ជ្រើសរើសច្រកទៅកាន់អនាគតមួយ ដឹងថាអ្នកគួរតែផ្លាស់ប្តូរជីវិតបែបណាឱ្យតែប្រសើរឡើង

តើអ្នកចង់ផ្លាស់ប្តូរជីវិតរបស់អ្នក ឬខ្លួនអ្នកដែរឬទេ? ទោះយ៉ាងណាក៏ដោយ ប្រហែលជាមានពេលខ្លះដែលអ្នកមិនដឹងថាអ្នកចង់ផ្លាស់ប្តូរអ្វី ឬធ្វើអ្វីដែលអ្នកគួរធ្វើដើម្បីឱ្យជីវិតកាន់តែប្រសើរឡើង។

How To Change Your Life Cover Image

ដូច្នេះការធ្វើតេស្តផ្លូវចិត្តនេះ នឹងស្វែងយល់ពីវិធីល្អបំផុតដើម្បីផ្លាស់ប្តូរខ្លួនអ្នក។

ចូរជ្រើសរើសទ្វារមួយ ដែលអ្នកគិតថាអាចនាំអ្នកទៅកាន់ពិភពលោកផ្សេងទៀត ពី A ដល់ D  ។

Isekai All

បន្ទាប់ពីជ្រើសរួច មកអានចម្លើយខាងក្រោមនៃ "របៀបផ្លាស់ប្តូរខ្លួនអ្នក" ដោយច្រកចូលទៅកាន់ពិភពមួយផ្សេងទៀតបង្ហាញពីការផ្លាស់ប្តូរទៅអនាគត។ អាស្រ័យលើកន្លែងដែលអ្នកជ្រើសរើស អ្នកនឹងដឹងពីអ្វីដែលអ្នកចង់ផ្លាស់ប្តូរ និងរបៀបធ្វើវា។

A. បង្កើតទំនាក់ទំនងថ្មី


អ្វីដែលអ្នកចង់ផ្លាស់ប្តូរគឺ "ទំនាក់ទំនង" ។ តើ​មាន​អ្នក​មិន​ពូកែខាងទំនាក់ទំនង ឬ​ចង់ស្គាល់មនុស្សមនុស្សថ្មីៗនៅក្នុងសង្គមមែនទេ? ដើម្បីផ្លាស់ប្តូរខ្លួនអ្នក ចូរយើងធ្វើសកម្មភាពកាន់តែច្រើនឡើងក្នុងការស្វែងរកកន្លែងថ្មី និងការជួបជាមួយមនុស្សថ្មីៗនៅក្នុងសង្គម។ ។លើសពីនេះ ចូរៀនសង្កេតមើលមនុស្សដែលអ្នកកំពុងណាត់ជួបថ្មីៗឱ្យបានដិតដល់ និងគ្រប់ជ្រុងជ្រោយ ព្រោះទោះបីជាអ្នកមិនពូកែមើលមនុស្ស ឬពូកែទំនាក់ទំនងក៏ដោយ ប្រសិនបើអ្នករៀនវិភាគឱ្យបានដិតដល់ អ្នកនឹងដឹងពីវិធីចូលចុះមនុស្សក្នុងសង្គម និងស្គាល់មនុស្សកាន់តែច្រើន។

B. ផ្លាស់ប្តូររបៀបរស់នៅ

អ្វីដែលអ្នកចង់ផ្លាស់ប្តូរគឺ "របៀបរស់នៅ" ។ អ្នកហាក់បីដូចជាកំពុងតែធុញទ្រាន់នឹងជីវិតបច្ចុប្បន្នរបស់អ្នកបន្តិច។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនផ្លាស់ប្តូររបៀបរស់នៅឱ្យបានត្រឹមត្រូវទេ ស្ថានភាពដដែលនឹងបន្តទៅទៀត។ ជាដំបូង ផ្លាស់ប្តូររបៀបដែលអ្នកចំណាយពេលវេលារបស់អ្នកប្រចាំថ្ងៃ ដោយកត់ត្រានូវកាលវិភាគប្រភេទណាដែលអ្នកកំពុងធ្វើការក្នុងមួយថ្ងៃ។ កំណត់គោលដៅរយៈពេលខ្លី និងរយៈពេលវែង ហើយរៀបចំកាលវិភាគឡើងវិញតាមនោះ។ ប្រសិនបើអ្នកផ្លាស់ប្តូរសកម្មភាពបែបនេះបានល្អ សំណាងរបស់អ្នកនឹងប្រសើរឡើងមួយកម្រិតទៀត។

C . ផ្លាស់ប្តូររូបរាង

អ្វីដែលអ្នកចង់ផ្លាស់ប្តូរគឺ "រូបរាងរបស់អ្នក" ។  អ្នក​ប្រហែលជា​គិត​ថា "ខ្ញុំ​ចង់​ប្រែ​ក្លាយ​ជា​មនុស្ស​ស្រី​ដ៏ស្រស់ស្អាត​ម្នាក់!" តាមការផ្លាស់ប្តូរការតុបតែងខ្លួន ដូច្នេះស្ទីលម៉ូដសក់គឺងាយស្រួលបំផុតក្នុងការផ្លាស់ប្តូរ។ តោះ​ចាប់ផ្តើមប្តូរ​ពណ៌​សក់​ ! ប្រសិនបើអ្នកជ្រើសរើសម៉ូដដោយខ្លួនឯងវានឹងមិនមើលទៅប្លែកទេ ដូច្នេះទុកវាឱ្យភាគីទីបី ឬអ្នកនៅជុំវិញអ្នកផ្តល់យោបល់ឱ្យអ្នក។ ក្រោយផ្លាស់ប្តូរស្ទីលតែខ្លួនហើយ កុំភ្លេចថតរូបទុកផលង នោះនឹងជួយឱ្យអ្នករកឃើញរូបរាងថ្មីរបស់ខ្លួនឯងហើយ។

D . ការកែលម្អផ្លូវចិត្ត និងខាងវិញ្ញាណ

អ្វីដែលអ្នកចង់ផ្លាស់ប្តូរគឺ "ខាងក្នុង" ។ អ្នកចង់កែលម្អស្មារតីរបស់អ្នកឱ្យកាន់តែល្អ និងរឹងមាំបន្ថែមទៀត។ អ្នកចង់ដុសខាត់ផ្នែកខាងក្នុងរបស់អ្នក និងដឹងពីខ្លួនឯងឱ្យកាន់តែច្បាស់។ សម្រាប់គោលបំណងនោះ សូមណែនាំ អ្នកឱ្យរៀនពីវិធីពង្រឹងផ្លូវចិត្តដោយការធ្វើសម្មាធិ ដោយវិធីនេះអាចជួយធ្វើឱ្យវិញ្ញាណទាំងប្រាំរបស់អ្នកកាន់តែរឹងមាំ និងធ្វើឱ្យខ្លួនអ្នកមានថាមពលកាន់តែខ្លាំងឡើង៕