តោះមកធ្វើការសាកល្បងហ្គេមចិត្តសាស្រ្តមួយនេះ "តើអ្នកឃើញរូបភាពអ្វីនៅក្នុងរូបភាពនេះ" ដែលនឹងអាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នកបាន។ អ្នកប្រហែលជាមិនធ្លាប់ដឹងពីមុនមកទេថា រូបភាពមានលក្ខណៈសាមញ្ញតែអាចទាយចិត្តអ្នកបាន។
ដូច្នេះក្រឡេកមើលរូបភាពខាងក្រោម តើរូបភាពអ្វីដែលអ្នកបានឃើញមុនគេ ?
១. ដើមឈើ
២. សត្វស្វា
៣. សត្វតោ
៤. សត្វត្រី
បន្ទាប់ពីជ្រើសរើសហើយ ចូរអានការទស្សន៍ទាយខាងក្រោមនេះ ៖
១. ដើមឈើ
អ្នកជាមនុស្សជឿជាក់លើខ្លួនឯង ដោយអ្នកតែងតែធ្វើការសម្រេចចិត្តដោយផ្អែកលើការគិតជាជាងវិចារណញាណ ហើយជារឿយៗអ្នកក៏តែងតែធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងជីវិត។ ទោះយ៉ាងណាក៏ដោយ ប្រហែលជាពេលខ្លះ អ្នកមិនចង់ធ្វើតាមអ្វីដែលអ្នកគិតថាគួរតែធ្វើទេ ព្រោះវាអាចនឹងប៉ះពាល់ដល់ចិត្ត និងសុភមង្គលមនុស្សដែលនៅជុំវិញអ្នក ដោយសារតែអ្នកត្រូវតែជ្រើសរើសអ្វីដែលអ្នក “ត្រូវធ្វើ” លើអ្វីដែលអ្នក “ចង់ធ្វើ” ហើយអ្នកក៏មិនចូលចិត្តប្រថុយដែរ។ តែប្រសិនបើអ្នករៀនសាកល្បងអ្វីដែលប្រថុយប្រថាន វាអាចល្អផងដែរ ដោយសារតែអ្នកអាចរៀនពីកំហុសរបស់អ្នកបាន។
២. សត្វស្វា
ប្រសិនបើអ្នកឃើញសត្វស្វា មានន័យថាអ្នកជាមនុស្សមានឥទ្ធិពលខ្លាំងណាស់ អ្នកមិនខ្លាចប្រឈមមុខនឹងបញ្ហាទេ ព្រោះអ្នកមានទំនុកចិត្តលើខ្លួនឯងខ្ពស់។ ការរំពឹងទុកខ្ពស់ចំពោះខ្លួនឯង អ្នកតែងតែគិតដល់អ្នកដទៃជាមុនជានិច្ច ហើយក៏មានសមត្ថភាពក្នុងការអប់រំខ្លួនឯង ដើម្បីអភិវឌ្ឍសក្តានុពលខ្លួនឯងឱ្យកាន់តែប្រសើរផងដែរ។
៣. សត្វតោ
ប្រសិនបើអ្នកឃើញសត្វតោ អ្នកមានទំនោរធ្វើការសម្រេចចិត្តដោយផ្អែកលើវិចារណញាណរបស់អ្នក។ អ្នកជាមនុស្សរីករាយ ប៉ុន្តែប្រហែលភាពរីករាយ និងអ្វីដែលអ្នកតែងតែយល់ថាល្អនោះ ប្រហែលជាអ្នកដទៃមិនបានគិតបែបនេះដូចអ្នកឡើយ។ ជួនកាលការគិតតែលើចិត្តខ្លួនឯងពេក អាចនឹងប៉ះពាល់ដល់អ្នកដទៃទៀតផង។ មួយវិញទៀតអ្នកចង់មានភាពជោគជ័យណាស់ ហើយនឹងមិនបោះបង់អ្វីដែលខ្លួនឯងចង់បានងាយៗនោះទេ ប្រសិនបើអ្នកមិនទាន់អាចធ្វើវាបាន ឬទទួលបានភាពជោគជ័យក៏ដោយ។
៤. សត្វត្រី
ប្រសិនបើអ្នកឃើញត្រី វាអាចមានន័យថាអ្នកកំពុងលាក់ពីសមត្ថភាពពិតរបស់អ្នក ដោយសារតែអ្នកមានទំនោរប្រព្រឹត្តខុសពីមនុស្សជុំវិញខ្លួន។ អ្នកមានលក្ខណៈខុសៗប្លែកពីគ្នាពេលអ្នកនៅម្នាក់ឯង ដែលពេលខ្លះប្រហែលជាអ្នកគិតថាអ្នកដ៏ទៃមិនយល់ពីអ្នក ដូច្នេះហើយអ្នកមិនចង់បង្ហាញពីភាពពិតរបស់អ្នកទេ ។ ប៉ុន្តែតាមពិតអ្នកជាមនុស្សមានចរិតល្អ ព្រោះអ្នកដឹងថាអ្វីល្អអ្វីអាក្រក់ អ្វីខុសអ្វីត្រូវ តែដោយសារអ្នកបដិសេធមិនបង្ហាញអត្តសញ្ញាណពិតរបស់អ្នក វាអាចនឹងពិបាកសម្រាប់អ្នកដទៃក្នុងការមានទំនាក់ទំនងជាមួយអ្នកបន្តិច ៕