Ads
ផ្កាសាគូរ៉ា ១០០០ដើម ត្រូវបានចាប់ផ្ដើមដាំនៅតាមកំណាត់ផ្លូវទៅកាន់ប្រាសាទបន្ទាយស្រីហើយ !

ផ្កាសាគូរ៉ា ១០០០ដើម ត្រូវបានចាប់ផ្ដើមដាំនៅតាមកំណាត់ផ្លូវទៅកាន់ប្រាសាទបន្ទាយស្រីហើយ !

អភិបានស្រុកបន្ទាយស្រីលោក ឃីម ហ្វីណង់ ដែលត្រូវបានទទួលការកោតសរសើរជាខ្លាំងក្រោមស្នាដៃដឹកនាំរបស់លោក ដែលបានអភិវឌ្ឍស្រុកបន្ទាយស្រី ខេត្ត សៀមរាប ទៅជាស្រុកមួយដ៏គម្រូក្នុងប្រទេស ។

ដោយឡែកថ្ងៃ ២៨ ខែ មិថុនា ឆ្នាំ ២០២០ នេះ អភិបាលស្រុកបន្ទាយស្រី បានចាប់ផ្ដើមដាំផ្កា សាគូរ៉ា នៅតាមកំណាត់ផ្លូវទៅប្រាសាទបន្ទាយស្រី ចំនួន ១០០០ដើម  ។

សូមអានលម្អិតនៃការបង្ហោះតាមហ្វេសបុកផ្ទាល់របស់ លោក អភិបាលស្រុកផ្ទាល់ ដែលមានខ្លឺមសារដូចតទៅ ៖

ទីបំផុត ដើមផ្កាក្ងោកនិងផ្កាសាគូរ៉ាជំទង់ៗ ចំនួន១០០០ដើម ត្រូវបានចាប់ផ្តើមដាំនៅលើកំណាត់ផ្លូវទៅកាន់ប្រាសាទបន្ទាយស្រីហើយ!

កម្មវិធីនេះ ប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ប្រធានក្រុមការងារចុះជួយឃុំខ្នារសណ្តាយ ដែលជាអ្នកផ្តួចផ្តើមគំនិត និងឧបត្ថម្ភដើមផ្កាទាំងអស់នេះជូនដល់រដ្ឋបាលស្រុកបន្ទាយស្រីដាំលម្អនៅតាមដងផ្លូវ។ ក្នុងនោះក៏មានការចូលរួមពីបងប្រធាន ប្រាក់​ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប យុវជនសសយកខេត្ត យុវជនស្ម័គ្រចិត្តមកពីអង្គការដៃគូ មន្ត្រីរាជការនៅក្នុងស្រុក ប្រជាការពារ និងជាពិសេសមានការចូលរួមពីប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះដោយផ្ទាល់ផងដែរ។ វត្តមាន និងការចូលរួមរបស់ប្រជាជនទាំងនេះជាការចាំបាច់ណាស់ដើម្បីជួយស្រោចទឹក ដាក់ជី ថែរក្សា ក៏ដូចជាជួយសម្អាត ជម្រះស្មៅ ដាំផ្កាបន្ថែមផងដែរ។

ក្នុងនាមអភិបាលស្រុក ខ្ញុំបាទសូមថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម សែម សុវណ្ណនី ដែលបានជួយជ្រោមជ្រែងអោយរដ្ឋបាលអាចរៀបចំកែលម្អសោភ័ណភាព និងបន្ថែមភាពស្រស់បំព្រងនៅតាមដងផ្លូវដ៏សំខាន់មួយនេះអោយស័ក្តិសមជាស្រុកទេសចរណ៍។ រដ្ឋបាលស្រុកនឹងបន្តស្វែងរក និងរៀបចំដាំដើមផ្កាក្ងោកនិងផ្កាសាគូរ៉ាប្រភេទនេះបន្ថែមទៀត អោយបានពេញតាមបណ្តោយដងផ្លូវទាំងមូល ក៏ដូចជាអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ ចូលរួមដាំផ្កាផ្សេងៗទាំងតូចទាំងធំ ទាំងខ្ពស់ទាំងទាប នៅតាមរបង និងតាមមុខផ្ទះបន្ថែមទៀត ដើម្បីបង្កើនភាពទាក់ទាញរឹតតែខ្លាំងសម្រាប់ភ្ញៀវទេសចររាប់លាននាក់ដែលឆ្លងកាត់ផ្លូវនេះក្នុងមួយឆ្នាំៗ។

#២០២០បន្ទាយស្រីស្អាត | #បន្ទាយស្រីដែនដីដ៏ស្រស់ត្រកាល ៕

104485772_267193198035730_1846310232195880379_o

104808117_267186838036366_8279372763398193933_o

104834423_267185294703187_18742594963737615_o

104981586_267193388035711_2351933861705314098_o

105042104_267186764703040_2164283132296458758_o

105298074_267192888035761_1454138991130106559_o

105317844_267187288036321_370256287759460433_o

105409493_267187948036255_2663330978994656934_o

105490772_267192528035797_6556617121353626425_o

105494411_267192294702487_3137796087757969072_o

105570467_267192724702444_6990172386052421315_o


105628667_267192218035828_5616163231875918146_o

105642758_267187491369634_8904421056930921051_o

105655431_267187901369593_171098184406826403_o

105769043_267187851369598_840873448510599192_o

105896049_267193291369054_3887788272376306547_o

105909493_267185244703192_5718400130070826986_o

106098158_267193011369082_6769633102903521452_o

106128728_267186948036355_3549177019611357990_o

106230815_267185098036540_8325488825058555653_o

106348425_267185198036530_2122793116176594932_o

106374251_267186541369729_23186526688109079_o

106436050_267185328036517_712656074246755266_o

106478334_267193134702403_3515769928158773667_o

106480530_267193744702342_1017448066171927587_o

106480634_267186878036362_2121757370608517764_o

106536991_267186608036389_1120813083562907011_o

106561167_267193988035651_8895067940842360308_o