Ads
ភាពខុសគ្នារវាងផែនការសេដ្ឋកិច្ចជនជាតិជប៉ុន និងជនជាតិខ្មែរ ​ដែលគួរតែអានឱ្យចប់ ហើយពិចារណាដោយខ្លួនឯង

ភាពខុសគ្នារវាងផែនការសេដ្ឋកិច្ចជនជាតិជប៉ុន និងជនជាតិខ្មែរ ​ដែលគួរតែអានឱ្យចប់ ហើយពិចារណាដោយខ្លួនឯង

បន្ទាត់ដ៏វែងនៃសេដ្ឋកិច្ចផែនការជនជាតិជប៉ុន និង ជនជាតិខ្មែរ ​ដែលមើលទៅហាក់មានលក្ខណៈខុសគ្នាដាច់  ដោយយោងតាមមេរៀនអាជីវកម្មមួយ។ ​តែនេះគ្រាន់តែជាអត្ថបទឱ្យមានការធ្វើពិចារណា ​យើងខ្ញុំមិនហ៊ានសម្អាងថាវាខុសទាំងស្រុង ​ឬត្រូវទាំងស្រុងដែរ។

#មេរៀននៃការបោះបង់ស្ថានីយប្រេងចោល

មនុស្សទី១ មកភូមិដាច់ស្រយាល បើកស្ថានីយមានអតិថិជនជាច្រើនគាំទ្រ។

មនុស្សទី ២ មកមើលឃើញមនុស្សត្រូវការប្រេងប្រើប្រាស់ច្រើន។ ខ្ញុំគិតថានឹងមានមនុស្សដែលចង់ញ៉ាំអី ដូច្នេះបើកភោជនីយដ្ឋាន នោះអាជីវកម្មគឺល្អ

មនុស្សទី៣ បានមកមើលឃើញស្ថានីយ ភោជនីយដ្ឋាន ខ្ញុំគិតថាប្រជាជននឹងចង់សម្រាកនៅពេលធ្វើដំណើរ។ ដូច្នេះបើកអាជីវកម្មសណ្ឋាគារ នោះអាជីវកម្មកាន់តែល្អ

មនុស្សទី៤ មកមើលឃើញ ស្ថានីយ៍ ភោជនីយដ្ឋាន សណ្ឋារគារ ខ្ញុំគិតថានឹងមានហាងលក់ដូរ ងាយស្រួលដើម្បីផ្តល់សេវាសម្រាប់មនុស្សដែលចង់ទិញឥវ៉ាន់។

ពីភូមិតូចមួយ វាបានក្លាយជាការរីកចំរើន ហើយប្រជាជនជប៉ុនសុទ្ធតែជាអ្នកមានគំនិត ពូកែធ្វើការជួញដូរបែបនេះ។

0c7497a5312d16e4a362e0440259d672

Img 0.81188900 1567854424

ប៉ុន្តែ ខ្មែរយើងមួយចំនួន ដែលរៀនតគ្នា យល់បែបនេះវិញ ៖


មនុស្សទី១ មកដល់ភូមិដាច់ស្រយាល បើកស្ថានីយ មានអតិថិជនជាច្រើនគាំទ្រ។

មនុស្សទី២ មកមើលហើយបើកស្ថានីយមួយទៀតក្បែរនោះ ខ្ញុំចង់ប្រកួតប្រជែងជាមួយដើម្បីកាត់បន្ថយតម្លៃប្រេងអោយអតិថិជនស្គាល់ពីអាជីវកម្មខ្ញុំ

មនុស្សទី៣ មកមើលហើយបើកស្ថានីយប្រេងមួយទៀតក្បែរនោះដូចគ្នា ខ្ញុំចង់ប្រគួតប្រជែងដើម្បីកាត់បន្ថយបរិមាណអោយអតិថិជនស្គាល់ពីអាជីវកម្មខ្ញុំ

មនុស្សទី៤ មកដល់បើកស្ថានីយមួយទៀត ខ្ញុំចង់ប្រកួតប្រជែងដើម្បីកាត់បន្ថយលើគុណភាពអោយអតិថិជនស្គាល់ពីអាជីវកម្មខ្ញុំ

មនុស្សទី ៥ និងទី ៦ ៧ បានចូលដង្ហែក្បួនដើម្បីបើកស្ថានីយទីបញ្ចប់នៃការប្រគួតប្រជែងបានបំផ្លាញមុខរបរ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនហើយក្លាយទៅជាស្ថានីយ៍បោះបង់ចោល។ ភូមិនេះបានវិលត្រឡប់ទៅកាន់ភាពដាច់ស្រយាលដូចមុនដដែល។

ខ្ញុំមិនគិតថាការប្រគួតប្រជែងជារឿងល្អក្នុងអាជីពទេ ប៉ុន្តែពីមិត្តជិតខាងភូមិក្បែររបងក្លាយជាសត្រូវគឺជារឿងសែនអាក្រក់ នោះមិនមែនការប្រយុទ្ធដើម្បីរស់ទេ ជួនកាលមនុស្សមានវិធី និងរបៀបរកផលរបរប្រសើរជាងការយកឈ្នះចាញ់បែបនេះ។

103853408_1145213275835747_8769144764474981739_n

នៅក្នុងប្រទេសជប៉ុនគឺជាគំរូនៃពិភពលោក និងទទួលបានជោគជ័យយ៉ាងខ្លាំង។ យើងមើលសង្គមយើង ការប្រកួតប្រជែងក្នុងអាជីព តើប្រជាជនក្រីក្រទទួលបានផលមិនល្អពីយើងអីខ្លះ? ចុងក្រោយប្រសិនបើមិនអាចរស់បានវាត្រូវតែបញ្ឈប់

សង្គមនោះ និងត្រូវដើរថយក្រោយដូចគ្នា។

ឥឡូវនេះខ្ញុំមានសំនួរថា តើខ្មែរនិយមការប្រកួតប្រជែងណាស់មែនទេ អ្នកមិនខ្លាចថាខ្លួនជាម្ចាស់ដែរ និងទទួលបរាជ័យ ម្តងយើងម្តងគេទេអី?

ប្រភពអត្ថបទ៖  ត៉ាន់ ប៉ា