ទេវកថា និង ប្រវត្តិសាស្ត្រនៃ រាសីចក្រ សត្វទី១២ មច្ឆាទេព (Pisces)

Pisces ឬ មច្ឆាទេព ជាសត្វទី ១២ ក្នុងរាសីចក្រ ដែលប្រមូលផ្តុំទៅដោយ ទេវកថាជាច្រើនដែលមាន ផូសុីដន/ណេបថូន (Poseidon/Neptune) គ្រីស៍ (Christ) អាហ្វ្រក់ដាយ៍ (Aphrodite) អេរ៉ូស៍ (Eros) ថៃហ្វូន (Typhon) និង វីស្សនូរ (Vishnu) ។

"Pisces" ជាភាសាឡាទីន (Latin) ដែលមានន័យថា មច្ឆា ឬត្រី វាជានិមិត្តសញ្ញា ចុងក្រោយបង្អស់ក្នុងចំណោមសញ្ញាទាំង១២​ ដែលត្រូវបានចារទុកនៅលើផ្នូររបស់ អេហ្សុីប តាំងពី ២៣០០ឆ្នាំ មុនគ.ស ។

Horoscope_today_pisces_0

"" " "

ក្នុងប្រវត្តិដើមនៃ ទេវកថា ដោយយោងទៅតាម ទេវកថារបស់ ក្រិក ដែលមាន Pisces តំណាងឲ្យសត្វត្រី ហើយជាទូទៅតែងសម្គាល់ដោយសិប្បរូប​ ខយហ្វីស (Koi Fish) ដែលត្រូវបានគេប្រសិទ្ធិនាមថា អាហ្វ្រដាយ៍ (Aphrodite) ឬក៏អាច ហៅបានម្យ៉ាងទៀត គឺ វេននូស (Venus)) ដោយនាងក៏មានកូនប្រុសម្នាក់ឈ្មោះ Eros (ដែលអាចហៅម្យ៉ាងទៀតថា Cupid) ហើយតែងតែក្រឡាខ្លួនដើម្បី គេចពី បិសាច ថៃហ្វុង (Typhon) ។ ថៃហ្វុង (Typhon) ជាបិតានៃគ្រប់ទេវបិសាចទាំងអស់ ដែលស្ថិតក្រោមបញ្ជារបស់ កាយអារ៍ (Gaia) ក្នុងការកម្ទេច ភាវៈមួយប្រភេទ ដែលគេ តែងនិយមហៅថា ព្រះ ហើយ ព្រះ ដែលដឹកនាំដោយ ផាន (Pan) ដែលក្រោយមកបានដាក់ព្រះកាយក្លាយជា ត្រី ព្រមទាំងទម្លាក់ព្រះ កាយទៅក្នុង អុឺហ្វឺត (Euphrates) ។

Zodiac Sign Pisces Vector 9276862


ក្នុងពេលជាមួយគ្នានេះដែរ ក៏មានរឿងតំណាលទេវកថាមួយទៀតដែលថ្លែងថា មច្ឆា ដែលត្រូវបានគេប្រសិទ្ធិនាមថា ភីហ្សុីស (Pisces) ដែលបានការពារ ​អាហ្វ្រដាយ៍ (Aphrodite) និងកូនប្រុស ឲ្យគេចផុតពីគ្រោះថ្នាក់ ដែល ក្រោយមកត្រូវបានចែងក្នុងកំណាព្យពាក្យប្រាំ ដែលកំណាព្យនោះត្រូវបានតែដោយតារាវិទូ ម៉ានីលលើស (Manilius) "Venus Ow'd Her Safety To Their Shape" ។

41tUNhqsy5L._SX310_BO1,204,203,200_

ទេវកថាមួយប្រភេទទៀតដែលថ្លែងថា "ពងមាន់មួយគ្រាប់ ដែលធ្លាក់ទៅទន្លេអ៊ឺហ្វឺត (Euphrates River) ហើយក៏ទើរនៅលើច្រាំងថ្មក្បែរទន្លេនោះ ។ ស្រាប់តែមាន ព្រាប មួយក្បាល មកក្រាបពីលើព្រមទាំងពន្ញាស់ ហើយក៏បង្កឲ្យកើតនូវជីវិតក្រោមទន្លេ នោះគឺ មច្ឆា ឬត្រី ៕

រៀបរៀងដោយ៖ ស្តេចផារាអង់ (ប្រែសម្រួលពី Peachy)