Ads
ឈឺចិត្តហ្មង! អត់ដែលដឹងសោះថា ​គ្រាន់ទឹកក្រូចច្របាច់ស្រស់មួយកែវ​​ជួយសុខភាព និងសម្រស់បានច្រើនលើសលប់ដោយមិនបាច់ប្រើថ្នាំ

ឈឺចិត្តហ្មង! អត់ដែលដឹងសោះថា ​គ្រាន់ទឹកក្រូចច្របាច់ស្រស់មួយកែវ​​ជួយសុខភាព និងសម្រស់បានច្រើនលើសលប់ដោយមិនបាច់ប្រើថ្នាំ

ក្រូច ត្រូវបានគេដឹងថាជាផ្លែឈើដែលងាយស្រួលរក ងាយស្រួលទិញ ថែមទាំងមានតម្លៃសមរម្យអាចរកទទួលទានបាន ។ ហើយក្រៅពីផ្អែម ជូរឆ្ងាញ់នោះ ក្រូចក៏ត្រូវគេរកឃើញថាមានផ្ទុកនូវវីតាមីន និងសារធាតុរ៉ែសំខាន់ៗជំនួយសុខភាព និងព្យាបាលជំងឺច្រើនយ៉ាងដោយមិនបាច់ប្រើថ្នាំប្រសិនជាទទួលទានទៀតទាត់។

តោះ! មកតាមដាន គុណប្រយោជន៍ នៃការទទួលទានទឹកក្រូចច្របាច់ស្រស់ធម្មជាតិទាំងអស់គ្នា៖

Drinking Orange Juice Everyday 770x402

១. ពង្រឹងប្រព័ន្ធការពាររាងកាយ

ប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធរាងកាយ នឹងកាន់តែរឹងមាំដោយសារតែផ្លែក្រូចមានផ្ទុកនូវ វិតាមីន C ដ៏ច្រើនលើសលប់ដែលរាងកាយត្រូវការ។

ក្រៅពីពង្រឹងសុខភាពឱ្យរឹងមាំអាចទប់ស្កាត់មេរោគ និងជំងឺផ្សេងៗបាននោះ វាថែមទាំងជួយជួសជុលប្រព័ន្ធសរសៃឈាម ជំនួយស្បែក សក់ ក្រចក និងឆ្អឹងឱ្យកាន់តែមានសុភាពល្អ រឹងមាំផងដែរ។

២.បង្ការការរលាករាងកាយ

ទឹកក្រូចច្របាច់ ដែលផ្ទុកសារធាតុជំនួយច្រើនមួយនេះ អាចជួយឱ្យប្រព័ន្ធក្នុងរាងកាយរឹងមាំ ការពារការរលាកប្រព័ន្ធសរសៃឈាម រោគស្ត្រេស និងប្រឆាំងរ៉ាឌីកាល់សេរីដែលប៉ះពាល់សុខភាព ហើយពិសេសនោះគឺកាត់បន្ថយហានិភ័យនៃជំងឺទាក់ទងការស្ទះសរសៃឈាម និងជំងឺបេះដូងបានល្អ។

D3abf941d3c06a37e932afc97bd4c681c117080f

៣. សម្ពាធឈាមដំណើរការ

ក្រូច មានផ្ទុកសារធាតុពិសេស ដែលធ្វើឱ្យសម្ពាធឈាមក្នុងរាងកាយរបស់អ្នកដំណើរការប្រក្រតី ការពារការឡើងឈាម និងជំងឺលើសសម្ពាធឈាមបានល្អ។ក្រៅពីនោះទឹកក្រូចជួយគ្រប់គ្រងទម្ងន់របស់អ្នកបាន ថែមទាំងជំនួយសរសៃឈាម និងជំនួយសុខភាពទូទៅទាំងរាងកាយរួមទាំងសុខភាពបេះដូងផងដែរ។

៤. គ្រប់គ្រងជាតិខ្លាញ់អាក្រក់

វីតាមីន C Folate និងសារធាតុពិសេសៗនៅក្នុងផ្លែក្រូច អាចជួយកាត់បន្ថយជាតិខ្លាញ់មិនល្អកូឡេស្តេរ៉ល ដែលប៉ះពាល់ដល់ការឡើងទម្ងន់ និងសុខភាពសរសៃបេះដូងបានយ៉ាងល្អ ប្រសិនជាអ្នកទទួលទានផ្លែក្រូច ឬទឹកក្រូច១កែវជាទៀតទាត់។

៥. ពង្រឹងសុខភាពបេះដូង

សារធាតុពិសេសៗនៅក្នុងផ្លែក្រូច ស្ទើរអាចនិយាយបានថាអាចជួយសុខភាពក្នុងខ្លួនបានគ្រប់យ៉ាង ពិសេសសុភាពបេះដូង និងសរសៃឈាម ដែលមានភាពពាក់ព័ន្ធគ្នា។ ពោលក្រៅពីការពារសុខភាពនេះដូង និងសរសៃឈាម អាចឱ្យលោកអ្នកចាកឆ្ងាយពីបញ្ហាសុខភាពទាំងនោះទៀតផង។


60919180_2027649327529230_854554670629126144_o

៦. ជំនួយសុខភាពអ្នកជក់បារី

ការជក់បារីពិតជាប៉ះពាល់សុខភាពបេះដូង និងសួតណាស់ ដែលអ្នកត្រូវតែធ្វើការផ្តាច់ឱ្យបាន។ តែយ៉ាងណាប្រសិនជាអ្នកស្ថិតនៅក្នុងដំណាក់កាលកំពុងតែផ្តាច់បារី ឬធ្លាប់មានប្រវត្តិជក់បារី ការទទួលទានទឹកក្រូច អាចជួយលាងជាតិពុល និងការសំណល់មិនល្អនៅក្នុងរាងកាយអ្នកបាន ថែមទាំងចាប់ផ្តើមជំនួយបេះដូង សួត និងលំពែងរបស់អ្នកដែលខូចខាតដោយសារតែការជក់បារីឱ្យវិលត្រលប់មកសុខភាពល្អជាប្រក្រតីបន្តិចម្តងៗផងដែរ។

៧. ការពារជំងឺខ្វះគ្រាប់ឈាម

ការតមអាហារ ដែលមានជាតិសាច់ និងបញ្ហារាងកាយដែលខ្វះជាតិដែក ធ្វើឱ្យអ្នកអាចកើតជំងឺស្លេកខ្លាំង និងកើតជំងឺខ្វះឈាមបាន។ តែយ៉ាងណា ការទទួលទានទឹកក្រូចត្របាច់អាចជួយបង្កើនជាតិដែកក្នុងរាងលាយឡើងវិញ ធ្វើឱ្យសុខភាពអ្នកល្អ ថែមទាំងអាចការពារ និងព្យាបាលជំងឺខ្វះគ្រាប់ឈាមក្រហម។

៨. ការពារជំងឺមហារីក

តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តបានឱ្យដឹងថាសារធាតុសំខាន់នៅក្នុងផ្លែក្រូចអាចជួយការពាររ រាងកាយ និងកោសិការាងកាយ ដែលអាចធ្វើឱ្យមានហានិភ័យនៃជំងឺមហារីកនាពេលអនាគត។ ហើយបន្ថែមពីនេះ ថែមទាំងអាចទប់ស្កាត់ការដុះសាច់កោសិកាមហារីក និងការពារមហារីកពោះវៀនផងដែរ។

Orange Juice 1296x728 Feature

៩. ការពារក្រួសក្នុងតម្រងនោម

ព្រោះតែផ្លែក្រូចមានវីតាមីន និងរ៉ែពិសេសៗនោះ វាអាចជួយឱ្យរាងកាយបញ្ចេញកាកសំណល់បានល្អ អាចការពារការកើតក្រួសក្នុងតម្រងនោម ថែមទាំងកាត់បន្ថយការឡើងជាតិអាស៊ីតអ៊ុយរ៉ិចបានល្អប្រសើរទៀតផង។

១០. ជំនួយស្បែក និងការពារកាំរស្មី UV

វីតាមីន C និងសារធាតុពិសេសក្នុងផ្លែក្រូចពិតជាពិសេសណាស់ នៅក្នុងការជំនួយកោសិការាងកាយទាំងមូល និងកោសិកាស្បែកឱ្យមានសុខភាពល្អ។ ហើយការដែលធ្វើឱ្យកោសិកាស្បែកសុខភាពល្អ នោះ នឹងធ្វើឱ្យស្បែករាងកាយរបស់អ្នកប្រែជាភ្លឺ ស្រស់ថ្លា ម៉ដ្ឋខៃពីខាងក្នុងតែម្តង ពិសេសថែមទាំងការពារស្បែកពីបញ្ហាផ្សេងៗ និងផលប៉ះពាល់ពីកាំរស្មី UV ផងដែរ៕

អត្ថបទ៖ ​ក្នុងស្រុក

2 1