Ads
អធិរាជម៉ុងហ្គោល អណានិគម ៥លានគ.ម ដែលគ្រប់គ្រងដែនដីធំជាង ម៉ាសេដ៉ន ៤ដង ធំជាង អាណាចក្ររ៉ូម ២ដង

អធិរាជម៉ុងហ្គោល អណានិគម ៥លានគ.ម ដែលគ្រប់គ្រងដែនដីធំជាង ម៉ាសេដ៉ន ៤ដង ធំជាង អាណាចក្ររ៉ូម ២ដង

ឆ្នាំ ១២១៨ ម៉ុងហ្គោ ក្រោមការត្រួតត្រារបស់ ជេន ហ្សុីសខាន់ បានធ្វើការវាយលុកកាន់កាប់ប្រទេស ចិន ភាគខាងជើង ហើយបានពង្រីកអំណាចរបស់ខ្លួនទៅកាន់ អឺរ៉ុប ខាងកើត ។ ជាការពិត ជេន ហ្សុីសខាន់ ជា មនុស្សស្រលាញ់សន្តិភាព គាត់មិនសូវជាចង់ធ្វើសង្គ្រាមបង្ហូរឈាមឡើយ តែអ្វីដែលធ្វើអោយ អធិរាជម៉ុងហ្គោលម្នាក់នេះ ធ្វើសង្គ្រាមកាន់កាប់អឺរ៉ុបសឹងទាំងមូលនោះគឺ អាណាចក្រពែក្យរ៍ ។

ឆ្នាំ ១២១៨ ដដែលនេះ ជេន ហ្សុីសខាន់ បានបញ្ជូនរាជទូតម្នាក់ទៅជួប អធិរាជពែក្យរ៍ ក្រោយមកនៅពាក់កណ្តាលឆ្នាំដដែលនោះ អ្នកនាំសារបានបញ្ជូនកញ្ចប់មួយមកដល់ ជេន ហ្សុីសខាន់ កញ្ចប់ដែលនាំមកនូវវិនាសហិនហោចនៃអាណាចក្រពែក្យរ៍ នោះគឺក្បាលរាជទូតម៉ុងហ្គោល ។

ជេន ហ្សុីសខាន់​ ផ្ទុះកំហឹង ក៏​បាន​ប្រមូលទ័ព​ប្រមាណ​ជា ២០ម៉ឺននាក់ វាយលុក​ចូល​​ឈ្លានពាន​អាណាចក្រ​ពែរស៍ ដោយ​បាន​ដាក់​បញ្ជា​ថា អ្នកណា​ដែល​សុខចិត្ត​ដាក់​អាវុធ​ចុះចាញ់​ត្រូវ​ទុក​ឲ្យរស់ ចំណែក​ឯ​ក្រុមណា ឬ​ទីក្រុង​ណា ដែល​មិនចុះចាញ់​​ត្រូវ​សម្លាប់ និង​ដុតកម្ទេច​ឲ្យរាបដល់ដី។ ​បំណង​ចង់​ធ្វើ​ជំនួញ ប្រែក្លាយ​ទៅ​ជា​កំហឹង​ចង់​ធ្វើ​សង្រ្គាម។ កងទ័ព​របស់​ជិនហ្គីស ខាន់ ​បាន​វាយ​​​​ដណ្តើម​កាន់កាប់​អាណាចក្រ​ពែរស៍​ទាំងមូល​ នៅ​ឆ្នាំ​១២២០។ ប្រជាជន​​ពែរស៍​ប្រមាណ​ជា​ជាង​១លាន​នាក់ ទាំងស្រី ទាំងប្រុស ទាំង​ចាស់ ទាំងក្មេង ត្រូវ​ស្លាប់​បាត់បង់​ជីវិត ក្នុង​សង្រ្គាម​នេះ។

ក្រោយ​ពី​បាន​វាយកាន់កាប់​អាណាចក្រ​ពែរស៍​បាន​ហើយ ជេន ហ្សុីសខាន់ បានដឹកនាំ​កងទ័ព​មួយផ្នែក​ធំ​ត្រឡប់​ទៅ​ម៉ុងហ្គោលវិញ ដោយ​នៅ​តាម​ផ្លូវ បាន​ឆ្លៀត​វាយដណ្តើម​យក​អាហ្វហ្កានីស្ថាន និង​ប៉ែក​ខាងជើង​ឥណ្ឌា។ កងទ័ព​មួយ​ផ្នែក​តូច​ទៀត ដែល​មាន​គ្នា​ប្រមាណ​ជា ២ម៉ឺននាក់ ត្រូវបាន​ជិនហ្គីស ខាន់ បញ្ជូន​ឲ្យ​ធ្វើការ​វាយលុក​សំដៅ​ទៅទិស​ខាងលិច ដើម្បី​ជាការពិសោធន៍មើល​ថា តើ​ពួកគេ​អាចវាយលុក​ទៅដល់​ត្រឹមណា ទើប​មាន​អ្នក​អាច​ចេញមុខ​មក​រារាំង​បញ្ឈប់​ដំណើរ​របស់​ពួកគេ​បាន។ ក៏ប៉ុន្តែ​ កងទ័ព​មួយ​ក្រុមនេះ​វាយលុក​ចូល​រហូតទៅដល់​ព្រំដែន​អឺរ៉ុប​ខាងកើត ដោយ​មិនមាន​អ្នក​ណា​អាចរារាំង​បាន។


Main Qimg 5781ce6d86ce2f51305e3ad470ebbeed

ឆ្នាំ១២២៦ ភ្លាមៗ​ក្រោយ​ពី​វិលត្រឡប់​ប្រតិបត្តិការ​យោធា​នៅ​ពែរស៍ ជេន ហ្សុីសខាន់ បាន​នាំកងទ័ព​ចូល​ឈ្លានពាន​ទៅលើ​ទឹកដី​ចិន ដែល​នៅសេសសល់​​ពី​ការ​ឈ្លាន​ពាន​លើកមុន។ ក៏ប៉ុន្តែ នៅ​ខែ​សីហា ឆ្នាំ​១២២៧ នៅ​ក្នុង​ពេល​ដែល​​កងទ័ព​ម៉ុងហ្គោល​កំពុង​វាយ​លុក​ទៅលើ​រាជធានី​របស់​នគរ​សៀ នៅ​ដែនដី​ប៉ែក​ខាង​លិច​ប្រទេស​ចិន ជេន ហ្សុីសខាន់ ក៏​ស្រាប់​ចូលទិវង្គត់ ក្នុង​វ័យ ៦៥​ឆ្នាំ ។ រហូតមកទល់​នឹង​ពេលបច្ចុប្បន្ន​នេះ អ្នក​ប្រវត្តិសាស្រ្ត​នៅតែមិនទាន់​មាន​ការ​ឯកភាព​គ្នា​នៅឡើយ អំពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​ជិនហ្គីស ខាន់។ ខ្លះ​ថា ស្លាប់​ក្នុង​សមរភូមិ​ ក្នុង​ពេល​ប្រយុទ្ធ​ជាមួយ​នឹង​នគរ​សៀ។ ខ្លះ​ទៀត​ថា​ស្លាប់​ដោយ​ជំងឺ ឬ​ដោយ​ធ្លាក់​ពីលើ​ខ្នងសេះ។

អធិរាជ​ ជេន ហ្សុីសខាន់ ទទួល​មរណភាពដោយបន្សល់​ទុក​នូវ​កងទ័ព​​ដ៏​ខ្លាំង​ពូកែ​រាប់សិបម៉ឺននាក់ ហើយ​​គិតមកត្រឹមពេលនោះ ចក្រភព​ម៉ុងហ្គោល​​បាន​កាន់កាប់​ទឹកដី​ដែល​លាតសន្ធឹង​ចាប់តាំង​ពី​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ រហូត​ទៅដល់​អឺរ៉ុប​ខាងកើត។ ទឹកដី​នៃ​ចក្រភព​ម៉ុងហ្គោល​​មាន​ទំហំ​ធំជាង​ចក្រភព​ម៉ាសេដ្វាន់​របស់​អាឡិចសង់ ឡឺក្រង់ (Alexandre le Grand) រហូត​ដល់​ទៅ ៤ដង ហើយ​ធំជាង​ចក្រភព​រ៉ូម រហូតដល់​ទៅ ២ដង។

មរណភាព​របស់​ជិនហ្គីស ខាន់ មិនបាន​បញ្ចប់​ការ​វាតទី​ពង្រីកទឹកដី​នៃ​ចក្រភព​ម៉ុងហ្គោល​នោះទេ។ អហ្កឺដី ខាន់ (Ögedei Khan) កូនប្រុសទី៣​របស់​ជិន​ហ្គីស ខាន់ ដែលឡើង​​ស្នងតំណែង​​ជា​អធិរាជបន្តពី​ឪពុក ព្រមទាំង​អធិរាជ​ជំនាន់ក្រោយៗ​មកទៀត បាន​បន្ត​ធ្វើ​សង្រ្គាម​វាតទីពង្រីក​ទឹកដី​របស់​ចក្រភព​ម៉ុងហ្គោល​ រហូត​កើនឡើង​ទ្វេដង ​​លើស​ពី​សម័យកាល​​អធិរាជជិនហ្គីស ខាន់៕