Ads
ពិតមែនទេ! ពីរ បី សប្តាហ៏ខាងមុខនេះ ភ្លើងលំអ ផ្លូវផាប់ស្ត្រីត នឹងចាប់ពន្លឺវិញហើយ ជួបគ្នាឆាប់ៗ

ពិតមែនទេ! ពីរ បី សប្តាហ៏ខាងមុខនេះ ភ្លើងលំអ ផ្លូវផាប់ស្ត្រីត នឹងចាប់ពន្លឺវិញហើយ ជួបគ្នាឆាប់ៗ

អស់រយៈពេលជាច្រើនខែមកហើយ ​ដែលវីរុស ​Covid-19  ថ្មីបានចូលវាយលុកក្លាយជាវីរុសឆ្លងជាសកលទូទាំងប្រទេស ​ថែមទាំងកើតមានជាច្រើករណីនៅក្នុងប្រទេសកម្ពុជាយើងផងដែរ ​តែក៏មានករណីអ្នកជាសះស្បើយជាបន្តបន្ទាប់មិនមានសភាពរាលដាលធ្ងន់ដូចប្រទេសដទៃ និងប្រទេសជិតខាងយើងឡើយ។

នេះក៏ដោយសារតែអនុសាសន៍ណែនាំរបស់ប្រមុខរដ្ឋាភិបាល និងវិធានការដ៏តឹងរ៉ឹងរបស់ក្រសួងសុខាភិបាលកម្ពុជា ​ដែលមានការអនុវត្តផែនការអនាម័យ និងការពារបានទាន់ពេលវេលា ​ទាំងការបិទកម្មវិធីជួបជុំ  បិទសាលារៀន  បិទទីកន្លែងកម្សាន្តសប្បាយនាពេលរាត្រឹ ​ដូចជាកន្លែងម៉ាស្សា ក្លឹប  ឌីក្កួ និងខារ៉ាអូខេជាដើមផងដែរនោះ។

92242397_2513702705508849_543009494007808000_o

តែថ្មីៗនេះ អាចថាជាដំណឹងល្អមួយ ក្រោយកម្ពុជាអាចទប់ស្កា់ត់ និងបង្ការការាលដាលនៃវីរុសនេះបានល្អ ​ពេលនេះ តំបន់ ផាប់ស្ត្រីត នាខេត្តសៀមរាប បានប្រកាសថា ​ទីកន្លែងសប្បាយជួបជុំមួយនេះ នឹងធ្វើការបើកដំណើរការក្នុងរយៈពេល ​២ ​៣ សប្តាហ៍ខាងមុខនេះហើយ បន្ទាប់ពីបិទដំណើរការរយៈពេលប៉ុន្មានខែ តាមការណែនាំពីក្រសួងពាក់ព័ន្ធ។ ​ចំពោះការប្រកាសនេះយើងមិនដឹងថាជាព័ត៌មានពិត ​ឬយ៉ាងណានោះទេ  ព្រោះមិនទាន់មានសេចក្តីប្រកាសចេញពីក្រសួងពាក់ព័ន្ធនៅឡើយទេ ​ដូច្នេះយើងមានតែរង់ចាំតានដានប្រភពព័ត៌មានជាផ្លូវការជឿជាក់ជាបន្តទៀតសិន។

យ៉ាងណាៗ ​កុំភ្លេចថែរក្សាអនាម័យ  និងរក្សាគម្លាតឱ្យបានល្អ ​ដើម្បីចៀសវាងការឆ្លងរាលដាលនៃវីរុសនេះជាថ្មីណា!


S 4846

104806016_2578586599020459_952139900009794945_o

105846832_2578586902353762_6829505370801176476_o

105554438_2578587069020412_6907654603165641082_o