របស់ដែលប្រគេនព្រះសង្ឃតាមថ្ងៃកំណើត អាចលើករាសី និងនាំសំណាងបាន

ការ​ប្រគេនដង្វាយផ្សេងៗដល់ព្រះសង្ឃ តែងតែត្រូវបានគេចាត់ទុកថា​ជា​ការ​ធ្វើ​បុណ្យ​មួយ​បែប​ទៀត​ប្រសិន​បើ​យើង​មាន​ឱកាស​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ត។ ដោយការ​បូជា​ព្រះសង្ឃ​ ត្រូវ​បាន​គេ​ជឿ​ថា​នឹង​ជួយ​លើកតម្កើង​រាសី មានលាភ​សំណាងក្នុង​ជីវិត បន្ថែម​ពី​នេះ​ទៀត​គេក៏​មាន​ជំនឿដែរ​ថា​ បើ​អ្នក​ជ្រើសរើស​យករណ្តាប់ប្រគេនព្រះសង្ឃ ទៅតាម​ថ្ងៃ​កំណើត វានឹងជួយលើកកម្ពស់ជីវិតក្នុងវិស័យផ្សេងៗ ដើម្បីឱ្ជីវិតយកាន់តែប្រសើរឡើងថែមទៀត។

ถวายสังฆทาน

តោះ មកដឹងទាំងអស់គ្នាថា មនុស្សកើតថ្ងៃណា គួរតែត្រៀមរបស់ប្រគេនព្រះសង្ឃបែបណាទើបមានសំណាងល្អ ៖

# ថ្ងៃអាទិត្យ ៖ របស់ដែលប្រគេនព្រះសង្ឃ គួរតែជាវត្ថុដែលទាក់ទងនឹងភ្លើងដូចជា ធូប ទៀន អំពូលភ្លើង ឬប្រេងសម្រាប់ដាក់ចង្កៀង ព្រោះគេជឿ​ថា​វា​នឹង​ជួយ​ឱ្យអ្នកធ្វើការងារអ្វីសុទ្ធតែរលូនល្អ និងអាចជំនះឧបសគ្គនានាបានថែមទៀតផង។

២២២២

# ថ្ងៃច័ន្ទ ៖ របស់ដែលប្រគេនព្រះសង្ឃ គួរតែជារបស់ដែលទាក់ទងនឹងភេសជ្ជៈដូចជា កំសៀវ ដបទឹក និងភេសជ្ជៈជាច្រើនប្រភេទ ព្រោះគេជឿថានឹងធ្វើឱ្យអ្នកជួបមនុស្សល្អៗ អាចជួយជាជំនួយ និងការឧបត្ថម្ភផ្សេងៗផងដែរ។

233

# ថ្ងៃអង្គារ៖ របស់ដែលប្រគេនព្រះសង្ឃ  គួរតែជាប្រភេទ ប្រគេន​ក្រណាត់​ទេស​ឯក ឬស្បង់ចីវរ ព្រោះគេជឿថា​នឹងជួយឱ្យស្នេហា​មានភាពរលូន​ ហើយចំពោះបញ្ហាហិរញ្ញវត្ថុនឹងគ្មានបញ្ហាអ្វីឡើយ។

1t5fh3

# ថ្ងៃពុធ ៖ អ្នកដែលកើតថ្ងៃពុធ ពេលថ្ងៃ និងងរសៀល របស់ដែលប្រគេនព្រះសង្ឃ  គួរតែជាស្បែកជើងមួយគូ និងឆ័ត្រ ព្រោះគេជឿថាអាចជួយកំចាត់សត្រូវបាន  និងអាចរារាំងឧបសគ្គចេញពីផ្លូវរបស់អ្នក។


47010_ชุดสะพานบุญ 2

ចំណែកអ្នកដែលកើតនៅចំយប់ថ្ងៃពុធ របស់ដែលប្រគេនព្រះសង្ឃ  គួរតែផ្តល់ថ្នាំសម្រាប់ព្យាបាលដែលមានប្រយោជន៍នានា ព្រោះគេជឿថា អាច​ជួយឱ្យ​អ្នក​​មាន​ស្មារតី​ និង​ការ​ទទួល​ខុស​ត្រូវ​។

C8d2766e60676afb355e321da8b92a58_tn

# ថ្ងៃព្រហស្បតិ៍ ៖ របស់ដែលប្រគេនព្រះសង្ឃ គួរតែជាសៀវភៅ ដូចជាសៀវភៅអធិដ្ឋាន សៀវភៅព្រះធម៌ ដែលជឿថាជួយពង្រឹងស្ថេរភាពនៅក្នុងជីវិត និងមានជោគជ័យនៅក្នុងការងារ។

Photo_2017 11 19_12 54 46

# ថ្ងៃសុក្រ ៖ របស់ដែលប្រគេនព្រះសង្ឃ គួរតែជា​គ្រឿង​ប្រើប្រាស់ប្រចាំថ្ងៃ​ដូច​ជា សាប៊ូ ច្រាស់​ដុសធ្មេញ និង​ថ្នាំ​ដុស​ធ្មេញ ដោយត្រូវ​បាន​គេ​ជឿ​ថា ធ្វើ​ឱ្យយ​ចិត្ត​ស្ងប់​ ហើយ​រួច​ពី​ទុក្ខទោសបាន។

70ee190760f8f13cb0624f3d22925640

# ថ្ងៃសៅរ៍ ៖ របស់ដែលប្រគេនព្រះសង្ឃ  គួរតែជា ឡាម កន្ត្រៃកាត់ក្រចក រួមទាំងថ្នាំផ្សេងៗ ព្រោះគេជឿថាកាត់បន្ថយការឈឺចាប់នានាបាន។

1

ទោះយ៉ាងណាក៏ដោយ សូមបញ្ជាក់ថា ទាំងនេះគ្រាន់តែជាជំនឿផ្ទាល់ខ្លួន ដូច្នេះសូមប្រើការប្រុងប្រយ័ត្ន ហើយសំខាន់បំផុតនៃការធ្វើបុណ្យ គឺធ្វើបុណ្យដោយជ្រះថ្លា និងមិនត្រូវធ្វើឱ្យអ្នកដទៃរងទុក្ខនោះទេ៕