តើនៅក្នុងជីវិតរបស់អ្នក ខ្លាចភាពឯកាអ្វីជាងគេ?

មនុស្សម្នាក់ៗមានស្ថានភាពខុសៗគ្នា ជាពិសេសក៏មានផ្នែកឯកាផ្សេងៗគ្នាដែរ។ នៅក្នុងតេស្តសាកល្បងផ្លូវចិត្តមួយនេះអាចមើលឆ្លុះបេះដូងរបស់អ្នកថា អ្វីជាភាពឯកាបំផុតនៅក្នុងជីវិតអ្នក។

ខាងក្រោមនេះជាទេសភាពធ្លាក់ព្រិលរដូវរងាមួយ តើអ្នកស្រលាញ់ទេសភាពព្រិលធ្លាក់មួយណាដែរ?

Yuki All

បន្ទាប់ពីបានជ្រើសរើសរួច អ្នកអាចមើលឃើញភាពត្រជាក់នៃបេះដូងរបស់អ្នក ពោលគឺភាពឯកាដែលអ្នកមានដូចជា ៖

A . ឯកាគ្មានលុយ

ប្រសិនបើអ្នកជ្រើសរើសទេសភាពព្រិលលើដើមឈើ អ្នកមានភាពឯកា ដោយសារតែគ្មានលុយ។ ប្រហែល​ជា​ដោយសារ​តែអ្នកគ្មាន​លុយ ទើបអ្នកគិតថាអ្វីៗគ្រប់យ៉ាងសុទ្ធតែគាំង និងមិនអាចសម្រេចបាន។ អ្នកចង់ស្វែងរកវិធីរកលុយឱ្យបានច្រើនជាងឥឡូវនេះ ហើយអ្នកតែងតែចង់បានការងារ និងមុខរបរដែលអាចរកលុយបានច្រើនជាងនេះ ឬប្រសិនជាអាចឈ្នះឆ្នោតទៀតរឹតតែល្អ។


B . ឯកាគ្មានគូស្នេហ៍

បើ​អ្នក​ជ្រើស​រើស​ទេសភាព​ព្រិលនៅមាត់បឹង​ ភាព​ឯការបស់អ្នកគឺមកពី​គ្មាន​អ្នក​ស្រលាញ់ ដោយសារតែទឹកគឺជានិមិត្តរូបនៃសេចក្តីស្រឡាញ់។ អ្នកហាក់បីដូចជាមនុស្សដែលមានមនោសញ្ចេតនាស្នេហាខ្លាំង ហើយចង់រស់នៅក្នុងជីវិតដែលពោរពេញដោយក្តីស្រលាញ់។ ថែមទៅទៀតនោះ អ្នកមាន​អារម្មណ៍​ថា​ទទេ​ស្អាត​ និងគ្មានអ្វីទាំងអស់នៅក្នុងជីវិត ប្រសិនជា​គ្មាន​នរណា​ម្នាក់​​ស្រឡាញ់​អ្នក ឬអ្នកមិនអាចរកមនុស្សដែលអ្នកស្រលាញ់បាន។ ប្រហែល​ជា​ពេលនេះ អ្នកកំពុងតែអន្ទះសារស្វែង​រក​ភេទ​ផ្ទុយ​គ្នា​យ៉ាង​តក់ក្រហល់ ដែល​អាច​ផ្តល់​សេចក្តី​ស្រឡាញ់​ដ៏​លើស​លប់​ដល់អ្នក។

C . ឯកាគ្មានមិត្ត

ប្រសិនបើអ្នកជ្រើសរើសទេសភាពនៃការធ្លាក់ព្រិលនៅក្នុងទីក្រុង ឯការបស់អ្នកគឺការគ្មានមិត្ត ដោយទីក្រុងគឺជាកន្លែងដែលមានមនុស្សច្រើន។ អ្នកកំពុងស្វែងរកមិត្តម្នាក់ដែលអាចបង្ហាញអារម្មណ៍ពិតរបស់អ្នកដល់គេ និងជាអ្នកដែលអាចស្តាប់ ឬពិភាក្សាបញ្ហានៅក្នុងចិត្តរបស់អ្នក។ ប្រសិនបើអ្នកមានមិត្តច្រើនដែលយល់ពីទុក្ខកង្វល់របស់អ្នក អ្នកប្រហែលជាគិតថាអារម្មណ៍ស្មុគស្មាញរបស់អ្នកទាំងប៉ុន្មាននឹងជ្រះស្រឡះជាមិនខាន ។

D . ភាពឯកាមិនអាចរៀបការ

ប្រសិនបើអ្នកជ្រើសរើសទេសភាពធ្លាក់ព្រិលនៅផ្ទះ ភាពឯកោរបស់អ្នកគឺការដែលមិនអាចរៀបការបាន ដោយផ្ទះគឺជានិមិត្តរូបនៃគ្រួសារ។ ឥឡូវ​នេះ​អ្នក​ហាក់​ដូច​ជា​មិន​ចេះ​អត់​ធ្មត់​សោះ ហើយចេះតែមានចិត្តអន្ទះអន្ទែងចង់រៀបការសាងគ្រួសារឆាប់ៗ ព្រោះអ្នកខ្លាចនៅលីវអស់មួយជីវិត និងខ្លាចអារម្មណ៍ឯកានៅក្នុងការនៅម្នាក់ឯង។ តែយ៉ាងណាក៏ដោយ អ្នកកាន់តែមិនចេះអត់ធ្មត់ អ្នកកាន់តែមិនអាចស្វែងរកដៃគូល្អបាន ៕