មនុស្សគ្រប់រូបមានមោទនភាពខុសៗគ្នា រៀងៗខ្លួន។ តែអ្នកប្រហែលជាមិនទាន់ដឹងខ្លួនច្បាស់នោះទេថា តើអ្នកខ្លួនឯងមានមោទនភាពលើខ្លួនឯងលើចំណុចអ្វីដែលអ្នកមាន។ ដូច្នេះមកធ្វើតេស្តសាកល្បងផ្លូវចិត្តខាងក្រោមនេះ ៖
សំណួរ៖ ក្នុងចំណោមស្បែកជើងកែងខាងក្រោមនេះ តើអ្នកចង់ពាក់ស្បែកជើងមួយណាជាងគេ?
បន្ទាប់ពីជ្រើសរើសរួចចូរអានចម្លើយខាងក្រោម ដោយស្បែកជើងកែងគឺជានិមិត្តសញ្ញានៃមោទនភាពរបស់អ្នក៖
A . ជាទីចាប់អារម្មណ៍របស់ភេទផ្ទុយ
ស្បែកជើងក្រហម គឺជានិមិត្តសញ្ញានៃចំណង់ចំណូលចិត្តចំពោះស្នេហា ហើយបង្ហាញថាពួកគេមានមន្តស្នេហ៍ដែលទាក់ទាញភេទផ្ទុយ។ ប្រសិនបើអ្នកជ្រើសរើសនេះ អ្នកហាក់ដូចជាមានមោទនភាពក្នុងការក្លាយជាទីចាប់អារម្មណ៍របស់មនុស្សមានភេទផ្ទុយ។ អ្នកអាចជឿជាក់លើខ្លួនឯងបាន នៅពេលភេទផ្ទុយនិយាយថាអ្នកចូលចិត្តអ្នក ហើយបើមានអ្នកស្រលាញ់អ្នកកាន់តែច្រើនអ្នកនឹងកាន់តែពេញចិត្តពេញថ្លើម ។
B. មានភាពឆ្លាតវៃ
ស្បែកជើងកែងពណ៌ខៀវ គឺតំណាងឱ្យភាពវៃឆ្លាត។ ប្រសិនបើអ្នកជ្រើសរើសនេះ អ្នកហាក់ដូចជាមានមោទនភាពចំពោះភាពឆ្លាតវៃ និងសមត្ថភាពរបស់អ្នក។ អ្នកប្រហែលជាមានមោទនភាពខ្លាំងចំពោះខ្លួនឯង នៅពេលអ្នកទទួលបានពិន្ទុល្អ ក្នុងការធ្វើតេស្ត ការប្រលងនូវវិញ្ញាសាពិបាកៗណាមួយ។ ពិសេសប្រសិនជាអ្នកទទួលបានការសរសើរពីមិត្តរួមការងារ ចៅហ្វាយនាយ មិត្តភក្តិ ឬក្រុមគ្រួសារនោះ អ្នកនឹងកាន់តែសប្បាយចិត្តទ្វេដង។
C. ស្រស់ស្អាតពីធម្មជាតិ
ស្បែកជើងពណ៌ស គឺតំណាងឱ្យសម្រស់ធម្មជាតិ។ ប្រសិនបើអ្នកជ្រើសរើសនេះ អ្នកហាក់បីដូចជាមានមោទនភាពចំពោះភាពល្អ និងស្រស់ស្អាតពីធម្មជាតិនៅលើរាងកាយរបស់អ្នក ។ បើទោះជាអ្នកមិនតុបតែងខ្លួនស្អាតពេក ឬព្យាយាមធ្វើឱ្យមានភាពលេចធ្លោជាមួយនឹងម៉ូដទាន់សម័យក៏ដោយ អ្នកមានអារម្មណ៍ល្អគ្រប់គ្រាន់ហើយ។ ដោយវិធីដែលបង្ហាញពីភាពស្រស់ស្អាតបែបធម្មជាតិរបស់អ្នកដូចនេះ អ្នកអាចនឹងមានទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំង។
D. មានបុគ្គលិកលក្ខណៈល្អ
ស្បែកជើងពណ៌បៃតង គឺតំណាងឱ្យសន្តិភាព និងត្រូវបានមនុស្សជុំវិញស្រឡាញ់ចូលចិត្តច្រើន។ ប្រសិនបើអ្នកជ្រើសរើសពណ៌មួយនេះ អ្នកហាក់ដូចជាមានមោទនភាពចំពោះបុគ្គលិកលក្ខណៈរបស់អ្នក។ អ្នកប្រហែលជាមានមោទនភាពខ្លាំងណាស់នៅពេលដែលមិត្តភ័ក្តិ និងសហការីរបស់អ្នកប្រាប់អ្នកថា អ្នកគឺជាមនុស្សល្អពិតប្រាកដ និងជាមនុស្សមានចរិតល្អ៕