ផ្លែលម៉ើ ត្រូវបានគេស្គាល់ថាជាប្រភេទផ្លែឈើដ៏ឆ្ងាញ់ពិសា និងពេញនិយមទទួលទាន ពិសេសវាក៏មានតម្លៃថ្លៃគួរសមផងដែរសម្រាប់ប្រទេសកម្ពុជាយើង។ ហើយសូម្បីតែបរទេសក៏និយមទទួលទានផ្លែឈើនេះ ថែមទាំងមានការធ្វើជាដំណាប់ផងដែរ។
នោពេលនេះមិនបាច់បារម្ភថាផ្លែឈើនេះមានតម្លៃថ្លៃ ឬពិបាករកទិញទៀតនោះទេ ផ្លែលម៉ើ ជាច្រើនរយដើម ត្រូវបានដាំយ៉ាងពាសពេញនៅលើទឹកដីខេត្តសៀមរាប ក្នុងស្រុកបន្ទាយស្រី។
នេះបើយោងតាមការផ្សព្វផ្សាយលើគណនីហ្វេសប៊ុកផេក ទៅលេងបន្ទាយស្រី បានឱ្យដឹងថា៖ «
«ផ្លែលម៉ើបន្ទាយស្រី»
“លម៉ើ”ចំនួនជិត ៣០០ដើម ត្រូវបានដាំនៅលើផ្ទៃដីនៃចំការមួយកន្លែង ដែលស្ថិតនៅក្នុងភូមិស្គន់។ វាជាឆ្នាំដំបូងក្នុងការប្រមូលភោគផល ដែលមានរយះពេលដាំ ៣ឆ្នាំ ហើយប្រជាជនមួយចំនួន ក៏បានទៅលេងដល់ចំការនេះផងដែរ ។
លម៉ើ គឺជាប្រភេទផ្លៃឈើមួយដែលមានរសជាតិផ្អែមឆ្ងាញ់ អាចជួយសម្រួល ដំណើរការរំលាយអាហារបានល្អ។ វាត្រូវបានគេចាត់ទុកថា ជាផ្លៃដែលមានប្រយោជន៍ក្នុងការការពារមហារីកពោះវៀន។ ដូចគ្នានេះផងដែរ វាអាចបង្កើនកម្រិតថាមពលរបស់អ្នក ក្នុងរយៈពេលកន្លះម៉ោងបន្ទាប់ពីញាំវារួច ។ ហើយវាក៏មានអត្ថប្រយោជន៏ល្អៗជាច្រើនផ្សេងទៀតដល់សុខភាព ។
គាំទ្រផលិតផលកសិកម្មក្នុងស្រុក ក៏ដូចជាបានជួយបង្កើនការលើកកំពស់ដល់ប្រជាកសិករខ្មែរផងដែរ ។
ទីតាំង : ភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប»៕
ប្រភពរូបភាព៖ ទៅលេងបន្ទាយស្រី