Ads
Zeus អាទិទេពនៃផ្គររន្ទះ ជាម្ចាស់នៃអ្នកសំអាតអំពើអាក្រក់

Zeus អាទិទេពនៃផ្គររន្ទះ ជាម្ចាស់នៃអ្នកសំអាតអំពើអាក្រក់

នៅលើលោកយើងនេះមានវប្បធម៌ និងអរិយធម៌ជាច្រើនដែលជឿទៅលើព្រះជាម្ចាស់ ចំណែក ក្រិច ក៏ដូចគ្នា តែព្រះ ឬអាទិទេព របស់ក្រិច ជាព្រះដែលមានរិទ្ធានុភាពយ៉ាងអស្ចារ្យ និងជាព្រេងនិទានដែលគួរអោយ ចាប់អារម្មណ៍បំផុតនៅលើពិភពលោក បន្ទាប់ពី អេហ្សុីប ។ ចំពោះ ក្រិច មានព្រះចំនួន ១២ ដែលតែងតែល្បីតាំងពី ៣០០០ឆ្នាំ មុនគ្រឹសករាជមកដល់បច្ចុប្បន្ន ហើយអ្នកទាំងអស់គ្នាប្រាកដជាធ្លាប់លឺខ្លះៗហើយពី ព្រះរបស់ក្រិច ហើយព្រះដែលមានអំណាចអស្ចារ្យ និងល្បីខ្ទរខ្ទារមានទាំងអស់ចំនួន ១២ ហើយថ្ងៃនេះខ្ញុំសូមលើកយកព្រះដែលមានអំណាចទាំងអស់ ឬបិតានៃព្រះ គឺ ហ្សូស (Zeus) ។

Zeus ជាអាទិទេពតំណាអោយ រន្ទះ ព្រះហស្ថខាងស្តាំកាន់ រន្ទះ ព្រះបាតទ្រដោយ ពពក ដែលជាយានជំនិះ ព្រះមួយអង្គនេះ តែបញ្ចេញរឹទ្ធានុភាពដោយបញ្ចេញផ្គររន្ទះសព្វអាកាស ដែលជាអត្ថន័យដែលបង្ហាញថាទ្រង់ កំពុងតែខ្ញាល់ ។ តាមប្រពៃ ក្រិច នៅពេលដែលមានផ្គររន្ទះ មនុស្សទូទៅនៅលើលោកានេះ ត្រូវក្រាបបង្គំដើម្បីឧទ្ទិសដល់ អាទិទេព ហ្សូស (Zeus) ដែលជាម្ចាស់នៃរន្ទះ ។ ហ្សូស (Zees) មានងារជា បិតារបស់ព្រះ ជាម្ចាស់នៃអស់អាទិទេពទាំងឡាយ គ្មានអាទិទេពមួយណាហ៊ានជំទាស់ ព្រហើន ប្រកែក មើលមុខទ្រង់ចំៗ ឬឆ្លើយតបជាមួយទ្រង់ដោយពាក្យមិនគប្បីឡើយ ព្រោះអំណាចនៃរន្ទះរបស់ទ្រង់ ជាអំណាចដែលឈ្នះអស់អំណាចទាំងអស់ ជាអំណាចដែលខ្ពង់ខ្ពស់ដាច់គេ នៃព្រះដែលស្ថិតនៅ ឋានសួគ៍ ។

ហ្សូស ​(Zeus) តាមដំណាល ជាកូនរបស់ ក្រនូស (Cronus) អាទិទេពដែលបានកកើតឡើងដំបូង នៃអរិយធម៌ ទីតង់ (Titan) និងមាតារបស់ទ្រង់ ព្រះនាម រាហ៍ (Rhea) ជាបុត្រីរបស់ ទីតានីស (Titanese) អាទិទេព ដែលបង្កើត ធរណី និង អុយរ៉ាណូស (Uranus) អាទិទេពដែលបង្កើត មេឃា ។ តាមប្រពៃណី ហ្សូស (Zeus) ត្រូវរៀបការជាមួយ ហេរ៉ា (Hera) ដែលជាអាទិទេពដែលបង្កើត មនុស្សស្រី គ្រួសារ អាពាហ៍ពិពាហ៍ និងគ្រប់ កំណើតនៃមនុស្សលោក និងអាទិទេពទាំងអស់ ។

បន្ទាប់ពីបានក្លាយជា អាទិទេពពេញលក្ខណហើយ ហ្សូស (Zeus) បានទទួល រន្ទះ ដែលជាអំណោយរបស់ សុីក្លូប (Cyclopes) ក្រោយពេលដែល ហ្សូស (Zeus) បានដោះលែងទ្រង់ចេញពី គុកងងឹត នៅ តាត់តារូស (Tartarus) ហើយនេះក៏ជាអំណាចថ្មីដែល ហ្សូស (Zeus) ទទួលបាន និងក្លាយជាបិតានៃអាទិទេពទាំងឡាយ នៃ ឋានសួគ៏ ក្រិច ។

ហ្សូស (Zeus) មិនមែនជាព្រះដែលបង្កើតលោកាទេ តែ ហ្សូស (Zeus) ជាបិតានៃព្រះទាំងអស់ ក្នុងរឿងព្រេងនិទានរបស់ ក្រិច ហ្សូស (Zeus) ច្បាំងមិនដែលចាញ់ បិសាច អសុរកាយ ឬ អាទិទេព ណាឡើយ ដោយសារតែ អំណាច រន្ទះ របស់ទ្រង់ ជាអំណាចសម្រាប់លាងបាប និងសំអាតរាល់វត្ថុ មនុស្ស បិសាច អសុរកាយ ដែលមានគំនិតផ្ទុយនឹង អំពើល្អ ។


រក្សាសិទ្ធិដោយ ស្តេចផារាអង់

Dota2hq.eu Zeus Arcana Wallpaper 1920x1080

Thumb 1920 811975

Thumb 1920 1027744