ទៅសៀមរាប ​ដែលទៅលេងទេ ក្បាលស្ពាន ចម្លាក់ធ្វើអំពីថ្មនៅក្នុងស្ទឹង? ​ស្អាតខ្លាំង ​ថែមទាំងបង្កប់ដោយជំនឿទាក់ទងនឹងសាសនាខ្មែរ

ក្បាលស្ពាន (សហស្រលិង្គ) ​ត្រូវបានគេដឹងថាបានសាងសង់ឡើងដោយ រជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី ១, ព្រះបាទឧទយាទិត្យវរ្ម័នទី ២ នៅក្នុងសតវត្សទី ១១ (១០០២-១០៥០ សូ.វ.ទី១ / ១០៥០-១០៦០ ឧ.យ.វ.ទី២) ដើម្បីឧទ្ទិសថ្វាយ ព្រះសិវៈ, ព្រះវិស្ណុ ដែលស្ថាបនានៅក្នុងស្ថាបត្យកម្មបាពួន  នៅលើទឹកដីខេត្តសៀមរាប។

77194960_244608556956778_13148874872979456_n

ក្បាលស្ពានមានចម្ងាយ ៥០ គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប និងប្រហែល ១៧-១៨ គីឡូម៉ែត្រ ពីប្រាសាទបន្ទាយស្រី កន្លែងនេះត្រូវបានគេស្គាល់ថាជាជ្រលងនៃលិង្គ ១០០០, និងមានផ្លូវឡើងភ្នំប្រវែង ១៥០០ ម៉ែត្រ (ពីក្រោមឡើងទៅលើភ្នំ)។ កន្លែង​នេះមានចម្លាក់ធ្វើអំពីថ្មនៅក្នុងស្ទឹង និងជុំវិញស្ទឹងក្បាលស្ពាន ចម្លាក់ទាំងនោះភាគច្រើនសាងឡើងពីសតវត្សទី ១១ នៃគ្រិស្តសករាជ។ ក្បាល​ស្ពាន​ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​ ព្រះបាទសូរ្យវរ្ម័នទី ១, និងស្ថាបនារួចជាស្ថាពរដោយ ព្រះបាទឧទយាទិត្យវរ្ម័នទី ២។

"" " "

100825224_244608586956775_4882012565707685888_n

ប្រជាជនមានជំនឿ ដោយសារគេយល់ថា ទឹកដែលហូរតាមទីនេះគឺជាប្រភពនៃការចម្រុងចម្រើនននិងត្រជាក់ត្រជុំ ហើយម្យ៉ាងទៀតយកទៅប្រើការក្នុងកសិកម្មផង គេបានឆ្លាក់លិង្គរាប់រយដែល​ស្នង​ ព្រះឥសូរ នៅតាមបាតស្ទឹង ចាប់ពីខាងជើងផែ្នកខាងលើនៃស្ពានថ្មធម្មជាតិ ចុះមកក្រោមរហូតដល់ទឹកធ្លាក់ មានប្រវែង ១៥០ ម៉ែត្រ។ ដូចេ្នះហើយបានជាសិលាចារឹក សំស្រ្កឹត ហៅទីនេះថា «សហស្រលិង្គ» (លិង្គ១០០០)។ កន្លែងខ្លះក៏មានឆ្លាក់យោនីជាបល្ល័ង្គភ្ជាប់ជាមួយផង ចម្លាក់ទាំងនេះ រាយនៅបាតស្ទឹង ប្រវែងប្រមាណ ២០០ ម៉ែត្រ នៅតាមច្រាំងនិងនៅលើជញ្ជាំងខ្លះៗផង។ ក្រៅពីនេះមានចម្លាក់ជាច្រើនកនែ្លងមានរូប ព្រះនារាយណ៍ ផ្ទុំកណ្តាលមហាសមុទ្រ នាអន្តរកប្បមួយ។

គួរឱ្យដឹងផងដែរថា ទឹកដែលហូរកាត់ព្រមទាំងទទួលមន្តពីចម្លាក់ អស់​ទាំង​នេះ​ហើយដែលបង្កើតជា ស្ទឹងឬស្សី ហើយបែកមកជា ស្ទឹងពួក និងស្ទឹងសៀមរាប៕

ប្រភពអត្ថបទ និងរូបភាព៖ អក្សរសាស្រ្តខ្មែរ

78145652_244608886956745_9207882026848354304_n

100087798_244608666956767_1142605482788126720_n


100515705_244608856956748_329401443024896000_n

100830699_244608826956751_8461432155505950720_n

100940579_244608533623447_5246171529791668224_n

101370511_244608636956770_1361879978613932032_n

101813656_244608730290094_4615922883405807616_n

101504907_244608766956757_9080310769328848896_n

101428877_244608786956755_7853632422707986432_n

101404296_244608693623431_6846087319028498432_n