Ads
ស្ត្រីឆ្លាតវៃលែងចំណាយលុយច្រើនហើយ! ​អាហារទាំងនេះផ្ទុកខូឡាជែនជំនួយស្បែកច្រើន ​ហើយបែបធម្មជាតិជាងគេលក់ទៀត

ស្ត្រីឆ្លាតវៃលែងចំណាយលុយច្រើនហើយ! ​អាហារទាំងនេះផ្ទុកខូឡាជែនជំនួយស្បែកច្រើន ​ហើយបែបធម្មជាតិជាងគេលក់ទៀត

ខូឡាជែន គឺជាជាជាតិប្រូតេអ៊ីនម្យ៉ាងដែលអាចជំនួយស្បែករបស់អ្នកស្រស់ថ្លា ក្មេងជាងវ័យ ធ្វើឱ្យសក់ ឆ្អឹងនិងក្រចករឹងមាំ ថែមទាំងអាចជួយឱ្យសម្រកទម្ងន់បានផងដែរ តែនៅពេលដែលវ័យកាន់តែចាស់ វិវឌ្ឍន៍ទៅមុខទៅ សារធាតុខូឡាជែន និងភាពរឹងមាំនៃស្បែក Elastin ប្រាកដបាត់បង់បន្តិចម្តងៗជាមិនខាន ដែលមិនត្រឹមធ្វើឱ្យសុខភាពរបស់អ្នកទ្រុឌទ្រោមទេ តែថែមទាំងធ្វើឱ្យស្បែករបស់អ្នកចាប់ផ្តើមយារធ្លាក់ និងលេចចេញស្នាមជ្រីវជ្រួញផងដែរ។

ដូចនេះហើយមនុស្សជាច្រើនបានបន្ថែមកម្រិតខូឡាជែនតាមរយៈផលិតផល និងភេសជ្ជៈនានាដែលមានដាក់លក់នៅលើទីផ្សារ តែភាគច្រើនវាមានតម្លៃថ្លៃណាស់ ចំណែកគុណភាពក៏មិនដឹងថាមានប្រសិទ្ធភាពល្អឬក៏អត់ដែរ។

Healthy Fruit Vegetable Skin Foods Increase Collagen Production

តែពេលនេះមិនបាច់ចំណាយពេលវេលា និងលុយកាក់ច្រើន អ្នកក៏អាចបន្ថែមកម្រិតខូឡាជែនដល់ស្បែកតាមរយៈការទទួលទានចំណីអាហារបន្លែ ផ្លែឈើ តាមបែបធម្មជាតិមួយចំនួនដែលមានស្រាប់ៗបានផងដែរដូចជា៖ 

# វីតាមីន A

អ្នកគួរតែទទួលទានអាហារដែលជាប្រភេទបន្លែ និងផ្លែឈើដែលសម្បូរទៅដោយវីតាមីនមានពណ៌ទឹកក្រូចរួមមានដូចជា៖ មើមការ៉ុត ល្ពៅ ល្ហុង ក្រូចថ្លុង (ក្រូចថ្លុងតូច) អាព្រីកូត ត្រសក់ស្រូវ ត្រសក់ផ្អរ (zucchini) និងបន្លែផ្លែឈើជាច្រើនផ្សេងទៀត។ ដោយអាហារដែលសម្បូរទៅដោយវីតាមីន A ទាំងនេះអាចជួយស្តារ និងបង្កើនសារធាតុខូឡាជែនក្នុងរាងកាយរបស់អ្នកបាន។

A

# វីតាមីន C

ពពួកបន្លែបៃតង និងផ្លែឈើសម្បូរទៅដោយវីតាមីន C មានសារធាតុប្រឆាំងអុកស៊ីត អាចជួយបង្កើនកម្រិតខូឡាជែនដល់ស្បែករបស់អ្នកឱ្យស្រស់ស្អាតបានផងដែរ។ ដោយវីតាមីន C ទាំងអស់នោះមាននៅក្នុងពពួកផ្លែឈើដែលមានរសជាតិជូរ និងពពួកផ្លែក្រូចដូចជា៖ ផ្លែក្រូចគ្រប់ប្រភេទ ក្រូចឆ្មារ ឬក្រូចឆ្មារសម្បកលឿង ផ្លែស្ត្របឺរី និងផ្លែគីវីជាដើម។

Fruits And Vegetables Containing Vitamin C, Fiber And Minerals, Strengthening Immunity And Healthy Eating


# វីតាមីន E

វីតាមីន E ដែលមាននៅក្នុងរុក្ខជាតិដែលមានជាតិប្រេងធម្មជាតិដូចជា ស៊ុតផ្នែកពណ៌ស ថ្លើម សាច់ក្រហម ប៉េងប៉ោះ ផ្លែគីវី ផ្លែប៉ោម និងផ្លែប៉េស អាចជួយទៅពង្រឹងខូឡាជែន និងភាពបត់បែននៃស្បែកឱ្យកាន់តែរឹងមាំ។ ដូច្នេះអ្នកគួរតែទទួលទានអាហារអស់ទាំងនេះជាប្រចាំ ដើម្បីសុខភាពស្បែក សសៃសក់ ឆ្អឹង និងក្រចកឱ្យកាន់តែរឹងមាំ ព្រមទាំងមានភាពស្រស់ស្អាតទ្វេដង។

Foods Rich In Vitamin E

# ស័ង្កសី

ស័ង្កសីគឺជាសារធាតុរ៉ែពីធម្មជាតិ ដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម អាចរក្សាសុខភាពស្បែកឱ្យសរ្ស់ស្អាត និងបង្កើនកម្រិតខូឡាជែនផងដែរ។ ដូច្នេះអ្នកគួរតែទទួលទានចំណីអាហារ ដែលមានជាតិស័ង្កសីឱ្យបានទៀតទាត់រួមមានដូចជា៖ គ្រឿងសមុទ្រ សាច់ក្រហម ស៊ុតផ្នែកពណ៌ស ទំពាំងបារាំង សណ្តែកសៀង និងគ្រាប់ធញ្ញជាតិមួយចំនួនជាច្រើនផ្សេងទៀត។

Z

# ខ្លាញ់ត្រី

ពពួកត្រីដែលមានសារធាតុខ្លាញ់ឆ្អែត (Fatty acids) អូមេហ្គា៣ ដូចជា៖ ត្រីសាម៉ុង ត្រីសាឌីន និងត្រីធូណា អាចជួយការពារកម្រិតខូឡាជែនកុំឱ្យបាត់បង់ ថែមទាំងអាចជួយបង្កើនកម្រិតខូឡាជែនឱ្យកាន់តែច្រើនផងដែរ។ ម្យ៉ាងវិញទៀត អ្នកក៏អាចប្រើគ្រាប់ថ្នាំខ្លាញ់ត្រីអូមេហ្គា៣បន្ថែមក៏បាន ប្រសិនជាអ្នកពិបាករកប្រភេទត្រីដែលមានអាស៊ីតខ្លាញ់ទាំងអស់នោះ។

ចំណាំ៖ បន្ថែមឱ្យការទទួលទានអាហារដែលជួយបង្កើនកម្រិតខូឡាជែនដល់សុខភាពស្បែក និងសុខភាពរាងកាយទាំងមូល អ្នកក៏គួរតែទទួលទានរបបអាហារផ្សេងៗដទៃទៀត ដែលធ្វើឱ្យអ្នកមានសុខភាពល្អ និងចៀងវាងរាល់ការទទួលទានអាហារដែលមានផលប៉ះពាល់ ព្រមទាំងត្រូវផ្លាស់ប្តូរទម្លាប់រស់នៅដែលមិនល្អផងដែរ ៕

Image 20160405 28970 13h3cym