មកស្គាល់ ផ្កាប្រចាំថ្ងៃកំណើតទាំង ៧ ដែលអាចនាំសំណាងដល់អ្នកបាន

ផ្កា នីមួយៗ ក្រៅពីភាពស្រស់ស្អាតហើយនោះ តាមជំនឿគេជឿថាផ្កាអាចនាំសំណាងដល់មនុស្សផងដែរ ជាពិសេសមានផ្កាប្រភេទផ្សេងៗតំណាងថ្ងៃកំណើតផងដែរ។ ដោយផ្កាប្រចាំថ្ងៃកំណើត អាចជួយនាំសំណាងល្អ និងជួយដល់ផ្នែកផ្សេងៗនៅក្នុងជិវិតទៀតផង។

តោះ ចង់ដឹងថាផ្កាប្រចាំថ្ងៃកំណើតទាំង ៧ មានអ្វីខ្លះមកតាមដានទាំងអស់គ្នា ៖

AHR0cHM6Ly9zLmlzYW5vb2suY29tL2hvLzAvdWQvNDUvMjI4MjI5L3Nhbm9va190aHVtYm5haWxfMTIwMHg3MjAoMjEuanBn

១. ថ្ងៃអាទិត្យ

អ្នកកើតថ្ងៃថ្ងៃអាទិត្យ គួរតែដាំផ្កាដែលមានពណ៌លឿង ឬពណ៌ទឹកក្រូច ដូចជាផ្កាឈូករ័ត្ន ដោយគេជឿ​ថា​វា​នឹង​ជួយ​អ្នក​រជួបតែ​​រឿង​ល្អៗនៅក្នុងជីវិត។

AHR0cHM6Ly9zLmlzYW5vb2suY29tL2hvLzAvdWQvNDUvMjI4MjI5L2lzdG9jay00ODE4MzY4ODguanBn

២. ថ្ងៃច័ន្ទ

អ្នកកើតថ្ងៃច័ន្ទ គួរតែដាផ្កា​ដែល​មាន​ពណ៌​ស​ ដូច​ជា​ផ្កាម្លិះ ត្រូវ​ត្រូវបាន​គេ​ជឿ​ថា​អាច​ជួយ​​ឱ្យមនុស្សជុំវិញខ្លួន​ស្រឡាញ់រាប់អាន និង​ផ្តល់ក្តី​មេត្តាផងដែរ។

AHR0cHM6Ly9zLmlzYW5vb2suY29tL2hvLzAvdWQvNDUvMjI4MjI5L2lzdG9jay04ODc1NDM4OTQoMSkuanBn

៣. ថ្ងៃអង្គារ

អ្នកកើតថ្ងៃអង្គារ គួរតែដាំផ្កាដែលមានពណ៌ផ្កាឈូក ឬពណ៌ក្រហម ដូចជាផ្កាកុលាបពណ៌ផ្កាឈូក។ ដិយវាត្រូវបានគេជឿថាវានឹងជួយឱ្យជីវិតរុងរឿងមានក្តីសុខ ពិសេសគឺក្តីសុខក្នុងរឿងស្នេហា។

AHR0cHM6Ly9zLmlzYW5vb2suY29tL2hvLzAvdWQvNDUvMjI4MjI5L2lzdG9jay0xMTk4NTY2NjU5LmpwZw==


៤. ថ្ងៃពុធ

អ្នកកើតថ្ងៃពុធ គួរ​ដាំ​ដើម​ឈើ​ដែល​ចេញ​ផ្កា និង​ចេញផ្លែ ឬជាមួយផ្កាពណ៌លឿង ដូចជាដើមលឿងរាជជាដើម ដោយគេជឿ​ថា​វា​នឹង​ជួយ​ឱ្យ​មាន​ជីវិត​សុខសាន្តបាន។

AHR0cHM6Ly9zLmlzYW5vb2suY29tL2hvLzAvdWQvNDUvMjI4MjI5L2lzdG9jay00Nzc0NDA3ODAuanBn

៥.ថ្ងៃព្រហស្បតិ៍

អ្នកកើតថ្ងៃព្រហស្បតិ៍ គួរតែដាំផ្កាពណ៌ស ដូចជាផ្កាម្លិះ ឬផ្កាកុលាបពណ៌ស ព្រោះត្រូវបានគេជឿថា អាចជួយឱ្យពួកគេទទួលបានការគេស្រលាញ់ពីអ្នកជុំវិញខ្លួន។

AHR0cHM6Ly9zLmlzYW5vb2suY29tL2hvLzAvdWQvNDUvMjI4MjI5L2lzdG9jay05NzA0MjU1NjguanBn

៦. ថ្ងៃសុក្រ

អ្នកកើតថ្ងៃសុក្រ គួរតែដាំ ឬតុបតែងជា ផ្កាដែលមានពណ៌ស្វាយ ឬពណ៌ខៀវ ដូចជាផ្កាឡាវេនឌឺជាដើម ដោយត្រូវបានគេជឿថាវានឹងជួយឱ្យទទួលបានការគោរពស្រលាញ់ និងការគាំទ្រពីមនុស្សជុំវិញខ្លួន។

AHR0cHM6Ly9zLmlzYW5vb2suY29tL2hvLzAvdWQvNDUvMjI4MjI5L2lzdG9jay0xMjIyNDU1NDI5LmpwZw==

៧. ថ្ងៃសៅរ៍

សម្រាប់អ្នកកើតថ្ងៃសៅរិ៍គួរតែដាំផ្កាលីលីពណ៌ស ដោយគេ​ជឿ​ថា​វា​នឹង​ជួយ​ដល់បញ្ហា​លុយកាក់ ឱ្យរកស៊ីមានបាន លុយហូរចូល៕

AHR0cHM6Ly9zLmlzYW5vb2suY29tL2hvLzAvdWQvNDUvMjI4MjI5L2lzdG9jay04NTg4MTk1OTAuanBn