Ads
ញញើតខ្លាំង! ប្រយ័ត្នផងអ្នកលេងទឹក ​ពេលនេះជួបហើយករណី ឈ្លើងចូលក្នុងខ្លួនរស់តាមរន្ធបង្ហួរនោមខាងក្រៅ​ ​

ញញើតខ្លាំង! ប្រយ័ត្នផងអ្នកលេងទឹក ​ពេលនេះជួបហើយករណី ឈ្លើងចូលក្នុងខ្លួនរស់តាមរន្ធបង្ហួរនោមខាងក្រៅ​ ​

ដូចយើងបានដឹងហើយថា ​ឈ្លើងគឺជាសត្វ​ទឹក​ឥត​ឆ្អឹង ស្បែក​ស្វិត ​យឺត រអិល ដែលតាម​ទាម​ជញ្ជក់​ឈាម​មនុស្ស និងសត្វគ្រាប់ប្រភេទរហូតដល់ខ្សោះឈាមស្លាប់ក៏មាន  ប្រសិនជាមិនបេះវាចេញឱ្យឆាប់រហ័សនោះទេ។ ​ដោយសត្វនេះអាចសំងំរស់នៅក្នុងខ្លួនមនុស្ស សត្វបាន បើវាមានឱកាសចូលទៅនោះ ​ដែលអាចប៉ះពាល់សុខភាព និងអាយុជីវិត។

ហើយថ្មីៗនេះផងដែរ ​ករណីឈ្លើងទាមមួយធ្វើឱ្យបុរសម្នាក់នោមចេញមកចេញឈាម ​ទាំងមិនដឹងមូលហេតុ  តែពេលពិនិត្យទៅទើបដឹងថាគឺជាសត្វឈ្លើងរស់នៅរន្ធបង្ហូរនោមខាងក្រៅ ​ឃើញហើយគួរឱ្យញញើត។

105700459_2608071162841429_1489355205235138526_o

104469828_2608071239508088_8181498385918268392_o

នេះពើយោងតាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការ ​របស់ មន្ទីរពេទ្យកាល់ម៉ែត្រ បានឱ្យដឹងថា៖ «

ឈ្លើងចូលតាមរុន្ធបង្ហួរនោមខាងក្រៅ!

ជាករណីកម្ររមួយ បានកើតឡើងលើអ៊ំប្រុសម្នាក់ ដោយគាត់មានការឈឺចាប់ខ្លាំង ហើយនោមមកឈាមរហូត។ បន្ទាប់ពីការមកដល់មន្ទីរពេទ្យ និងបានសួរនាំលោកអ៊ំ កើតមានអាការៈនេះបន្ទាប់ពីគាត់ចុះងូតទឹកស្រះមួយនៅជាយទីក្រុងភ្នំពេញ ដោយមានឈ្លើងចូលតាមរុន្ធបង្ហួរនោម និងគាត់បានចាប់ តែវាដាច់ជា2កំនាត់ មានមួយកំនាត់ចូលក្នុងបង្ហួរនោមខាងក្រៅរបស់គាត់។

ដោយបានប្រើឧបករណ៍ទំនើប cystoscopie ឆ្លុះមើល គ្រូរពេទ្យបាន៖

- ឈ្លើងក្នុងបង្ហួរនោមខាងក្រៅ(ប្រដាប់ភេទ)គាត់រហូតដល់ប្លោកនោម។


- ប៉ូមយកឈាមកកចេញបាន 500ml

- ហើយឃើញមានរបួសដោយឈ្លើងខាំតូចៗ 2ទៅ3mm ចំនួន5កន្លែង

- យើងបានដុតនឹង Resectoscope bipolar ដើម្បីឃាត់ឈាម ហើយបានចាប់យកឈ្លើងចេញបានដោយសុវត្ថិភាព។ អ្នកជំងឺបានស្រួលខ្លួនលែងមានការឈឺចាប់ លែងនោមឈាម ក៏ត្រលប់ទៅផ្ទះថ្ងៃបន្ទាប់។

សូមបងប្អូនប្រុងប្រយ័ត្ន ក្នុងការទៅលេង ឬចុះងូចទឹក ជាពិសេសក្នុងវដូវវស្សានេះ ព្រោះសម្បូរទៅដោយពពួកសត្វទាំង ដូច្នេះបើលោកអ្នកមានអាការៈដូចដែលបានលើកឡើង សូមអញ្ជើញមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការពិគ្រោះ និងព្យាបាលបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាព »៕

ប្រភព៖ Calmette Hospital

S 57

104873559_2608071542841391_8726089597537138181_o

105414573_2608071209508091_2557177003463979421_o

105898030_2608071352841410_5067048943387863839_o