ភ្លើងពណ៌មួយ​អាចដឹងថាអ្នកមានចំណុចពិសេសអ្វីទាក់ទាញមនុស្សជុំវិញ

តើអ្នកធ្លាប់ចង់ឡើងឆាកតន្ត្រី ឬចង់រាំនៅក្លឹបរាត្រីទេ? នៅថ្ងៃនេះ គ្រាន់តែអ្នកជ្រើសរើសឆាកភ្លើងពណ៌ ដែលអ្នកចង់រាំនោះ អ្នកអាចដឹងចំណុចពិសេសមួយនៅក្នុងខ្លួនអ្នក ដែលជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នា ។

សំណួរ៖  តើអ្នកចង់បានពន្លឺពណ៌អ្វីនៅលើឆាករបស់អ្នកក្នុងចំណោមភ្លើងពណ៌ទាំង ៤ ខាងក្រោមនេះ ?

Rit All

តើអ្នកជ្រើសរើសមួយណា? តោះមើលលទ្ធផលទាំងអស់គ្នា ៖

A. ជាមនុស្សឆេវឆាវ តែទៀងត្រង់

ប្រសិនបើអ្នកជ្រើសរើសពន្លឺ " ក្រហម " អ្នកជាមនុស្សមានមនោសញ្ចេតនាច្រើន ហើយអ្នកចូលចិត្តធ្វើរឿងដ៏អស្ចារ្យ។។ តែអ្នកជាមនុស្សដែលរាងឆេវឆាវបន្តិច តែមិនបានធ្វើឱ្យមនុស្សណាម្នាក់មានភាពក្តៅក្រហាយទេ ដែលជាហេតុធ្វើឱ្យអ្នកទទួលបានការចាប់អារម្មណ៍ថាអ្នកជា "មនុស្សឆេវឆាវ និងត្រង់" ពីអ្នកជុំវិញខ្លួន។ ពេលខ្លះអ្នកប្រហែលជាត្រូវតែចៀសវាងភាពឆេវឆាវខ្លះទើបជារឿងល្អ ប៉ុន្តែផ្លូវចិត្តដ៏ល្អស្មោះត្រង់របស់អ្នកគឺបានទាក់ទាញមនុស្សស្រលាញ់ចូលចិត្តជាច្រើន ។


​B.  សន្តិភាព និងចិត្តត្រជាក់

ប្រសិនបើអ្នកជ្រើសរើស "ពន្លឺពណ៌ខៀវ" អ្នកគឺជាប្រភេទដែលឆ្លាតវៃ ស្ងប់ស្ងាត់ និងមានចិត្តត្រជាក់។ អ្នកក៏ជា​មនុស្ស​ចូលចិត្ត​រស់នៅ​ក្នុង​ពិភពលោក​របស់​ខ្លួនឯង ជាជាង​ប្រាស្រ័យទាក់ទង​ជាមួយ​អ្នកដទៃ។ អ្នកមិនចូលចិត្តជម្លោះទេ ដូច្នេះអ្នកតែងតែដើរចេញ និងគេចចេញពីកន្លែងដែលមានជម្លោះជានិច្ច។ អ្នកប្រហែលជាក្លាយជាចំណាប់អារម្មណ៍របស់មនុស្សជុំវិញជាមនុស្ស "សន្តិភាព និងចិត្តត្រជាក់"។ តែដោយ​សារ​តែអ្នកចូលចិត្តស្ងប់ស្ងាត់មិនសូវបង្ហាញខ្លួន អ្នកតែងតែយល់ថាខ្លួនជាមនុស្សចម្លែកជានិច្ចពេលចូលក្នុងចំណោមមនុស្ស ប៉ុន្តែ​វត្តមាន​ដ៏​ស្លូតបូត ទន់ភ្លន់ ​របស់​អ្នកនឹង​ទាក់​ទាញ​ចិត្ត​អ្នក​រាល់​គ្នា។

C.  អ្នកព្យាបាលអាថ៌កំបាំង

ប្រសិនបើអ្នកជ្រើសរើស "ពណ៌ស្វាយ" នោះអ្នកគឺជាមនុស្សដែលមានភាពស្រស់ស្អាត ចូលចិត្តភាពស្អាត និងជាមនុស្សដែលមានអារម្មណ៍បែបសិល្បៈដ៏ល្អឥតខ្ចោះ។ ម្យ៉ាងទៀត ដោយសារភាពមានញាណពិសេសដែលនៅក្នុងខ្លួនស្រាប់ អ្នកងាយនឹងស៊ាំនឹងរឿងខាងវិញ្ញាណ ខាងផ្លូចិត្ត ដែលអាចផ្តល់ទេពកោសល្យឱ្យអ្នកចេះព្យាបាលផ្លូវចិត្តមនុស្សទូទៅ។  អ្នកហាក់ទទួលបានការចាប់អារម្មណ៍ថាជាអ្នកជាមនុស្សដែលមានញាណពិសេស នៅជាមួយហើយសប្បាយចិត្ត អាចបន្ធូរភាពតានតឹង និងចជាមនុស្សពូកែជួយលើកទឹកចិត្តអ្នកដទៃទៀតផង។ ដោយសារតែអ្នកជាមនុស្សដែលមានចិត្តសប្បុរស ដូច្នេះហើយតែងតែមានមនុស្សច្រើននៅជុំវិញអ្នក ដូច្នេះសូមបន្តដើរតួយ៉ាងសកម្មជាអ្នកគាំទ្រដួងចិត្តរបស់ពួកគេ។

D.  ជាមនុស្សរីករាយ និងស្រស់ស្រាយ

ប្រសិនបើអ្នកជ្រើសរើសពន្លឺ "ពណ៌លឿង" អ្នកគឺជាមនុស្សដែលពោរពេញដោយភាពរីករាយ រួសរាយ និងជាមនុស្សកំប្លែងពូកែធ្វើឱ្យអ្នកដទៃជុំវិញខ្លួនមានភាពរីករាយ។ អ្នកមានចិត្តរហ័ស ជំនាញទំនាក់ទំនងល្អ និងតែងតែគិតវិជ្ជមានជានិច្ច។ អ្នកហាក់បីដូចជាទទួលបានការចាប់អារម្មណ៍ថាអ្នកជាមនុស្សរីករាយ និងរួសរាយ  ហើយធ្វើឱ្យមនុស្សគ្រប់គ្នា​រីករាយ និងរំភើប​ពេលនៅ​ក្បែរ​អ្នក​។  អ្នកប្រៀបបីដូចជាព្រះអាទិត្យ ហើយអ្នកអាចធ្វើឱ្យមនុស្សគ្រប់គ្នាសប្បាយចិត្តដោយគ្រាន់តែសើចដាក់ពួកគេ៕