២២ នេះមង្គលការមួយកន្លែងស្ថិតនៅក្នុងប្រទេសថៃបានបង្កភាពភ្ញាក់ផ្អើលជាខ្លាំងទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយស្ត្រីជាកូនក្រមុំបែរជាក្លាយទៅជាភាគីដែលហែរបណ្ណាការមកដណ្តឹងខាងប្រុសខុសពីទំនៀមទម្លាប់ដើមដែលមានតែភាគីខាងប្រុសតែប៉ុណ្ណោះដែលមកដណ្តឹងខាងស្រី ។ ហើយអ្វីកាន់តែភ្ញាក់ផ្អើលទៀតនោះគឺ ថ្លៃបណ្ណាការដែលកូនក្រមុំហែរមកដណ្តឹងខាងប្រុស មានតម្លៃដល់ទៅ ១២លានបាត ដែលមានតម្លៃប្រហែលនឹងចំនួន ៤០ម៉ឺនដុល្លារឯណោះ ។

เจ้าสาว 5

2203149akzu

ពិធីមង្គលការដ៏ចម្លែកនេះ មានកូនក្រមុំមានឈ្មោះថា Pitchaya Phanomai ហៅក្រៅថា Bai Liu អាយុ ៣៣ឆ្នាំ និងកូនកំលោះលោក Panupong Thephachantharak ហៅក្រៅ Nikki អាយុ ៣៣ឆ្នាំ ដោយអ្នកទាំង២ គឺជាអ្នកដែលនៅក្នុងខេត្ត Khon Kaen ដូចគ្នា ។ តាមការបកស្រាយពីភាគីកូនក្រមុំបានឱ្យដឹងថា ការពិតទៅ​ថ្លៃ​បណ្ណាការ​តម្លៃ​ជាង ១២​លាន​បាត រួម​បញ្ចូលទាំង​លុយ ២​លាន​បាត គ្រឿង​អលង្ការ និង​មាស​តម្លៃ ៥​សែន​បាត ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លីនៅ​ស្រុក Ubonrat ខេត្ត Khon Kaen ផ្ទៃ​ដី ៥​រ៉ៃ ស្មើ​ជាង ៥ មួយម៉ឺនបាត រថយន្ត BMW 3 Series ពណ៌ក្រហម តម្លៃ 2.8 លានបាត ផ្ទះ 1 ខ្នង ដីនៅភូមិ ផាភិរម្យ តំលៃ 7 លានបាត ដោយថ្លៃសរុបបណ្ណាការទាំងនេះការពិតជាកម្លាំងញើសឈាមរបស់កូនកំលោះកូនក្រមុំទាំង២ដែលបានសាងរួមគ្នា ក្រោយពីឆ្លងកាត់ឧបសគ្គ ក្តៅត្រជាក់ និងប្រឹងប្រែងរួមគ្នាអស់រយៈពេល ៨ឆ្នាំប៉ុណ្ណោះ។

2203149akzu

เจ้าสาว 2022

ចំពោះមូលហេតុដែលនាំឱ្យមានការកើតឡើងនូវក្បួនដង្ហែរមកសុំភាគីខាងប្រុស ខុសពីទំនៀមទម្លាប់ថៃ នោះ គឺមកពីខាងភាគីកូនក្រមុំចង់បង្កភាពភ្ញាក់ផ្អើលដល់កូនកំលោះ ក្រោយពីធ្លាប់មានគំនិតចង់រៀបការសាងអនាគតជាមួយគ្នាជាយូរមកហើយតែមិនទាន់មានឱកាស ហើយក៏ដើម្បីនាំមកនូវភាពសប្បាយរីករាយដល់សាច់ញាតិទាំងសងខាងផងដែរ ពិសេសការបង្កើតភាព​ភ្ញាក់​ផ្អើលនៃពិធីរៀបការនេះ កូនក្រមុំ ក៏បានស្នើសុំ និងពិគ្រោះជាមួយសាច់ញាតិទាំង​សងខាង​មិន​មាន​ការ​ជំទាស់​អ្វី​នោះទេ។


2

ត្បិតតែជាពិធីដែលខុសត្រង់ពិធីហែរជំនូនបណ្ណាការ តែ​ពិធី​មង្គលការ​ទាំងមូលនៅតែប្រារព្ធតាមបែប​ប្រពៃណី​របស់​ថៃដដែល ដោយគ្រាន់តែ​ប្តូរ​ពី​បុរស​បង្ហាញ​សេចក្តី​ស្រឡាញ់​មក​ជា​ស្ត្រី​ មកជាស្ត្រីដែលបង្ហាញ​សេចក្តី​ស្រឡាញ់​ទៅកាន់បុរសជំនួសវិញ។ គូស្នេហ៍ប្តីប្រពន្ធទាំង២នាក់នេះ ត្រូវបានគេដឹងថាគូ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​ ៨​ឆ្នាំ​ហើយ ហើយក៏​ត្រូវ​ឆ្លង​កាត់​ឧបសគ្គ​ជាមួយ​គ្នា រហូតដល់មានអាជីវកម្មភោជនីយដ្ឋាននៅខនកែន រួមទាំងអាជីវកម្មផ្សេងៗទៀតរួមគ្នាសុទ្ធតែទទួលបានភាគជោគជ័យរួមគ្នា។

2022 03 14_10 27 00 768x432

294370782858

សម្រាប់​រាល់​ថ្លៃ​បណ្ណាការ ដែលបានហែរបង្ហាញ វាមិនសំខាន់នោះទេ ដែលសំខាន់វាបានបង្ហាញពីការតស៊ូ និងក្តីស្រលាញ់ដែលមានឱ្យគ្នាកន្លងមក ។ ម្យ៉ាង​វិញ​ទៀត កូនក្រមុំក៏បានរៀបរាប់ថា ​សម័យ​កាល​បាន​ផ្លាស់​ប្តូរ​ច្រើនហើយ មិន​ចាំ​បាច់ត្រូវតែជា​បុរស​នោះទេដែលជា​អ្នក​លើកថ្លៃបណ្ណាការដណ្តឹងស្ត្រីនោះ ស្ត្រីក៏អាចធ្វើបានដែរ តែអ្វីដែលសំខាន់បំផុតគឺស្នេហា ព្រោះពួកគេ​​ស្រឡាញ់​គ្នា ហើយ​ក្រុម​គ្រួសារ​ទាំង​សងខាង​ក៏​មិន​ជំទាស់​ដែរ​។ អ្វីគ្រប់យ៉ាងដែលគ្រប់គ្នាយល់ថាស័ក្តសម ហើយធ្វើហើយសប្បាយចិត្ត ទាំងនោះហើយ​ចាត់​ទុក​ថា​ជា​ថ្ងៃ​ល្អ​បំផុត និងរីករាយបំផុតទៅបានហើយ៕

F35985053029c8dbfe337fa6d1f004029ea2d10e76a20cf38154c2f50c9f5884

ដោយ៖ ក្នុងស្រុក (ហាមកូពីដោយគ្មានការអនុញ្ញាតិ)