Ads
អាមេរិកលុបចោល​គម្រោងបោះ​ជុំរំហ្វឹកហាត់នៅ​កាតារដោយ​កំដៅនយោបាយនៅមជ្ឈឹមបូព៌ា

អាមេរិកលុបចោល​គម្រោងបោះ​ជុំរំហ្វឹកហាត់នៅ​កាតារដោយ​កំដៅនយោបាយនៅមជ្ឈឹមបូព៌ា

ក្រុមជម្រើស​ជាតិ​សហរដ្ឋអាមេរិក​បាន​លប់​ចោល​គម្រោង​បោះ​ជុំរំហ្វឹកហាត់​នៅ​ប្រទេស​កាតា​ដោយ​សា​រតែ​ការ​កើន​ឡើង​កម្ដៅនយោបាយរបស់​ខ្លួន​នៅ​តំបន់​មជ្ឈឹមបូពា៌។

5e0ff54402816b5f1f706a7b_o_U_v2

ក្រុមបាល់​ទាត់ជម្រើសជាតិ​អាមេរិក​បាន​ប្រកាស​ពី​ការ​សម្រេច​ចិត្តនេះនៅ​ថ្ងៃសុក្រ​នេះ​គឺក្រោយម​ន្ទីបញ្ចកោណបញ្ជាក់​អំពីការ​ដែល​លោក​ Donald Trump បញ្ជាឲ្យ​យន្តហោះ​គ្មាន​មនុស្សបើកសម្លាប់​ឲ្យមេបញ្ជាការ​អ៊ីរ៉ង់​ Qasem Soleimani ជិត​អាកាសយាន្តដ្ឋាននៃទីក្រុងបាដាដ។ ឧបទេវហេតុនេះ​បាន​បណ្ដាល​ឲ្យ​ថ្នាក់​ដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់ចាប់​ផ្ដើម​ឡើង​កម្ដៅ​និង​វាយ​បក​វិញ​ផង​ដែរ។

Gold Cup Jamaica US Soccer


ក្រុម​កីឡាករ​ជម្រើស​ជាតិ​២៥​នាក់បាន​រៀប​ចំ​ខ្លួន​និង​ចំណាយ​ពេល​សម្រាប់​ការ​បោះ​ជុំរុំហ្វឹកហាត់​នេះ​រួច​ទៅ​ហើយ​ខណៈ​ពួក​គេ​យក​ទីតាំង Aspire Academyក្នុងក្រុង Doha នៅ​ថ្ងៃ​ទី​០៥​មករា​នេះ​ប៉ុន្តែ​ការ​ធ្វើ​ដំណើរ​ត្រូវ​បាន​ពន្យារ​ពេល។

Us Soccer Cancels Qatar Training Camp 7 1czs77v7zgzxlzubj5mk0dhm6

ការ​បោះ​ជុំរំហ្វឹកហាត់​នេះ​!​អាមេរិក​គ្រោង​នឹង​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ Salzburg របស់​លោក Jesse Marsch ប៉ុន្តែ​អាមេរិក​បាន​ផ្អាក​ហើយ​នឹង​គ្រោង​លេង​មិត្តភាព​ក្នុង​ស្រុក​អាមេរិក​វិញ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ដើម​ឆ្នាំ​២០២០៕