Ads
ប្រសិនបើលោកអ្នកមើលរូបភាពនេះ លោកអ្នកនឹងគិតថា វាគឺជារូបមិនសមគួរ តែការពិតគឺ៖

ប្រសិនបើលោកអ្នកមើលរូបភាពនេះ លោកអ្នកនឹងគិតថា វាគឺជារូបមិនសមគួរ តែការពិតគឺ៖

អត្ថបទបរទេស៖ ប្រសិនបើលោកអ្នកមើលរូបភាពនេះ លោកអ្នកនឹងគិតថា វាគឺជារូបអាសអាភាស។

អស់កាលដ៏យូរនៅក្នុងប្រទេសមួយនៃទ្វីបអឺរ៉ុប បុរសចំណាស់ម្នាក់ត្រូវបានគេកាត់ទោសប្រហារជីវិត ដោយឃុំឃាំងនិងបង្អត់អាហារឲ្យស្លាប់នៅក្នុងពន្ធនាគារ។

កូនស្រីរបស់គាត់បានធ្វើសំណូមអាជ្ញាធរបានចូលជាមួយកូនតូច ដើម្បីសួរសុខទុក្ខគាត់ជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃដែលគាត់ស្លាប់។

នាងត្រូវបានអនុញាតហើយឆ្មាំគុកតែងតែឆែកខ្លួនប្រាណរបស់នាងព្រោះគេខ្លាចនាងលបលួចយកអាហារឲ្យឪពុក តែគេឆែកមិនឃើញអ្វីសោះឡើយ។

289049278a4779f3e634f0d32dca7a61

ដោយនាងមិនអាចទ្រាំមើលឪពុកស្រេកឃ្លានបានឡើយ ហើយនៅពេលដែលឆ្មាំគុកចេញទៅ នាងបានបំបៅឪពុកដោយទឹកដោះរបស់នាង។


អស់ពេលដ៏យូរ ឆ្មាំគុកមានការសង្ស័យនិងឆ្ងល់ថា ហេតុម្ដេចបុរសចំណាស់នៅមានជីវិតរស់នៅ? គេបានលួចឃ្លាំមើលហើយឃើញសកម្មភាពរបស់នាង។

គេបានប្ដឹងនាងទៅតុលាការ ដើម្បីផ្ដន្ទាទោសលើកំហុសរបស់នាង តែភាពលះបង់តស៊ូមិនស្ដាយជីវិតដើម្បីជួយជីវិតឪពុករបស់នាងបានធ្វើឲ្យនាងឈ្នះក្ដីរហូតដល់ឪពុកនាងបានរួចខ្លួនពីពន្ធនាគារ។ រឿងរ៉ាវនេះបានធ្វើឲ្យរញ្ជួយញាប់ញ័រទ្វីបអឺរ៉ុប ហើយផ្ទាំងគំនូរដែលគេគូររំលឹកអំពីពលិកម្មរបស់នាងមានតម្លៃខ្ពស់ បណ្ដាផ្ទាំងគំនូរដែលថ្លៃបំផុតលើពិភពលោក។

WOA_IMAGE_1

លោកអ្នកដឹងទេថា នារីមានបេះដូងស្រឡាញ់យ៉ាងស្មោះស្ម័គ្រ ហ៊ានលះបង់ខ្ពស់ ហើយអាចដើរតួគ្រប់បែបយ៉ាងដែលបុរសមិនអាចធ្វើបាន.. ជាម្ដាយ.. ជាប្រពន្ធ.. ជាបងស្រី.. ជាអ្នកបម្រើ.. ជាពេទ្យ.. ជាអ្នកហ៊ានប្រថុយស្លាប់ដើម្បីមនុស្សដែលនាងស្រឡាញ់...!

ប្រភព៖ Bo Tuth