Ads
កាចិញ្ចឹមកូនៗ ៤ប្រភេទនៅពេលបច្ចុប្បន្ន តែមានតែ ១របៀបតែប៉ុណ្ណោះដែលល្អសម្រាប់អនាគតកូនៗ

កាចិញ្ចឹមកូនៗ ៤ប្រភេទនៅពេលបច្ចុប្បន្ន តែមានតែ ១របៀបតែប៉ុណ្ណោះដែលល្អសម្រាប់អនាគតកូនៗ

បច្ចុប្បន្ននេះការចិញ្ចឹមបីបាច់កូនៗ មិនមែនជារឿងងាយស្រួលទេ ព្រោះសង្គមបច្ចុប្បន្នហាក់បើកទូលំទូលាយពេក ​ដែលអាចផ្តល់ផលទាំងល្អ និងអាក្រក់ដល់អនាគតកូនៗ។ ដូច្នេះយើងជាឪពុកម្តាយក៏ត្រូវទាមទារការចិញ្ចឹមកូនៗតាមវិធីដែលល្អ និងត្រឹមត្រូវ ព្រោះអត្តចរិត ឥរិយាបថ មារយាទរបស់កូន គឺជាលទ្ធផលពីការចិញ្ចឹមបីបាច់​របស់ឪពុកម្ដាយ។ ពោល បើឪពុកម្ដាយចិញ្ចឹមកូនបែប​ណា កូននឹងទៅជាបែបនោះ ដូចពាក្យចាស់លោកពោលថា “សាបព្រោះ​គ្រាប់ពូជអ្វី ទទួលបានផលនោះ”។

69265424_10157574898450859_3522832579629678592_o

ហើយខាងក្រោមនេះការចិញ្ចឹមកូនមាន៤ប្រភេទ ក្នុងពេលបច្ចុប្បន្ន ៖

ទី១. កូនត្រូវតែធ្វើតាមឪពុកម្ដាយ បើមិនធ្វើតាមវ៉ៃ៖ ការចិញ្ចឹមកូនបែបនេះ ពុំទទួលបានលទ្ធផលល្អនោះឡើយ គឺច្រើនតែបរាជ័យ។ ហេតុ​អ្វី? ព្រោះបើឪពុកម្ដាយមិនផ្ដល់ឱកាសឱ្យកូនធ្វើអ្វីតាមគំនិតរបស់គេទេ ថ្ងៃក្រោយកូននឹងក្លាយជាមនុស្សគ្មានម្ចាស់ការ ខ្លាចគេ ចាញ់ប្រៀបគេ មិនហ៊ានបញ្ចេញមតិយោបល់ ចូលក្នុងសង្គមអត់ចុះ និងធ្វើនេះធ្វើនោះចេះតែខ្លាចខុស។

ទី២.មិនខ្វល់ពីកូន ចង់កូនធ្វើអីក៏ធ្វើទៅ៖ ការចិញ្ចឹមកូនបែបនេះ ធ្វើ​ឱ្យកូនខ្វះភាពកក់ក្ដៅ ឯកោ បាក់ទឹកចិត្ត មានបញ្ហាផ្លូវចិត្ត និង​អាចធ្វើឱ្យកូនទៅសេពគប់បាបមិត្ត ដែលនាំឱ្យគេក្លាយជាមនុស្ស​មិនល្អនៅក្នុងសង្គម។ នៅក្នុងសង្គមខ្មែរយើងសម្បូរឪពុកម្ដាយចិញ្ចឹមកូនតាមបែបប្រភេទទី១ និងប្រភេទទី២នេះណាស់ ម្ល៉ោះហើយទើបធ្វើឱ្យយុវជនយើងមួយចំនួនក្លាយជាទំពាំងស្អុយ។

46241108_2035768449819587_1902245271710990336_o


ទី៣. អនុញ្ញាតឱ្យកូនធ្វើអ្វីក៏ធ្វើទៅ(ផ្ដល់ឯករាជ្យភាពដល់កូន) គ្រាន់​តែ​តាមដានតិចតួច៖ ការចិញ្ចឹមកូនបែបនេះ ច្រើនតែធ្វើឱ្យកូនច្រឡើសបើស គ្រួសារគ្មានសណ្ដាប់ធ្នាប់ ឬរញ៉េរញ៉ៃក្នុងគ្រួសារ ព្រោះឪពុកម្ដាយចាត់ទុកកូនដូចជាពួកម៉ាក ដូចមិនមែនជាកូន។ ការចិញ្ចឹមកូនបែបនេះ ក៏មិនសូវទទួលបានលទ្ធផលល្អប៉ុន្មានដែរ។

ទី៤. គ្រួសារមានវិន័យត្រឹមត្រូវ ៖ ឪពុកម្ដាយដាក់វិន័យឱ្យកូនសមរម្យ ​(វិន័យក្នុងគ្រួសារមិនធូររលុងពេក និងមិនតឹងរ៉ឹងពេក) មិនតាមចិត្តកូនគ្រប់យ៉ាងជ្រុលពេក តែមានទំនាក់​ទំនងជិតស្និទ្ធជាមួយកូន និងផ្ដល់​ឱកាសឱ្យកូនពន្យល់ហេតុផល ហើយទទួលស្ដាប់ហេតុផលរបស់កូន។

101884323_10158533723935859_5118896624284675358_o

ការចិញ្ចឹមកូនប្រភេទទី៤ គឺទទួលបានលទ្ធផលល្អជាងការចិញ្ចឹមកូនប្រភេទទី១ ទី២ និងប្រភេទទី៣៕

ប្រភព៖ សម្រង់ប្រសាសន៍លោកឧកញ៉ា_វេជ្ជបណ្ឌិត_គួច_ម៉េងលី_ដោយក្រុមការងារ_MJQUP

106006439_10158586012105859_4891179606930101629_o